Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​រថយន្ត​វី​ស្តូ ដោយសារ​ឆ្លង​ប្រព័ន្ធ​អគ្គិសនី

spot_img

​ខេត្តកំពង់ឆ្នាំង ៖ រថយន្ត​មួយគ្រឿង ឆ្លង​ប្រព័ន្ធ​អគ្គិសនី បង្ក​ជា​អគ្គិភ័យ​ឆាបឆេះ​ខ្ទេច​គ្មាន​សល់ ស្ថិតនៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ​១២០-១២១ ស្ថិតក្នុង​ភូមិ​ស្នោ ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​៦​និង​៣០​នាទី ។​

​មន្ត្រីនគរបាល​ស្រុក​បរិបូណ៌ បាន​ឪ្យ​ដឹងថា រថយន្ត​ម៉ា​កវី​ស្តូ ពណ៌​លឿង ពាក់​ផ្លាកលេខ ភ្នំពេញ ២T ៨៧៨១ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​បណ្ដាល​ឲ្យ​ខូចខាត​អស់ទាំង​ស្រុង ។ រថយន្ត​ខាងលើនេះ​ជា​កម្មសិទ្ធិ​របស់​ម្ចាស់​ឈ្មោះ ម៉េង សាម​ឌី ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ រស់នៅក្នុង​ភូមិ​កែវ​ឡា​ត​ឃុំ​ពន្លៃ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ។​

​មូលហេតុ​នៃ​ការឆេះ​នេះ គឺ​បណ្តាលមកពី​ឆ្លង​ប្រព័ន្ធ​អគ្គិសនី​ក្នុង​រថយន្ត ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×