Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាត គឹម​សាន​៖ មន្ត្រីនគរបាល​នៅ​មូលដ្ឋាន​ពេលដែល​ទទួល​ព័ត៌មាន​ពី​មហាជន​ភ្លាម ត្រូវ​ចាត់វិធានការ​ដោះស្រាយ​ជូន​គាត់​ភ្លាមៗ​ដោយ​មិន​គិតពី​ពេលវេលា​យប់ ថ្ងៃ​ឡើយ

spot_img

​បាត់ដំបង​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចាត់​បញ្ជូន​មន្ត្រីនគរបាល​ចំនួន​១០០​នាក់ ដែល​ទើប​បញ្ចប់​កម្មសិក្សា​ឱ្យទៅ​បម្រើ​ការងារ​នៅតាម​បណ្តា អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ពិសេស​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ ក្នុង​ខេត្តបាត់ដំបង ដែល​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក លោកស្រី​ស្នងការរង នាយការិយាល័យ​ជំនាញ អធិការនគរបាល​ក្រុង ស្រុក ។​

​មានប្រសាសន៍​ណែនាំ​ផ្តាំផ្ញើ​ដល់ ប្អូនៗ ក្មួយៗ ដែលជា​មន្ត្រីនគរបាល​ទើប​បញ្ចប់​កម្មសិក្សា​និង​ត្រូវបាន​ចាត់​បញ្ជូន​ឱ្យទៅ​បំពេញភារកិច្ច​នៅតាម​អង្គភាព​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក និង​អង្គភាព​ពាក់ព័ន្ធ​ផ្សេងទៀត នាឱកាស​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​បាន​មានប្រសាសន៍​ដូចតទៅ​៖

១-​មន្ត្រីនគរបាល​ទាំងអស់​ត្រូវគោរព​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិន័យ​លេខ​០០៦ របស់​កងកម្លាំង​នគរបាលជាតិ ក្នុងនោះ ការគោរព​និង​ទទួលខុសត្រូវ​ចំពោះ​ភារកិច្ច​ដែល​ថ្នាក់ដឹកនាំ​អង្គភាព​ចាត់តាំង​ឱ្យ​អនុវត្ត ព្រម​ដោយ​ការ​ស្លៀកពាក់​ឯកសណ្ឋាន​នគរ​បាល​ត្រឹមត្រូវ​ស្របតាម​ការកំណត់​រប​ស់​ក្រសួងមហាផ្ទៃ​។​

២-​មន្ត្រីនគរបាល​ទាំងអស់​ត្រូវអនុវត្ត​តួនាទី​និង​ភារកិច្ច​ស្របតាម​ជំនាញ វិជ្ជាជីវៈ​និង​ស្របតាម​ច្បាប់​ជា​ធរមាន ហើយ​ត្រូវមាន​សាមគ្គីភាព​ឱ្យបាន​ល្អប្រសើរ​បំផុត ទាំង​ជាមួយ​កងកម្លាំង​នគរបាល​ដូចគ្នា ជាមួយ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពិសេស​ជាមួយ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ត្រូវ​ទទួល​និង​ចាត់វិធានការ​ដោះស្រាយ​បញ្ហា ភ្លាមៗ​ជូន​ប្រជាពលរដ្ឋ​នៅពេលណា​ដែល​យើង​ទទួលបាន​នូវ​សំណូមពរ​របស់គាត់​ដោយ​មិន​គឹ​ត​ពី​ពេលវេលា យប់ ថ្ងៃ​អ្វី​ឡើយ​។​

៣-​មន្ត្រីនគរបាល​ទាំងអស់​ត្រូវមាន​សកម្ម​ភាព​ឱ្យបាន​សកម្ម​ផុលផុស​បំផុត​ក្នុងការ​ចូលរួម​ផ្សព្វផ្សាយ និង​អនុវត្ត នូវ​គោលនយោបាយ​ស្តីពី​ភូមិ ឃុំ​មាន​សុវត្ថិភាព ដោយ​ផ្តោតលើ បញ្ហា​គ្រឿងញៀន បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ បញ្ហា​ឆ្លងដែន​ដោយ​ខុសច្បាប់ និង​សំខាន់​បញ្ហា​ទាក់ទង​នឹង​ការបង្ការ​ខ្លួន​កុំឱ្យ​ឆ្លង​ជំងឺ Covid-19​។​

​នៅ​ចុងក្រោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​បាន​ជំ​រុញឱ្យ​ការិយាល័យ​ជំនាញ និង​អធិការនគរបាល ក្រុង ស្រុក ត្រូវខិតខំ​ដោះស្រាយ​និង​ចាត់វិធានការ​ជាបន្ទាន់​ជូន​ប្រជាពលរដ្ឋ នៅពេលដែល​គាត់​មាន​សំណូមពរ មកដល់ យើង​ពិសេស​ការបញ្ជូន​ព័ត៌មាន​តាមរយៈ​ទូរស័ព្ទ ឬ​តាមរយៈ​បណ្តាញ​សង្គម ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ លោក​មាន​ទំនុកចិត្ត​និង​មាន​ជំនឿ​ជឿជាក់​ចំពោះ​កងកម្លាំង​នគរបាល​យើង​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×