Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​អាវុធហត្ថ​១​រូប បាន​បង្ហោះ​ផ្សព្វផ្សាយ​ព័ត៌មាន​ថា លា​ហើយ​ស្ថាប័ន ដែល​ខ្ញុំ​ស្រឡាញ់​បំផុត​

spot_img

​ភ្នំពេញ​៖​បណ្តាញ​ព័ត៌មាន​សង្គម​ហ្វេ​ស​ប៊ុ​ក គណនី​ឈ្មោះ “​អ្នក​ខេត្ត ព្រៃវែង បាន​សរសេរ​ផ្សព្វផ្សាយ​ថា “​លា​ហើយ​ស្ថាប័ន ដែល​ខ្ញុំ​ស្រឡាញ់​បំផុត ៖ ខ្ញុំ​មិនអាច​ទ្រាំ​នៅបាន​បន្តទៀត​ទេ​។ មេ​ដាក់បទបញ្ជា​គ្មាន​ភាព​ទទួលខុសត្រូវ លា​ហើយ​កន្លែង​បក្សពួកនិយម អង្គភាព​ស្រាវជ្រាវ​ព័ត៌មាន​និង​សន្តិសុខ អ ហ ផ ទ ។​

​ករណីនេះ​លោក​អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បានដឹងថា នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ កងរាជអាវុធហត្ថ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ពាក់ព័ន្ធ​នឹង​នាយ​អាវុធហត្ថ​១​រូប បាន​បង្ហោះ​ផ្សព្វផ្សាយ​ព័ត៌មាន ដែលនាំឱ្យ​ប៉ះ​ពាក់​ដល់​កិត្តិយស​កងរាជអាវុធហត្ថ​។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​បង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច ធ្វើការ​ត្រួតពិនិត្យ​លើ​ករណីនេះ​។​

​លោក​អេង ហ៊ី បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០ កងរាជអាវុធហត្ថ​បានឃើញ ក្នុង​បណ្តាញ​ព័ត៌មាន​សង្គម​ហ្វេ​ស​ប៊ុ​ក គណនី​ឈ្មោះ “​អ្នក​ខេត្ត ព្រៃវែង បាន​សរសេរ​ផ្សព្វផ្សាយ​ថា “​លា​ហើយ​ស្ថាប័ន ដែល​ខ្ញុំ​ស្រឡាញ់​បំផុត ៖ ខ្ញុំ​មិនអាច​ទ្រាំ​នៅបាន​បន្តទៀត​ទេ​។ មេ​ដាក់បទបញ្ជា​គ្មាន​ភាព​ទទួល ខុសត្រូវ លា​ហើយ​កន្លែង​បក្សពួកនិយម អង្គភាព​ស្រាវជ្រាវ​ព័ត៌មាន​និង​សន្តិសុខ អ ហ ផ ទ ។ ខ្ញុំ​ចូល​កងទ័ព​បម្រើ​ប្រទេសជាតិ និង​បម្រើប្រជាជន និង​ការពារ​សាសនា​ព្រះមហាក្សត្រ​និង រាជរដ្ឋាភិបាល​ស្របច្បាប់ និង​ការពារ​ទ្រព្យសម្បត្តិ​ជាតិ តែ​ខ្ញុំ​មិន​ទៅ​បំរើ​ក្រុមបក្ខ​ពួកនិយម​មួយ ក្តាប់​តូច​កំពុងតែ​ឃុបឃិត​គ្នា​បិតបាំង​ថ្នាក់លើ​ដើម្បី​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ​នោះឡើយ​។​

ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សូម​ជម្រាបជូន​សាធារណជន អ្នកសារព័ត៌មាន ជ្រាបថា ក្រោយពី​ទទួលបាន​នូវ​ព័ត៌មាន​នេះ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់​នូវ​ព័ត៌មាន​ឱ្យបាន​ច្បាស់លាស់ និង​រកឱ្យឃើញ​ការពិតៗ នៅក្នុង​កងរាជអាវុធហត្ថ ជាគោលការណ៍​មុននឹង​ធ្វើការ​វិនិច្ឆយ​នូវ​កំហុស​ណាមួយ ត្រូវតែមាន​ការត្រួតពិនិត្យ​ទៅលើ​ការអនុវត្ត​តួនាទី ភារកិច្ច ក្រមសីលធម៌ លក្ខន្តិកៈ ទូទៅ និង​បទ​វិន័យ​ទូទៅ ករណី​បុគ្គល​ណា​អនុវត្ត​ដោយ​បំពាន​ច្បាប់ ត្រូវតែ​អនុវត្ត​តាមច្បាប់ គឺ​បញ្ជូនទៅ​តុលាការ​។​

​ចំពោះ​នាយទាហាន​នៃ​កងរាជអាវុធហត្ថ ឈ្មោះ ហេង ហៃ អត្តលេខ ២០០២១៤ ឋានន្តរសក្តិ អនុសេនីយ៍ត្រី មុខងារ នាយ​អាវុធហត្ថ អង្គភាព​សន្តិសុខ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បោះបង់ចោល​អង្គភាព ហើយ​ប្រធាន​អង្គភាព​សន្តិសុខ បាន​កោះហៅ​ឱ្យចូល​បង្ហាញខ្លួន បុគ្គល​នេះ​នៅតែ​មិនបាន​ចូល​បង្ហាញ​នោះទេ ប្រធាន​អង្គភាព​សន្តិសុខ បាន ធ្វើ​សេចក្តីរាយការណ៍​តាម​ឋានានុក្រម​។ តាម​ការទទួលបាន​ព័ត៌មាន​ជំហាន​ដំបូង អនុសេនីយ៍ត្រី​ហេង ហៃ បាន​ប្រព្រឹត្តល្មើស​នឹង​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ ដែល​មានចែង​ក្នុង​ជំពូក​ទី​២ “​សិទ្ធិ កាតព្វកិច្ច និង​ភារកិច្ច​ទទួលខុសត្រូវ មាត្រា​១០ មាត្រា​១១ និង​មាត្រា​១២៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×