Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ លួច​ផ្លាកលេខ​រថយន្ត​

spot_img

​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២​នាក់ ពីបទ​លួច​ផ្លាកលេខ​រថយន្ត ចំនួន​២​បន្ទះ ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ខណ្ឌ ៧​មករា បាន​ឃាត់ខ្លួន ប្រព្រឹត្ត​នៅ​ចំណុច​មុខក្រសួង​សុខាភិបាល ផ្លូវ​១២៨ ភូមិ​៣ សង្កាត់​មិត្តភាព ខណ្ឌ ៧​មករា កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ។ ជនសង្ស័យ​ទាំ​២​នាក់​កំពុង​ឃាត់ខ្លួន​នៅ​អធិការ​រដ្ឋា​ន​នគរបាល ខណ្ឌ​៧​មករា ដើម្បី​កសាង​ឯកសារ​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាក់​ការ​តាម​នីតិវិធី​ច្បាប់​។

​ជនសង្ស័យ​មានឈ្មោះ លី សុ​ប​ញ្ញ៉ា ភេទ​ប្រុស អាយុ ៣២ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះជួល មិន​ចាំ​លេខ ផ្លូវ​១០៧ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា (​ព​និត្យ​ទឹកនោម​មាន​សារធាតុ​ញៀន​) និង​ឈ្មោះ អ៊ុក សា​វី ភេទ​ប្រុស ៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាងភ្លើង មាន​ទីលំនៅ ផ្ទះ​លេខ ៣Eo ផ្លូវ​បេតុង សង្កាត់​ចោមចៅ ខណ្ឌ​ពោ​សែន​ជ័យ (​ពិនិត្យ​ទឹកនោម​មាន​សារធាតុ​ញៀន​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ខណៈ​ជនសង្ស័យ​អង្គុយ​ក្បែរ​បង​វត្ត​ថ្វា​បង្គុំ ផ្លូវ​១២៤ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា កម្លាំង​បាន​ហៅ​មក​សួរនាំ​ជន​ទាំង​២​នាក់ ក៏បាន​សារភាព ថា ខ្លួន​បានធ្វើ​សកម្មភាព លួច​ស្លាក​លេខ​រថយន្ត នៅមុខ​ក្រសួងសុខាភិបាល បាន​ផ្លាកលេខ​ចំនួន ១​បន្ទះ​យកទៅលក់​ឲ្យ​ឈ្មោះ រះ នៅ​ម្តុំ​ផ្សារ សូ​រី​យ៉ា បាន​ចំនួន ១០០០០០(​ដប់​ម៉ឺន​)​រៀល កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

​វត្ថុតាង និង​សម្ភារ​ចាប់ពី​ជនសង្ស័យ​រួមមាន ផ្លាកលេខ​រថយន្ត​ចំនួន​២​បន្ទះ ទី​១ មាន​លេខ ភ្នំពេញ 2BD-3398 ទី​២ ភ្នំពេញ​2BA-8753, ទួ​ណឺ​វិ​ស​ចំនួន​១ ដែក​ក្បាល​ទួ​ណឺ​វិ​ស​ចំនួន​៤ ម៉ូតូ​១​គ្រឿង​ម៉ាក​C125 ពាក់​ផ្លាកលេខ​ក្រចេះ 1A ៣៦៣៣ ជា​មធ្យោបាយ​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព ។​

​ជនរងគ្រោះ ឈ្មោះ KOWE FEZEU អាយុ​៣៩​ឆ្នាំ ជនជាតិ​កា​ម៉ា​រូ​ន មុខរបរ​លក់ដូរ ស្នាក់នៅ​១៤៨E5 ផ្លូវ​១២៨ សង្កត់​មិត្តភាព ខណ្ឌ​៧​មករា និង​ជនរងគ្រោះ​ទី​២​ឈ្មោះ អ៊ឹង ស៊ី​តា​យ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ផ្ទះ​លេខ ៣១១Eo ផ្លូវ​១២៨ ភូមិ​១០ សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា ។ សម្ភារ​បាត់បង់​រួមមាន​ផ្លាកលេខ​រថយន្ត​ភ្នំពេញ 2BI-9426 ចំនួន​១​បន្ទះ​ខាងមុខ ។ ចំពោះ​ផ្លាកលេខ​ចាប់យក​ពី​ជនសង្ស័យ​ចំនួន​២​បន្ទះ សមត្ថកិច្ច​បានប្រគល់​ជូន​ជនរងគ្រោះ​វិញ​ហើយ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×