Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំភើបចិត្ត​ជំនួស​! ពេលនេះ​ប្អូនប្រុស ពេជ្រ ធារ៉ា និង​ក្មេងៗ​២​នាក់​ទៀត មានសំណាង​ត្រូវ​សាលា​ប៊ែ​ល​ធី ឲ្យ​ចូលរៀន​ឥតគិតថ្លៃ រហូត​ចប់​ថ្នាក់​!!

spot_img

​នៅមុននេះ​បន្តិច នា​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ យោងតាម​រយៈ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ “Ou Thydapoeuv / អ៊ូ ធីតា​ពៅ​” ដែល​គេ​យ៉ាងច្បាស់​ថា​ជា​ភរិយា ឯកឧត្តម គួច ចំរើន បាន​ប្រាប់​ដំណឹង​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​រំភើប​ត្រេកអរ​ជំនួស​ជាខ្លាំង ក្រោយពី​បានដឹងថា ក្មេងៗ​ប្រណាំង​កង់ ដែល​បាន​ឆក់យក​បេះដូង​មនុស្ស​រាប់ពាន់​ម៉ឺន​សែន​នាក់ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពីពេល​កន្លងទៅនេះ ពេលនេះ ពួកគេ​មានសំណាង​បាន​ចូលរៀន​នៅ​សាលា​ប៊ែ​ល​ធី ដោយ​ឥតគិតថ្លៃ​រហូតដល់​ចប់​។​

​ក្នុងនោះ គណនី​ភរិយា​ឯកឧត្តម គួច ចំរើន បាន​បញ្ជាក់ថា​៖ “​សូម​ថ្លែងអំណរគុណ​ចំពោះ​លោក​ឧកញ៉ា លី ឆេង សាលា​ប៊ែ​ល​ធី ដែល​បានរួម​ចំណែក​ជួយផ្តល់​អាហារ​រូបករណ៍​ដល់​ក្មេងៗ​ទាំង​៣​នាក់ ឲ្យ​បាន​ចូលរៀន​នៅ​សាលា​ប៊ែ​ល​ធី រហូតដល់​បញ្ចប់​ថ្នាក់​ទី​១២ តាម​បំណង​របស់​ក្មេងៗ​! ហើយក៏​សូម​អរគុណ​ផងដែរ ចំពោះ​ក្រុមការងារ​ដែល​ជួយ​សម្រួល​ដល់​ការងារ​ធ្វើ​ទំនាក់ទំនង នាំ​ក្មេង​ឲ្យ​បាន​រៀនសូត្រ​!!!​ស្រឡាញ់​ក្មេង​ខ្មែរ​”​។​

​ដោយឡែក តាមរយៈ​ហ្វេ​ស​ប៊ុ​កលោក ស៊ន សុភ​ក្ត្រ ក៏បាន​បញ្ជាក់​បន្ថែមថា​៖ “​សូមជួយ​ត្រេកអរ​! ក្មេង​ប្រណាំង​កង់ ដែល​ទទួល​ការចាប់អារម្មណ៍​ខ្លាំង​តាម​បណ្តាញ​នោះ ត្រូវបាន​លោក​បណ្ឌិត លី ឆេង អគ្គនាយក​សាលា ប៊ែ​ល​ធី ឲ្យ​មក​រៀន​នៅ​សាលា​របស់លោក​ដោយ​ឥតគិតថ្លៃ​រហូតដល់​ចប់​!​។​

​ហើយក៏​សូម​អរគុណ​ដល់​លោកស្រី អ៊ូ ធីតា​ពៅ ភរិយា​អភិបាលខេត្ត​ព្រះសីហនុ ដែល​បាន​សួរ​ពី​បំណង​ក្មេងៗ​ទាំង​៣​នាក់​នេះ ហើយ​ពួកគេ​ថា ចង់​រៀន​នៅ​សាលា​ប៊ែ​ល​ធី​! ភ្លាមនោះ​លោក​អភិបាលខេត្ត គួច ចំរើន បាន​ទាក់ទង​មក​លោក​បណ្ឌិត លី ឆេង ហើយក៏​សម្រេច​ទទួលយក​តែម្តង​! រួមគ្នា​ដើម្បី​ធនធាន​សង្គម​កម្ពុជា​យើង​!”៕ ដោយ​៖ លឹម ហុង​

spot_img
×