Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ​ពីរ​នាក់ ធ្វើ​សកម្មភាព​ឆក់​មិនបាន​សម្រេច ត្រូវ​ប្រជាពលរដ្ឋ​ព្រូត​វាយ​រួច​ទុក​ម៉ូតូ​ចោល រត់គេចខ្លួន​បាត់ស្រមោល​

spot_img

​ភ្នំពេញ ៖ ជនសង្ស័យ​មាន​គ្នា​ពីរ​នាក់​បាន​ជិះ​ម៉ូតូ​តាម​ពីក្រោយ​ស្ត្រី​ម្នាក់ ដែល​កំពុង​ជិះ​លើ​កង់​បី​ឃើញ​ឱកាសល្អ ក៏​ឆក់​កាបូប​យកបាន​ហើយ តែ​រត់​មិន​ផុត​ត្រូវ​ប្រជាពលរដ្ឋ​ដេញ​វាយ​ប្រតាយប្រតប់ រួច​ក៏​ជនសង្ស័យ​ទុក​ម៉ូតូ​ចោល​រត់គេចខ្លួន​បាត់ស្រមោល​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ៣ និង ០០ នាទី​ល្ងាច​ថ្ងៃ​ចន្ទ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ត្រង់ចំណុច​លើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​ស្ត្រីជន​រងគ្រោះ បាន​បញ្ជាក់ថា មុនពេល​កើតហេតុ​ខ្លួន​បាន​ចេញពីផ្ទះ​ជិះ​ម៉ូតូ​កង់​បី​បម្រុង​នឹង​ទៅធ្វើ​ការ​
​ខណៈ​មក​ជិត​ដល់​ចំណុចកើតហេតុ​ក៏​លេចមុខ​ជនសង្ស័យ​គ្នា​ពីរ​នាក់ ជិះ​ម៉ូតូ​ម៉ា​កនិច​មួយគ្រឿង ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 1IG 2925 ឌុប​គ្នា​ពី​នាក់​ជិះ​តាម​ក្រោយ ស្រាប់តែ​ឃើញ​ឱកាសល្អ ក៏​ទាញយក​កាបូប​ពី​ជនរងគ្រោះ​បាន តែ​ភ្លាមៗ​នោះ​ក៏ត្រូវ បាន​កម្លាំង​សមត្ថកិច្ច​ខាង​ក្រសួង ក៏ដូចជា​ប្រជាពលរដ្ឋ​បាន​ដេញតាម​រួច​ប្រ​តាប​ប្រតប់​គ្នា ហើយ​ជនសង្ស័យ​ក៏​ទុក​ម៉ូតូ​ចោល​រួច​រត់គេចខ្លួន​បាត់ស្រមោល​ទៅ​។​

​ប្រភព​បន្ថែម​ពី​ជនរងគ្រោះ​បានបញ្ជាក់​ប្រាប់ សារព័ត៌មាន CEN ថា លុយ​នៅក្នុង​កាបូប​មានតែ ២០០០០ រៀល​គត់ ។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ក៏​ចុះមក​ដល់ទី​តាំង​កន្លែង​កើតហេតុ រួច​ក៏​ធ្វើការ​សាកសួរ​ទៅលើ​នារី​ជនរងគ្រោះ បានបញ្ជាក់​ប្រាប់​សមត្ថ​កិច្ច​ថា គាត់​អត់​មាន​បាត់បង់​នូវ​ទ្រព្យសម្បត្តិ​អី​ទេ ត្រូវបាន​ប្រជាពលរដ្ឋ​ជួយ​ដេញតាម និង​យក​កាបូប​មក​ឲ្យ​វិញ​។​

​សមត្ថកិច្ច​ក៏បាន​យក​ម៉ូតូ​ទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្ទឹងមានជ័យ​ទីមួយ ដើម្បី​រក្សាទុក​និង​រិះរក​មុខសញ្ញា ហើយ​ឲ្យ​ស្ត្រី​ជា​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្ដឹង​។​
​តែ​ស្ត្រី​រងគ្រោះ គាត់​មិនបាន​ដាក់ពាក្យ​បណ្ដឹង​ទេ ព្រោះ​ដោយសារតែ​គាត់​អត់​មាន​បាត់បង់​របស់ ហើយ​គាត់​ប្រញាប់​ទៅធ្វើ​ការ​រួច​ក៏​ធ្វើដំណើរ​ចេញ​បាត់ទៅ​៕​ដោយ​៖ សា មេ​ត​

spot_img
×