Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះ​ពិការភ្នែក​ទាំង​គូ តែ​ច្រៀង​ពីរោះ​ខ្លាំងណាស់ មហាជន​ជំរុញ​ឲ្យ​ទៅ​ប្រឡង Got Talent នៅ​អាមេរិក ដោយ​ជឿជាក់ថា​… (​វីដេអូ​)

spot_img

​វា​ពិតជា​អស្ចារ្យ​ណាស់ ដែល​មនុស្ស​ម្នាក់​អាចមាន​ទេពកោសល្យ​សិល្បៈ​អ្វីមួយ​។ ជាមួយ​ការលេចឡើង​នៅលើ​បណ្តាញ​សង្គម នោះ​បុគ្គល​ទាំងនោះ ពុំ​ត្រឹមតែ​អាច​លេង​តន្ត្រី​បាន​ដ៏​អស្ចារ្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ពួកគេ​ក៏មាន​សមត្ថភាព​អាច​ច្រៀង​បាន​យ៉ាង​ពីរោះ​ដ៏​មិន​នឹកស្មាន​ផងដែរ​។​

​ជាក់ស្តែង ដូច​ក្មេងស្រី​ជំទង់​ពិការភ្នែក​ទាំង​គូ​ម្នាក់នេះ​ដែលមាន​ឈ្មោះ Putri Ariani នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី បាន​កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាងខ្លាំង បន្ទាប់ពី​វីដេអូ​របស់​នាង​លេង​ព្យា​ណូ និង​ច្រៀង​បទ «Power of Love» ពិតជា​ពីរោះ​ខ្លាំង​សឹង​លើស​ម្ចាស់​ដើម​តារាចម្រៀង Celine Dion ទៅទៀត​។​

​ក្រោយពី​បានឃើញ​បែបនេះ អ្នកលេង​បណ្តាញ​សង្គម បាន​ចូល​ខ​មិន​ក្រោម​វីដេអូ​របស់​នាង​ថា «​ពិតជា​អស្ចារ្យ​ណាស់ ខ្ញុំ​សង្ឃឹមថា នាង​នឹង​បាន​ទៅ​ចូលរួម​ក្នុង​កម្មវិធី got talent នៅ​អាមេរិក និង​ទទួលបាន​ប៊ូ​តុង​មាស ពី​គណៈកម្មការ​ពុំខាន​, យើង​នឹង​ឃើញ​អ្នកនាង​នៅក្នុង​កម្មវិធី Asia’s Got Talent ទោះជា​អ្វី​ក៏ដោយ Putri Airani ពួកយើង​គឺជា​គ្រឹះ​សម្រាប់​អ្នក​ហើយ​»៕ ដោយ​៖ លឹម ហុង​


spot_img
×