Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ជិន ម៉ា​លីន​៖ របាយការណ៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ មិនមាន​មូលដ្ឋាន​គ្រប់គ្រាន់ និង​គ្រប់​ជ្រុងជ្រោយ​

spot_img

​ភ្នំពេញ​៖ លោក ជិន ម៉ា​លីន អនុប្រធាន និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​ថ្លែង​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​ថា របាយការណ៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ មិនមាន​មូលដ្ឋាន​គ្រប់គ្រាន់ និង​គ្រប់​ជ្រុងជ្រោយ​ក្នុងការ​សន្និដ្ឋាន និង​វាយតម្លៃ​ពី​ស្ថានភាព​អ្នកការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នោះទេ​។​

​លោក ជិន ម៉ា​លីន​បញ្ជាក់​បែបនេះ បានធ្វើ​ឡើង​ក្រោយ លោកស្រី Mary Lawlor អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ស្តីពី​ស្ថានភាព​អ្នកការពារ​សិទ្ធិមនុស្ស បាន​សម្តែង​នូវ​ការព្រួយបារម្ភ​អំពី​ការវាយប្រហារ​ទៅលើ​អ្នកការពារ​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក ជិន ម៉ា​លីន​បញ្ជាក់​៤​ចំណុច អំពី​កង្វល់​និង​របាយការណ៍​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​អំពី​ស្ថានភាព​អ្នកការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​៖

១. របាយការណ៍​នេះ មិនមាន​មូលដ្ឋាន​គ្រប់គ្រាន់​និង​គ្រប់​ជ្រុងជ្រោយ​ក្នុងការ​សន្និដ្ឋាន​និង​វាយតម្លៃ​ពី​ស្ថានភាព​អ្នកការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នោះទេ ព្រោះថា​ការសន្និដ្ឋាន​របស់គេ គឺ​ផ្តោតជាសំខាន់​តែ​ទៅលើ​រូបភាព​ខាងក្រៅ​តែប៉ុណ្ណោះ ពោលគឺ​នៅ​ពែ​ល​ដែល​សមត្ថកិច្ច​អនុវត្ត​ច្បាប់​ចំពោះ​សកម្មជន​និង​ក្រុម​គោលដៅ​ដែល​គេ​ការពារ គេ​សន្និដ្ឋានថា​ជាការ​រំលោភ​សិទ្ធិមនុស្ស តែ​គេ​មិន​ខ្ចី​ខ្វល់​និង​ធ្វើការ​វិភាគ​វែកញែក​ពី​ទង្វើ​និង​សកម្មភាព​របស់​ក្រុម​គោលដៅ​ទាំង​នោះឡើយ ថា​តើ​វា​ជា​សកម្មភាព​ការពារ​សិទ្ធិ​មន​ស្ស​ឬ​ជាការ​ប្រព្រឹត្ត​បទល្មើស ហើយ​វា​មាន​មូលដ្ឋាន​និង​ធាតុ​ផ្សំ​គ្រប់គ្រាន់​បង្កើតបាន​ជាប​ទ​ល្មើស​តាម​បញ្ញត្តិ​ច្បាប់​របស់​កម្ពុជា​ដែ​ឬ​អត់ ហើយ​ពួកគេ​បានធ្វើ​អ្វីខ្លះ​បានជា​នាំឱ្យមាន​ការប្រឈមមុខ​តាមផ្លូវ​ច្បាប់​យ៉ាង​ដូច្នេះ​។​

២. រដ្ឋាភិបាល​និង​សមត្ថកិច្ច មិនបាន​ធ្វើទុក្ខបុកម្នេញ​លើ​អ្នកការពារ​សិទ្ធិមនុស្ស​នោះទេ មានតែ​វិធានការ​ច្បាប់​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​តែប៉ុណ្ណោះ ដែល​បាន​ដំណើរការ​នីតិវិធី​តាមផ្លូវ​តុលាការ​ផ្អែកលើ​គោលការណ៍​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​។​

៣. ការ​ស៊ីឈ្នួល​ជួបជុំ​តវ៉ា និង​អនុវត្តតាម​ផែនការ​ខុសច្បាប់​របស់​អង្គការ​ចលនា​ចាត់តាំង​ក្រៅច្បាប់ ក្នុង​ចេតនា​ទុច្ចរិត​បង្ក​ភាពចលាចល ប៉ះពាល់​ដល់​សន្តិសុខ​សង្គម និង​សណ្តាប់ធ្នាប់​សាធារណៈ មិនមែនជា​សកម្មភាព​ការពារ​សិទ្ធិមនុស្ស​នោះទេ ហើយ​អ្នក​ដែល​អនុវត្ត​នូវ​សកម្មភាព​និង​ផែនការ​ទាំងនោះ ក៏​មិនមែនជា​អ្នកការពារ​សិទ្ធិមនុស្ស​នោះដែរ តែ​ផ្ទុយទៅវិញ វា​ជា​អំពើ​ល្មើស​ទៅនឹង​ច្បាប់ ហើយ​ដែល​អ្នកប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​ទាំងនោះ​ក៏ត្រូវ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​ដែលមាន​ជា​ធរមាន​ផងដែរ​។​

៤. រដ្ឋាភិបាល លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​ចូលរួម​ការពារ គោរព និង​លើកស្ទួយ​សិទ្ធិមនុស្ស​លើ​គ្រប់​វិស័យ ដែល​ស្ថិតក្នុង​ក្របខណ្ឌ​ច្បាប់ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រជាជាតិ​ទាំងមូល និង​ក៏​ប្រកាន់​ភ្ជាប់​ផងដែរ​នូវ​វិធានការ​ច្បាប់​យ៉ាង​ម៉ឹងម៉ាត់​ចំពោះ​ក្រុម​ដែលមាន​ផែនការ​និង​ចេតនា​ទុច្ចរិត បង្ក​នូវ​ភាពចលាចល និង​អសន្តិសុខ​ក្នុងសង្គម ក្រោមរូបភាព​និង​លេស​សិទ្ធិមនុស្ស ក្នុង​គោលដៅ​ការពារ​សិទ្ធិសេរីភាព​អ្នក​ដ៏​ទៃ និង​ថែរក្សា​នូវ​សន្តិសុខ ស្ថេរភាព​សង្គម និង​សណ្តាប់​ឆ្នាប់​សាធារណៈ​។​

​លោកស្រី Mary Lawlor អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ស្តីពី​ស្ថានភាព​អ្នកការពារ​សិទ្ធិមនុស្ស បាន​សម្តែង​កង្វល់​អំពី​ការ​រឹតបន្តឹង​លើ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ហើយ​បាន​អំពាវនាវ​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ការឃុំខ្លួន​ជា​លក្ខណៈ​ប្រព័ន្ធ និង​ការផ្តន្ទាទោស​ព្រហ្មទណ្ឌ​ដល់​អ្នកការពារ​សិទ្ធិមនុស្ស ក៏ដូចជា ការប្រើប្រាស់​កម្លាំង​ហួសប្រមាណ​ប្រឆាំងនឹង​ពួកគេ​។​

​លោកស្រី Mary Lawlor បាន​មានប្រសាសន៍ថា “​ខ្ញុំ​មានការ​ព្រួយ​កង្វល់​ចំពោះ​របាយការណ៍​ដែល​អាច​ជឿ​ទុកចិត្តបាន​ថា អ្នកការពារ​សិទ្ធិមនុស្ស យ៉ាងហោចណាស់​ចំនួន ២១ នាក់ ត្រូវបាន​ទទួលរង​នូវ​ការគំរាមកំហែង ការចាប់ខ្លួន និង​ការឃុំខ្លួន​ដោយ​បំពាន ក្នុង​រយៈពេល​បី​ខែ​កន្លងមកនេះ​”៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×