Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត ហ្វ​ត ផ្លាកលេខ 2BJ-2235 ភ្នំពេញ បើក​បុក​របួស​២​នាក់ ហើយ​បើក​រត់​បាត់ និង​ឲ្យ​តំណាង​តេ​ទៅ​គំរាម​ជនរងគ្រោះ​ទៀត​

spot_img

​កំពត​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បុក​រត់​នៅ​ស្រុក​អង្គរជ័យ ស្នងការ​នគរបាល​ខេត្តកំពត បានប្រកាស​រក​យុត្តិធម៌​ជូន​អ្នករងគ្រោះ​ឲ្យ​បាន ដើម្បី​ឲ្យ ម្ចាស់​រថយន្ត​ត្រូវ​ចូលខ្លួន​ដោះស្រាយ​តាមផ្លូវ​ច្បាប់​ជាមួយ​ជនរងគ្រោះ ។ លឺដំណឹង​ថា​តេ​ទៅ​គំរាម​ជនរងគ្រោះ​ទៀត​។​

លោក​ឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រឹទ្ធ ស្នងការ​នគរបាល​ខេត្តកំពត បាន​ថ្លែងថា លោក​បាន​បញ្ជា​ទៅ អធិការ​ស្រុក​ឲ្យ​រៀបចំ​បញ្ជូន​សំណុំរឿង​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត ហ្វ​ត ផ្លាកលេខ 2BJ-2235 ភ្នំពេញ ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ដើម្បី​ដោះស្រាយ ហើយ លោក​ឧត្ដមសេនីយ៍ទោ​ស្នងការ នឹង​តាមដាន​ករណីនេះ​ដោយ​យកចិត្តទុកដាក់​បំផុត ។

​លោក​ឧត្ដមសេនីយ៍ទោ​ស្នងការ បាន​បន្ថែមថា “​សូមកុំ​បារម្ភ​ករណីនេះ លោក​នឹង​ខិតខំ​ដោះស្រាយ រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ឲ្យ​បាន​” ។

ស្នងការ​នគរបាល​ខេត្តកំពត បាន​ថ្លែង​នៅ​យប់​ថ្ងៃ​ចន្ទ​នេះ​ថា​” ករណី​គ្រោះថ្នាក់​ចរាចរណ៍​បុក​រត់​នៅ​ស្រុក​អង្គរជ័យ ខ្ញុំ​ត្រូវ​រក​យុត្តិធម៌​ជូន​អ្នករងគ្រោះ​ឲ្យ​បាន​។ ម្ចាស់​រថយន្ត​ត្រូវ​ចូលខ្លួន​ដោះស្រាយ​តាមផ្លូវ​ច្បាប់​ជាមួយ​ជនរងគ្រោះ ។ លឺដំណឹង​ថា​តេ​ទៅ​គំរាម​ជនរងគ្រោះ​ទៀត អាណិត​គាត់​ទាំងពីរ​ខ្លាំងណាស់ ស្អែក​នេះ​និង​ឲ្យ​តំណាង​យក​ថវិកា​បន្តិចបន្តួច​ដើម្បី​ជូន​គាត់​ទាំងពីរ​ដើម្បី​ព្យាបាល​ខ្លួន​” ។​

​លោក​ផែង វណ្ណៈ​បាន​ឲ្យ​ដឹងថា ជូន​ម្ចាស់​លេខ ទូរស័ព្ទ ០៧៨ ៤០៤០២៤ តំណាង ម្ចាស់ រថយន្ត លេខ 2BJ-2235 មេត្តា​ជ្រាប ៖ ថ្ងៃនេះ​ខ្ញុំ​បានទទួល​ទទួល​ព័ត៌មាន​ពី​ជនរងគ្រោះ​មក​ថា មាន​លេខ​ទូរស័ព្ទ ០៧៨ ៤០ ៤០ ២៤ បាន​ទូរស័ព្ទ​មក​គាត់​ដោយ​អះអាងថា ខ្លួន​ជា​តំណាង​ម្ចាស់​រថយន្ត Ford Pick Up ផ្លាកលេខ 2BJ-2235 ភ្នំពេញ ដោយបាន​ប្រាប់​គ្រួសារ​ជនរងគ្រោះ​ថា រឿង​គ្រោះថ្នាក់​ចរាចរណ៍​នេះ មិនបាច់​ទៅ​ដោះស្រាយ​ដល់​ស្រុក​ទេ ដោះស្រាយ​ត្រឹម​ឃុំ​បាន​ហើយ យក​ផ្លាកលេខ​ឡាន​មក​ឲ្យ​គេ គេ​បង់លុយ ១​លាន​រៀល ឲ្យ​ទៅ​មើលជំងឺ​ដើម្បី​បញ្ចប់រឿង ។ ម្ចាស់​ទូរស័ព្ទ​នោះ បាន​ព្រមាន​គ្រួសារ​ជនរងគ្រោះ​ថា បើ​មិន​យកលុយ ១​លាន ដើម្បី​បញ្ចប់រឿង​ទេ គេ​សុខចិត្ត​យកលុយ​ទៅ​តម្កល់​នៅ​តុលាការ​ចោល ហើយ មិន​សង​ទេ ចង់​ប្ដឹង​យ៉ាងម៉េច​ក៏​ប្ដឹងទៅ ។

​លោក​ថា “​ខ្ញុំ​គ្រាន់តែ​លឺ​គ្រួសារ​ជនរងគ្រោះ ផ្ដល់ព័ត៌មាន​បែបនេះ​មក ក្ដៅ​ឆេវ​តែម្ដង ។ ខ្ញុំ​សូម​ប្រាប់​ទៅ​ម្ចាស់ លេខ​ទូរស័ព្ទ ដែលជា​តំណាង​ម្ចាស់​រថយន្ត​ថា ខ្ញុំ​សុំ​បុក​ម៉ែ​លោក​ឯង និង​ប្រពន្ធ​លោក​ឯង​កំពុង​ពោះធំ​ជិត​គ្រប់ ខែ​ហើយ​ខ្ញុំ​សង ១០ លាន​រៀល លោក​ឯង​យក​អត់ ? ម៉េច​លោក​ឯង​អាង​មាន​លុយ ចង់​មើលងាយ​អ្នកក្រ​ឬ ? ខ្ញុំ​សូម​ផ្ដាំ​លោក​ថា លោក​មិនអាច​គេច​ផុតពី​សំណាញ់​ច្បាប់​ទេ សូមកុំ​ព្រហើន ។ បើ​លោក​មិន​ដោះស្រាយ សំណង​សង​ដល់​ជនរងគ្រោះ​បាន​សមរម្យ​ទេ ខ្ញុំ នឹង​ស្នើសុំ​នគរបាល​ដកហូតយក​រថយន្ត ទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ដើម្បី កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ។ ខ្ញុំ​មិន​ឲ្យ​លោក​ឯង​មើលងាយ​ប្រជាពលរដ្ឋ​ក្រីក្រ​បា​ជាដាច់ខាត ។ ទៅដល់​ណា​ក៏​ខ្ញុំ​ទៅដល់​ដែរ ខ្ញុំ​នឹង​តាមដាន​ករណីនេះ រហូតដល់​ជនរងគ្រោះ​ទទួលបាន​យុត្តិធម៌​ពិតប្រាកដ ” ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×