Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រពៃ​ណាស់ សួស វី​ស្សា ចែក​រ៉ូ​ប​free ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ខ្វះខាត​

spot_img

​ក្រោយពី​សម្រាលកូន​ដំបូង​ដែលជា​ចំណងដៃ​អាពាហ៍ពិពាហ៍​ដ៏​ផ្អែមល្ហែម​រវាង​តារាចម្រៀង​អ្នកនាង សួស វី​ស្សា និង​លោក​ថ​មមី​រួចមក កាលពី​យប់មិញ​នេះ​អ្នកនាង សួស វី​ស្សា និង​ស្វាមី​បានសម្រេច​ចិត្ត​បរិច្ចាក​រ៉ូ​ប​របស់ខ្លួន​ជាច្រើន​ជា​កាដូ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដទៃទៀត​ដែលមាន​ជីវភាព​ខ្វះខាត​។​

​ជាមួយ​ការចែក​នេះ​អ្នកនាង សួស វី​ស្សា បានឱ្យដឹងថា «​ជម្រាបសួ​បងប្អូន យប់​នេះ​នាង​ខ្ញុំ​នឹងធ្វើ​ការ​Live​ចែកជូន​រ៉ូ​ប​ពោះធំ free​សម្រាប់​បងប្អូន​នារីៗ​ដែល​កំពុងតែ​ពពោះ តែ​សូមបញ្ជាក់ថា រ៉ូ​ប​ទាំងអស់នេះ​យើង​នឹង​ចែកជូន​ចំពោះតែ​បងៗ​ដែល​គាត់​កំពុងតែ​ពពោះ ហើយ​មាន​ជីវភាព​ខ្វះខាត​តែប៉ុណ្ណោះ នាង​ខ្ញុំ​ក៏​សូម​អធ្យាស្រ័យ​ទុកជាមុន បើសិនជា​ការចែកជូន​នេះ មិនបាន​គ្រប់គ្នា​ឬ​មានការ​ឆ្គាំឆ្គង​មិន​សមរម្យ​កន្លែង​ណា​សូម​អភ័យ​ផង​។ តាមពិត​ថា​វា​ជាការ​ចែករំលែក​ជូន​ជា​កាដូ​ដ៏​តិចតួច​ក៏ពិតមែន តែ​វា​ជា​ទឹកចិត្ត​របស់​គ្រួសារ​ខ្ញុំ​ធ្វើ​ចេញពី​បេះដូង​សម្រាប់​បងៗ​ស្ត្រី​ដែល​កំពុង​ពពោះ​»​។​
​មិន​ត្រឹមតែ​ចែក​រ៉ូ​ប​free ប៉ុណ្ណោះ​ទេ សូម្បីតែ​សេវា​ដឹកជញ្ជូន​ក៏​អ្នកនាង​ធានា​ចេញ​ទាំងស្រុង​ផងដែរ ទាំង​អ្នក​ខេត្ត​និង​អ្នកទីក្រុង​ភ្នំពេញ ឱ្យតែ​ត្រូវ​លក្ខខណ្ឌ​នៃ​ការចែក​នេះ​។​

​ក្រោយពី​ប្រកាស​ចែក​រ៉ូ​ប​ដូច្នេះ ក៏មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក និង​អ្នកគាំទ្រ​អ្នកនាង​ជាច្រើន បានខ​មិន​សរសើរ និង​អរគុណ​នូវ​ទឹកចិត្ត​ដ៏​ប្រពៃ​នេះ​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×