Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ដ ៥៧០​មួយគ្រឿង បើក​ទៅបុក​បុរស​ម្នាក់ កំពុង​ឆ្លងផ្លូវ​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​បាត់​បង់ជីវិត បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដើរ​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​បើក​ទៅបុក​ពេញទំហឹង បណ្តាល​ឲ្យ​បែកក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម​។ ចំណែកឯ​តៃកុង​រថយន្ត​ក៏​រត់គេចខ្លួន​បាត់ស្រមោល​។​

​ហេតុការណ៍​នេះដែរ កើតឡើង​នៅវេលា​ម៉ោង ១១ និង​៣០ នាទី​យប់​ថ្ងៃ​ចន្ទ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅតាម​បណ្តោយ​ផ្លូវ ៦០ ម៉ែត្រ ក្នុង​សង្កាត់​ចក្រ​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន ពី​ប្អូន​ជនរងគ្រោះ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​រូបគេ និង​ជនរងគ្រោះ​បានមក​ទិញ​បាយ​ហូប​រួច​បម្រុង​ដើរ​ត្រឡប់ទៅផ្ទះ​វិញ ខណៈពេល​កំពុងតែ​ដើ​ឆ្លងផ្លូវ ក៏​ឃើញរ​ថយ​ម៉ាក lexus 570 មួយគ្រឿង ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2BB 1339 បើកបរ​ដោយ​ជន​ជាតិចិន​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង មក​ជើង​ក្នុង​លឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ ក៏​ជ្រុល​ទៅបុក​ជនរងគ្រោះ​ពេញទំហឹង បណ្តាល​ឲ្យ​បោក​ក្បាល​នៅ​នឹង​ថ្នល់​ស្លាប់​យ៉ាង​អាណោចអាធ័ម​។​

​សព​ជនរងគ្រោះ​មានឈ្មោះ រុំ រុណ អាយុ ២៨ ឆ្នាំ មុខរបរ អ្នក​ថែ​សួន បច្ចុប្បន្ន​ស្នាក់នៅ​ជិត​ស្តុ​ប ៦០ ម៉ែត្រ មាន​ទីលំនៅ​ក្នុង​ភូមិក​ណ្ដា​ល​ស្ទឹង ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ស​ហ​ការ​ជាមួយនឹង​ជំនាញ ចុះមក​ដល់​និង​ទំនាក់​ទ​នាំ​ទៅខាង​ចរាចរណ៍​ក្រុង ឱ្យ​ចុះមក​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ដោយ​៖ សា ម៉េ​ត​

spot_img
×