Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្ស​ចំនួន៣​រួមគ្នា​ បង្កើតសម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ​​ ដើម្បីពិនិត្យ និង​ស្រាវជ្រាវ​អំពី​ករណី​អយុត្តិធម៌​ចំពោះ​ប្រជាពលរដ្ឋ ហើយ​ផ្តល់ព័ត៌មាន ​ទៅដល់​រាជរដ្ឋាភិបាល

spot_img

​ភ្នំពេញ​៖ គណបក្ស​ចំនួន​៣ ក្នុងនោះ​ ​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ , ​គណបក្ស​ខ្មែរ​តែមួយ​ និងគណបក្ស​ខ្មែរ​រួបរួម​ជាតិ បានរួម​គ្នា​បង្កើត «​សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ​» ដើម្បី​ចូលរួម​ជួយ​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​។​

​សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ​ មាន​លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ជា​អនុប្រធាន និង លោក កែម រឹទ្ធិ​សិត ជា​សមាជិក រួម​ទាំង​សមាសភាព​អ្នកនយោបាយ​មួយចំនួនទៀត​។​

លោក ម៉ម សូណង់ដូ បាន​ឱ្យដឹងថា គណបក្ស​ទាំង៣មាន​គោលបំណង​ដូចគ្នា និង​មាន​គោលនយោបាយ​ប្រហាក់ប្រហែលគ្នា​ ដោយ​កន្លងទៅ ​មាន​គណបក្សនយោបាយ​មួយចំនួន​ បានធ្វើ​នយោបាយ​លេខដក ដែល​លោក​ចង់​សំដៅថាជាការ​បែកបាក់​ជា​បន្ត​បន្ទាប់ ដូច្នេះ​ការរៀបចំ​សម្ព័ន្ធ​អ្នកប្រជាធិបតេយ្យ គឺ​លោក​ចង់​ធ្វើ​លេខបូកដោយ​ធ្វើការ​បង្រួបបង្រួម​សំឡេង​អ្នកប្រជាធិបតេយ្យ​ឡើងវិញ​។​

​លោក​បានថ្លែង​ថា​ មិន​ចង់​ស្វែងរក​តួនាទី​ទេ ប៉ុន្តែ​ចង់​ដោះស្រាយ​បញ្ហា​សង្គម​ឱ្យមាន​ភាពយុត្តិធម៌ ដើម្បី​ធ្វើ​លេខបូក បើសិនជាយើង​មិនមាន​ភាពយុត្តិធម៌​ក្នុងសង្គម​ទេ យើង​ពិបាក​នឹង​គ្រប់គ្រង​ការអភិវឌ្ឍ ហើយ​សន្តិភាព​នេះ ក៏​ពិបាក​គ្រប់គ្រង​ដែរ​។ យើង​គណបក្ស​ទាំង​៣​ស្ម័គ្រចិត្ត​បង្កើត “​សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ​”​ហ្នឹង ក្នុងន័យ​ស្ថាបនា ក្នុងន័យ​បង្រួបបង្រួម​ជាតិ ក្នុងន័យ​យក​ច្បាប់​ជាធំ​នីតិរដ្ឋ ជាពិសេស​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ទាំងអស់​គ្ន​។​

លោក ម៉ម សូណង់ដូ អះអាងថា នឹង​ដើរតួ​ជា​ភ្នែក​ជា​ច្រមុះ ពិនិត្យ និង​ស្រាវជ្រាវ​អំពី​ករណី​អយុត្តិធម៌​ចំពោះ​ប្រជាពលរដ្ឋ ហើយ​ផ្តល់ព័ត៌មាន​ទៅដល់​រាជរដ្ឋាភិបាល តាម​មធ្យោបាយ​ផ្សេងៗ​៕​

ដោយ៖បញ្ញាស័ក្តិ

spot_img
×