Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំហំ​ទឹកប្រាក់​នៃ​ការនាំចេញ និង នាំចូល របស់ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ មាន​ចំនួន​សរុប ១ ៣០០ លាន​ដុល្លារ​អាមេរិក​

spot_img

​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង កាលពី​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ បានអនុញ្ញាត ឲ្យ លោក CHEN JIANGANG ប្រធាន​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ជួប​សម្ដែង​ការគួរសម និង​រាយការណ៍​អំពី​ការអភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​។​

​លោក CHEN JIANGANG បាន​ជម្រាប​លោក​ឧបនាយករដ្ឋមន្ត្រី​ថា នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ មាន​ក្រុមហ៊ុន​វិនិយោគ ទាំងអស់​ចំនួន​១៦៥​ក្រុមហ៊ុន ដែល​បាន​បង្កើត​ឱកាស​ការងារ​ចំនួន​៣០.០០០​កន្លែង​។​

​លោក​បន្តថា ក្នុង​រយៈពេល​ពី​១០​ខែ ពោលគឺ​ចាប់ពី ខែមករា ដល់​ខែតុលា ក្នុង​ឆ្នាំ​២០២០ ទំហំ​ទឹកប្រាក់​នៃ​ការនាំចេញ និង នាំចូល របស់ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ មាន​ចំនួន​សរុប ១ ៣០០ លាន​ដុល្លារ​អាមេរិក បាន​កើនឡើង​ចំនួន ៣១​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៩​។​

​លើសពីនេះ​លោក​ថា ក្រុមហ៊ុន​បាន​កសាង​អាគារ​ស្នាក់នៅ សម្រាប់​កម្មករ​ចំនួន​០៦​ខ្នង សម្រាប់​កម្មករ កម្មការិនី​ចំនួន​៣.០០០​នាក់​។ លោក​ប្រធាន​ក្រុមហ៊ុន បាន​លើក​ថា ក្នុង​គោលបំណង​ដើម្បី​ឆក់យក​ឱកាស​នៃ​ការអភិវឌ្ឍ​យុទ្ធសាស្ត្រ ចតុកោណ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ព​ន្លឿ​ន​ការសម្រេច​នូវ​ការរំពឹងទុក​ដែល​កសាង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ ទៅ​ឧទ្យាន​អន្ដរជាតិ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន​។

​លោក​ប្រធាន​ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​លើកឡើងថា ដើម្បី​បង្កើន​ការទាក់ទាញ​វិនិយោគ​អន្ដរជាតិ ប្រមូល​ធនធាន​អន្ដរជាតិ កសាង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ​កំពុង​រៀបចំ​ឯកសារ​ដើម្បី​ចុះបញ្ជី​ផ្សារភាគហ៊ុន​កម្ពុជា​ដើម្បី​ទាក់ទាញ​ការវិនិយោគ​អន្ដរជាតិ​ជា ពិសេស​នៅ​តំបន់​អឺរ៉ុប​និង​អាមេរិក និង​ស្នើ​បា​ម​សុំ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី គាំទ្រ​ការចុះបញ្ជី​ក្នុង​ទីផ្សារ​ភាគហ៊ុន កម្ពុជា​ទៅជា​ឧទ្យាន​អន្តរជាតិ ខិតខំ​ចុះបញ្ជី​ក្នុង​ទីផ្សារ​ភាគហ៊ុន​នៅ​កម្ពុជា និង​បន្ទាប់មក​នៅ​ហុងកុង​។​

​លោក​ប្រធាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​បាន​បន្ថែមទៀតថា​រោងចក្រ​ថាមពល​អគ្គិសនី​ធ្យូង ថ្ម​គ្រោង​នឹង​បញ្ចប់​ការសាងសង់​និង អញ្ជើញ លោក ឧបនាយករដ្ឋមន្ត្រី​ចូលរួម​ពិធី​សម្ភោ​ធ​រោងចក្រ​អគ្គិសនី​នេះ​ផងដែរ​។​

​ដោយឡែក​លោក ឧបនាយករដ្ឋមន្ត្រី បាន​លើក​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ជា​កូនបង្កើត​របស់ រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ចិន ដែល​ស្ថិតក្នុង​ក្របខណ្ឌ​ខ្សែក្រវាត់ និង​ផ្លូវ របស់​ឯកឧត្តម ស៊ី ជិន​ពីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជា មានិត​ចិន​។​
​លោក​ឧបនាយករដ្ឋមន្ត្រី​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ មាន​លក្ខណៈពិសេស​បំផុត ដែល​នៅ​ជិត​កំពង់ផែ​ទីក្រុង​ព្រះ សីហនុ និង​ជា​ក្បាលម៉ាស៊ីន​សម្រាប់​នាំចេញ​-​នាំចូល​ទំនិញ ដោយសារ​ក្រុងព្រះសីហនុ​ជា​ប៉ូល​សេដ្ឋកិច្ច​និង ទេសចរណ៍​សំខាន់បំផុត​របស់​កម្ពុ​ជា​ហើយ​ក្រុមហ៊ុន​ចិន​ជាច្រើន​បានមក​វិនិយោគ​ច្រើន ក្នុង​ក្រុងព្រះសីហនុ នេះ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​ថ្លែងបន្តថា តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ នឹង​រួមចំណែក​ក្នុងការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន អោយ បាន​១០​ប៊ី​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០២៣ ព្រមទាំង​ចលនា​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ប្រទេស​នានា ផ្សេង ទៀត អោយបាន​កាន់តែច្រើន​។ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ គួរ​នាំចេញ​ផលិតផល​ក្នុង​សហគមន៍​អាស៊ាន​ដែលមាន​ប្រជាជន ជាង​៦០០​លាន​នាក់ ហើយ​ជា​មូលដ្ឋាន​ផលិតកម្ម​សហគមន៍​អាស៊ាន​។​

​លោក ហោ ណាំហុង​នឹង​គាំទ្រ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ចូល​ទីផ្សារ​ភាគហ៊ុន កម្ពុជា​។ លោក ជឿជាក់ថា តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ កាន់តែ​មានការ អភិវឌ្ឍ​ខ្លាំង​នាពេលខាងមុខ​ឆាប់​នេះ ក្រោយពី​ចូល​ទីផ្សារ​មូល​ប​ត្រ​កម្ពុជា​និង​ហុងកុង​។ លោក​ក៏បាន​ថ្លែងថា លោក រីករាយ​នឹងចូលរួម​ពិធី​សម្ភោ​ធ​រោងចក្រ​អគ្គិសនី​ធ្យូងថ្ម នៅ​តំបន់​សេដ្ឋកិច្ច ពិសេស​ក្រុងព្រះសីហនុ ដើម្បី​កុំអោយ​រាំងស្ទះ​សំណើ​រការ​រោងចក្រ ដោយសារ​ការ​ដាច់​អគ្គិសនី​ម្ដងៗ​៕
​ដោយ​៖CEN

spot_img
×