Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះរឿងគំនុំ នាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត​កំពង់ធំ ចាក់​ព្រះរាជអាជ្ញារង ត្រូវបាន​ចាប់ខ្លួន​

spot_img

​កំពង់ធំ​៖ ដោយសារ​រឿង​ចងគំនុំ លោក ម៉ៅ ប៊ុន​ធូ នាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត​កំពង់ធំ បានធ្វើ​ពុត​ជា​ស្រវឹងស្រា​ជោកជាំ បាន​យក​កាំបិត​ចុង​ស្រួ​ស​ចាក់​បំពង់ក លោក សាយ វាសនា ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ យក​ឈាម​លាយ​ស្រា​ផឹក ប៉ុន្តែ​មិនបាន​សម្រេច​នោះឡើយ ដោយសារ​មាន​មិត្ត​ភិ​ក្ត​រួម​តុ​ជួយ​ឃាត់​។

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា រឿងហេតុ​នេះ ដោយសារ​ជនសង្ស័យ បាន​ចងគំនុំ​នឹង​លោក សាយ វាសនា ដោយហេតុថា លោក សាយ វាសនា បានទទួល​បន្ទុក ក្នុង​សំណុំរឿង​ដែល​សង្ស័យ​បាន​ដឹកនាំ​កម្លាំង​គ្មាន​បញ្ជា​ពី​ព្រះរាជអាជ្ញា ចុះទៅ​ចាប់​គ្រឿងចក្រ​របស់​ឈ្មោះ ជុ​ត ថា​ន ដែលមាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ពី​អភិបាលខេត្ត និង​មន្ទីរជំនាញ​ពាក់ព័ន្ធ ដោយ​ទាំង​ខ្លួន​មិនមាន​សម្បទា​ជា​មន្ត្រីនគរបាល​យុត្តិធម៌ ដោយពេល​នោះ ជនសង្ស័យ​ស្នើសុំ​ឲ្យ​លោក សាយ វាសនា កុំ​ចាត់ការ តែ​លោក សាយ វាសនា បាន​អនុវត្ត​នីតិវិធី​ច្បាប់ ដោយហេតុថា ឈ្មោះ ជុ​ត ថា​ន មិន​ព្រម​ចរចា ហើយ​ជនល្មើស​គុំ​គួ​ន​តាំងពី​ពេលនោះ​មករ​ហូត ។​

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​រូបនោះ ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​ឃាតកម្ម ក្នុង​បទល្មើស​ជាក់ស្តែង មក​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ដើម្បី​កសាង​សំណុំរឿង​បន្ត តាម​នីតិវិធី ។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោងជាង​៩​យប់ នៅ​ភោជនីយដ្ឋាន​ជ្រោះ​ពេ​ជ​ចិន្តា បន្ទប់ «​កែប​» លោក សាយ វាសនា ព្រះរាជអាជ្ញារង រួមជាមួយ​លោក ហង្ស ថុល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ , លោក ឃុន ប៊ុន​ហូ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ , លោក ព្រហ្ម វាសនា អនុប្រធាន​មន្ទីរ​ស្រាវជ្រាវ​ព័ត៌មាន​សន្តិសុខ​កង​រាជ​អា​វុ​ហត្ថ​ខេត្តកំពង់ធំ , ឈ្មោះ លី យ៉ា​ស៊ីន និង ឈ្មោះ ព្រាម ហាក់ បាននិងកំពុង​ហូបចុក​អាហារ​សាមគ្គី​ជុំគ្នា ។​

​ពេលនោះ​លោក ម៉ៅ ប៊ុន​ធូ នាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត​កំពង់ធំ ក៏​បាននិងកំពុង​ហូបចុក​នៅ​បន្ទប់​ជាប់​គ្នា​ផ្នែក​ខាងកើត​ក្នុង​ភោជនីយដ្ឋាន​ជ្រោះ​ពេជ្រ​ចិន្តា ដែរ ។ ក្រោយមក លោក ម៉ៅ ប៊ុន​ធូ បាន​ដើរមក​បន្ទប់ «​កែប​» ហើយក៏​រុញ​ទ្វារ​ចូល តែ​ដោយ​ឃើញ​លោក សាយ វាសនា មាន​វត្តមាន​ក្នុង​បន្ទប់​នោះ លោក ម៉ៅ ប៊ុន​ធូ បានធ្វើ​សកម្មភាព​ទាញ​រុញៗ​ទ្វារ​លិ​ប​លៗ ។​

​មួយសន្ទុះ ក្រោយមក ទើប​លោក ម៉ៅ ប៊ុន​ធូ ចូលក្នុង​បន្ទប់ «​កែប​» នេះ ហើយ​ដើរទៅ​ខ្សឹបប្រាប់​លោក ហង្ស ថុល និង លោក ឃុន ប៊ុន​ហូ ថា ឲ្យ​ទៅ​ជល់​កែវ​ជាមួយ​ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ កំពុង​ហូបចុក​នៅ​បន្ទប់​ខាងកើត​ជាប់​គ្នា ។​

​នៅវេលា​ម៉ោង​ប្រមាណ​២១​និង​១៣​នាទី លោក ម៉ៅ ប៊ុន​ធូ បាន​ប្រដាប់​ដោយ​កាំបិត​ចុង​ស្រួច ដែក​ពណ៌​ស​ប្រវែង​ប្រហែល​៤​តឹក លាក់ទុក​ក្នុង​ដៃ​បាន​ដើរចូល​ក្នុង​បន្ទប់ «​កែប​» ហើយ​លោក ម៉ៅ ប៊ុន​ធូ បាន​ហុចដៃ​ឆ្វេង សុំ​លោក សាយ វាសនា ចាប់ដៃ ពេលនោះ លោក សាយ វាសនា ក៏បាន​យកដៃ​ស្តាំ​របស់ខ្លួន​ចាប់ដៃ​ជាមួយ​លោក ម៉ៅ ប៊ុន​ធូ ដោយ​ចាប់ដៃគ្នា​យ៉ាង​ណែន​ល្អ ។ បន្ទាប់មក លោក ម៉ៅ ប៊ុន​ធូ បាន​ដើរ​រស​សៀរ​មក​កៀក​នឹង​លោក សាយ វាសនា ហើយ​ទាញ​កាំបិត​ចាក់​បំពង់ក លោក សាយ​វាសនា ពេលនោះ​លោក សាយ វាសនា បាន​ចាប់​ជ្រោង​ដៃ​ជនល្មើស ហើយ​និយាយថា ម៉េច​ធ្វើ​អ៊ីចឹង ម៉េច​យក​កាំបិត​មកចាក់​សម្លាប់​ខ្ញុំ ។

​ពេលនោះ​ជនសង្ស័យ​បាន​និយាយថា ចាក់​សម្លាប់​ព្រះរាជអាជ្ញារង​យក​ឈាម​លាយ​ស្រា​ផឹក ។

​ក្នុង​ស​ពេលនោះ លោក ហង្ស ថុល ស្រែក​ឲ្យ​ជនសង្ស័យ​ទម្លាក់​កាំបិត​ចោល តែ​ជនសង្ស័យ​មិន​ព្រម​ទម្លាក់​កាំបិត ហើយ​នៅតែ​ប្រឹង​យក​កាំបិត​បុក​សំដៅ​បំពង់ក​ជនរងគ្រោះ ។​

​ពេលនោះ ក៏មាន​សំឡេង​ឆោឡោ​ខ្លាំង ទើប​មាន​មនុស្ស​ចំនួន​៥​ទៅ​៦​នាក់ បាន​ចូលមក​ចាប់​ដណ្តើម​កាំបិត​ពី​ជនសង្ស័យ ហើយ​ក៏មាន​មនុស្សម្នា​ជាច្រើន​ផ្អើល​ឈុ​ល​ចេញមក​មើល ដោយ​ក្នុងនោះ មាន​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ , លោក ប៉ែន​វណ្ណ​រិ​ទ្ធ ប្រធាន​មន្ទីរ​កសិកម្ម និង លោក ទូច សុខា អភិបាលស្រុក​សន្ទុក ។​

សាក្សី​នៅក្នុង​ហេតុការណ៍​ផ្ទាល់ ពេល​ជនសង្ស័យ​ធ្វើ​សកម្មភាព​ចាក់​បំពង់ក​ជនរងគ្រោះ គឺ មាន​លោក ហង្ស ថុល , លោក ព្រហ្ម វាសនា , លោក លី យ៉ា​ស៊ីន , លោក ព្រាម ហាក់ និង បុគ្គលិក​លើក​ម្ហូប​ស្រា​ស្រីៗ ចំនួន​៣​នាក់​ទៀត នៅក្នុង​បន្ទប់ «​កែប​»៕​ដោយ៖បញ្ញាស័ក្តិ

spot_img
×