Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ឧកញ៉ា ម៉ុង ឫទ្ធី ផ្តាំ​ទៅ​ក្មេងៗ​តែ​បង្កប់ន័យ​ដ៏​ចាក់​ដោត​ថា រឿង​គ្រួសារ​ផ្ទាល់​របស់ខ្លួន កុំ​ឡាយ​វីដេអូ នាំ​រំខាន​ដល់​ជាតិ និង​ប្រជាពលរដ្ឋ​….

spot_img

​កាលពីពេល​ថ្មីៗ​នេះ លោក​ឧកញ៉ា ម៉ុង ឫទ្ធី បាន​បង្ហោះ​សារ​ភ្ជាប់​នឹង​រូបថត​៣​សន្លឹក ក្នុងន័យ​អប់រំ​ដល់​ក្មេងៗ​ជា​កូនៗ​បុគ្គលិក​កម្មករ​ដែល​កំពុង​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​របស់លោក និង​ក៏ដូចជា​សារ​ដាស់តឿន​ដល់​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​មួយចំនួន ដែលជា​រឿយៗ​ឡាយ​វីដេអូ​យក​រឿង​គ្រួសារ​មក​ហែក​ឲ្យ​គេ​ដឹង​ជា​សាធារណៈ ដែលជា​ឥរិយាបទ​មិនល្អ​សោះឡើយ​។​

​លោក​ឧកញ៉ា ម៉ិ​ង ឫទ្ធី បាន​បង្ហោះ​សារ​នៅ​ល្ងាច​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែលមាន​ខ្លឹមសារ​យ៉ាង​ចាក់​ដោត​ថា​៖ «​តា​មានសង្ឃឹម​យ៉ាង​មុតមាំ​ថា នៅពេលដែល​ចៅៗ​ធំ​ដឹងក្តី​ឡើង ចៅៗ​ពិតជា​ដឹង​យ៉ាងច្បាស់​ណាស់​ថា តា​ម៉ុង​ឫទ្ធី​ហ្នឹងហើយ ដែលជា​អ្នក​បាន​ជួយ​សាងសង់​លំនៅឋាន​ឲ្យ​ម្តាយ ឪពុក​រួមជាមួយ​ចៅៗ ក៏ដូចជា​ប្រជាពលរដ្ឋ បុគ្គលិក កម្មករ​រាប់រយ​គ្រួសារ ព្រមទាំង​រក​ការងារ​ឲ្យ​បានធ្វើ​គ្រប់ ៗ​គ្នា​ថែម​ទៀតផង​»​។​

​លោក​ឧកញ៉ា ម៉ុង ឫទ្ធី បន្ថែមថា​៖ «​លោកតា​មិន​ចង់​ឲ្យ​ចៅៗ មក​សងគុណ​តា ក្រៅតែពី​ចង់​ឲ្យ​ចៅៗ​ក្លាយជា កូន​ល្អ ពលរដ្ឋ​ល្អ គោរព​តាមច្បាប់​របស់​រដ្ឋ​រឿង​គ្រួសារ​ផ្ទាល់​របស់ខ្លួន​កុំ​ឡាយ​វីដេអូ នាំ​រំខាន​ដល់​ជាតិ និង​ប្រជាពលរដ្ឋ​ចៅៗ​ត្រូវតែ​ចេះ​ជួយ​ដល់​ជាតិ និង​ប្រជាពលរដ្ឋ​នៅពេលដែល​ជាតិ និង​ប្រជាពលរដ្ឋ​កម្ពុជា​យើង មានទុក្ខ​កង្វល់​ម្តងម្កាល តែបើ​គ្មាន​លទ្ធភាព​ជួយ​ទេ សុំ​ចៅ​កុំ​រំខាន​ដល់​ជាតិ និង​ប្រជាពលរដ្ឋ​ទៅបាន​ហើយ »​។​

​គួរ​បញ្ជាក់ថា ការ​បង្ហោះ​សារ​ដ៏​ចាក់​ដោត​ខាងលើនេះ​របស់លោក​ឧក​ញ៉ា គឺ​ស្រប​ពេលដែល​គេ​កត់សម្គាល់​ឃើញថា បច្ចុប្បន្ននេះ មាន​មនុស្ស​មួយចំនួន​ដែលជា​អ្នក​និយម​លេង​បណ្តាញ​សង្គម​ជាពិសេស​ហ្វេ​ស​ប៊ុ​ក បាន​ឡាយ​វីដេអូ​យក​រឿង​គ្រួសារ​មក​ហែកហួរ​គ្នា ដោយសារតែ​ការរកស៊ី​ច្រណែន​គ្នា រហូត​មាន​អ្នកខ្លះ​ឈានដល់​ប្តឹងផ្តល់​គ្នា​ឡើង​កក្រើក​តែម្តង​៕ ដោយ​៖ លឹម ហុង​

spot_img
×