Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភាពយន្តខ្មែរដែលទទួលបានពានរង្វាន់ «តម្លៃស្នេហ៍» ត្រូវដាក់បញ្ចាំងនៅលើ iflix តែមួយគត់

spot_img

ភ្នំពេញ៖  ១៤ កុម្ភៈ ២០១៨ -iflix ដែលជាសេវាកម្សាន្តឈានមុខលំដាប់ពិភពលោក មានសេចក្តីរីករាយ ដាក់បញ្ចាំងខ្សែភាពយន្តខ្មែរមនោសញ្ចេតនាបែបកំប្លែង ដែលទទួលបានពានរង្វាន់ឆ្នើមដ៏ច្រើនគឺរឿង«តម្លៃស្នេហ៍»។ ផ្តើមពីថ្ងៃនេះតទៅអតិថិជនរបស់iflixទាំងអស់ អាចទស្សនារឿង«តម្លៃស្នេហ៍» បន្ទាប់ពីការដាក់បញ្ចាំងនៅរោងកុនរយៈពេលមួយខែ ពោលឥឡូវនេះ មានតែនៅលើiflixមួយគត់។

ដឹកនាំការសម្តែងដោយ Matthew Robinson និងសម្តែងដោយកញ្ញា ស៊ីន យូប៊ីន លោក យឹម សម្បត្តិ Tommy Real ឡាយ ថាវី និង Phillip Savin «តម្លៃស្នេហ៍» គឺជាប្រភេទរឿងបែបកំប្លែងនិយាយពីដំណើរផ្សងព្រេងរបស់អ្នកកម្លោះម្នាក់ ដែលប្រើល្បិចគ្រប់បែបយ៉ាង ដើម្បីគេចចេញពីការចាប់បង្ខំរៀបការ ដោយធ្វើពុតថា លោកមានអ្នកដែលលោកស្រលាញ់រួចទៅហើយ។ ដើម្បីបន្តសេរីភាពរបស់ខ្លួន រិទ្ធិបានលួងលោមនារីស្រាបៀរម្នាក់ឈ្មោះឆាយា ដើម្បីសុំនាងបន្លំធ្វើជាសង្សារខ្លួន។ នាំយកនូវទេសភាពនៅតាមតំបន់ឆ្នេរសមុទ្រស្រស់ស្អាត នៃខេត្តព្រះសីហនុ (កំពង់សោម) សុបិន្តរបស់រិទ្ធិបានក្លាយទៅជាការពិត ពេលដែលម្តាយឪពុករបស់គាត់លង់ជឿល្បិចកូនប្រុស ព្រមទទួលយកឆាយា ធ្វើជាកូនប្រសារ ដោយមិនដឹងខ្លួន។

ផលិតដោយភាពយន្តខែ្មរមេគង្គ (KMF) ដែលជាផលិតកម្មឈានមុខមួយនៅប្រទេសកម្ពុជា រឿង«តម្លៃស្នេហ៍» បានឈ្នះពានរង្វាន់ចំនួនបួន នៅមហោស្រពភាពយន្តជាតិកម្ពុជា ឆ្នាំ២០១៧ ដូចជាពានរង្វាន់«ខ្សែភាពយន្តល្អបំផុត» និង«តួឯកស្រីឆ្នើម» សម្រាប់តួឯកស្រី ស៊ីន យូប៊ីន ។

ប្រធានប្រចាំតំបន់ឥណ្ឌូចិននៃiflix អ្នកនាងAdeana Greenleeមានប្រសាសន៍ថា៖ «ការដាក់បញ្ចាំងរឿង«តម្លៃស្នេហ៍» ជាការបន្តការប្តេជ្ញារបស់យើង ក្នុងការផ្តល់ជូនអតិថិជននូវវីដេអូទើបចេញថ្មី ហើយត្រូវតាមចំណងចំណូលចិត្តរបស់អតិថិជន។ បន្ទាប់ពីការចាក់បញ្ចាំងនៅរោងកុនមក អតិថិជនរបស់យើង ឥឡូវនេះ អាចទស្សនា ឬក៏ទាញទុកមើលពេលក្រោយ ខ្សែភាពយន្តដែលផលិតដោយផលិតកម្មខ្មែរមេគង្គ តាមចំណង់ចិត្ត និងតាមតម្រូវការ។»

អ្នកនាងបន្តថា៖ «ការទស្សនារឿងនេះ ជាការប្រារព្ធទិវានៃក្តីស្រលាញ់ដ៏ល្អឥតខ្ចោះ ហើយស្របជាមួយគ្នានេះ យើងក៏បេ្តជ្ញាបន្តគាំទ្រវិស័យកម្សាន្តនៅប្រទេសកម្ពុជា ដោយផ្តល់នូវប៉ុស្តិ៍អន្តរជាតិមួយ សម្រាប់ដាក់បង្ហាញទេពកោសល្យក្នុងស្រុក តាមរយៈបណ្តាញទូលំទូលាយរបស់ iflix ហើយយើងក៏មានទំនុកចិត្តដែរថា ទស្សនិកជនយើងទូទាំងទ្វីបអាស៊ី មជ្ឈឹមបូព៌ា និងអាហ្វ្រិក នឹងចូលចិត្តរឿង«តម្លៃស្នេហ៍»។

ឥឡូវនេះអតិថិជនជាងមួយពាន់លាននាក់ទូទាំង២៥ទឹកដី នៅទ្វីបអាស៊ី មជ្ឈឹមបូព៌ា និងអាហ្វ្រិក អាចទស្សនា iflix បាន ធ្វើឲ្យយើងក្លាយជាមេដឹកនាំទីផ្សារច្បាស់លាស់មួយ ក្នុងវិស័យទស្សនាវីដេអូលើអ៊ីនធើណែត។ បើនិយាយពីការផ្តល់ឲ្យអតិថិជននូវបណ្ណាល័យវីដេអូដ៏ធំ ដែលមានរឿងល្អៗពីហូលីវូដ តំបន់អាស៊ី និងមជ្ឈឹមបូព៌ា រួមទាំងកម្មវិធីទូរទស្សន៍និងខ្សែភាពយន្តក្នុងស្រុក ពិសេសកម្មវិធីបញ្ចាំងផ្តាច់មុខ ព្រមទាំងកម្មវិធី ដែលបានឈ្នះពានរង្វាន់រាល់ការជាវនីមួយៗ នឹងផ្តល់ឲ្យអតិថិជនយើង អាចបើកទស្សនារហូតដល់ឧបករណ៍ចំនួនប្រាំក្នុងពេលតែមួយ រាប់ពីទូរសព្ទកុំព្យូទ័រថេប្លេតនិងទូរទស្សន៍ ហើយអាចមើលបាននៅគ្រប់កន្លែងគ្រប់ពេលវេលា៕ ដោយ៖ ក្រុមហ៊ុន

spot_img
×