Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រសួង​នឹង​អនុវត្ត​ច្បាប់ ពង្រឹង​វិធានការ​យ៉ាង​តឹងរ៉ឹង​បន្ថែម​ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់ ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់​

spot_img

​ភ្នំពេញ​៖ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សូម​រំលឹក​ជូន​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ទាំងអស់​មេត្តា​ជ្រាបថា​៖ ចាប់ពី​ថ្ងៃ​ចន្ទ ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​តទៅ ក្រសួង​នឹង​អនុវត្ត​ច្បាប់​តាម​សេចក្ដីជូនដំណឹង លេខ​០៤៩ សជណ សក​. គ​ត​លទ ស្តីពី​ការពង្រឹង​វិធានការ​យ៉ាង​តឹងរ៉ឹង​បន្ថែម​ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់ ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់​។​

​ដូចនេះ​សូម​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ទាំងអស់ សូម​គោរព​ច្បាប់ និង​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ខ្លឹមសារ​នៃ​សេចក្តីជូនដំណឹង​ខាងលើ​។​

​កន្លងមក គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ បាន ពិនិត្យឃើញថា ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់ បាន​ចូលរួម គោរព​អនុ​វត្តបទ​ប្បញ្ញត្តិ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​បាន​កាន់តែ​ល្អ តាមរយៈ​ការផ្សព្វផ្សាយ អប់រំ ណែនាំ និង​ចាត់វិធានការ​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​។ ប៉ុន្តែ​ទន្ទឹមគ្នានេះ ក៏​នៅមាន​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​មួយចំនួន នៅតែ​មិនទាន់​ចូលរួម​គោរព​អនុ​វត្តបទ​ប្បញ្ញត្តិ ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្ត​ឱ្យបាន​ពេញលេញ​និង​ត្រឹមត្រូវ​នៅឡើយ​។ ដូចនេះ ដើម្បី​ពង្រឹង​ការអនុវត្ត បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ ការពារ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ស្ពាន និង​សំណង់​សិល្ប​ការ្យ​ផ្លូវថ្នល់​ឱ្យបាន​ជាប់​រ៉ឹង​មាំ គង់វង្ស និង ធន់​ជាប់​តាម​អាយុកាល​បច្ចេកទេស​សាងសង់ គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន លើស​ទម្ងន់​កម្រិត​កំណត់ សូម​ធ្វើ​ការណែនាំ​ដូចខាងក្រោម ៖

១- ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ទាំងអស់ ត្រូវ ដឹកជញ្ជូន​ទំនិញ ឬ​ធ្វើការ​ណែនាំ​ឱ្យ​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​របស់ខ្លួន ឱ្យ​អនុវត្ត​យ៉ាង​ត្រឹមត្រូវ និង ម៉ឺងម៉ាត់​តាម​បទ​ប្បញ្ញត្តិ​ដូច​មានចែង​ក្នុង​មាត្រា​២៦ នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់​។​

២- ក្នុងករណី​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ណា មួយ​នៅតែ​បណ្តែត​បណ្តោយឱ្យ​ដឹកជញ្ជូន ឬ​ផ្ទុក​ទម្ងន់​លើសពី​២០(​ម្ភៃ​)​ភាគរយ ប្រធាន​ស្ថានីយ​ជញ្ជឹង អចល័ត និង​/​ឬ​ប្រធាន​ក្រុម​ជញ្ជីង​ចល័ត​ត្រូវ​ចាត់វិធានការ​តាម​បទ​ប្បញ្ញត្តិ​ដូច​មានចែង​ក្នុង​មាត្រា​៦០ នៃ ច្បាប់​ស្តីពី​ផ្លូវថ្នល់ ដែល​ក្នុងនោះ​ត្រូវ​៖​ដក​បណ្ណ​បើកបរ និង​ព្យួរទុក​ចំនួន ២(​ពីរ​)​ឆ្នាំ ឃាត់​យានជំនិះ​ទុក​ចំនួន ១(​មួយ​)​ឆ្នាំ ដោយ​រក្សាទុក​នៅ​ទីតាំង​ណាមួយ​សមស្រប ហើយ ម្ចាស់​យានយន្ត​ត្រូវ​ទទួលខុសត្រូវ​លើ​ការលើកដាក់​ទំនិញ​និង​បង់ថ្លៃ​ឈ្នួល​កន្លែង​ទុកដាក់ ថែទាំ​ទំនិញ និង​យានជំនិះ​ដោយ​ខ្លួនឯង​។​ួ បញ្ឈប់​អាជីវកម្ម​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន​ចំ​នន​១(​មួយ​)​ឆ្នាំ ក្នុង​ករ​ណ៏​ទទួលរង​នូវ​ការពិន័យ អន្តរការណ៍​ម្តង​រួចហើយ នៅតែ​បន្ត​ប្រព្រឹត្តល្មើស​ទៀត​។​

៣- ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ដែល​រង​នូវ​ការ ពិន័យ​អន្តរការណ៍​ដូច​មានចែង​ក្នុង​ចំណុច​ទី​២ ខាងលើ ត្រូវ​សហការ​ជាមួយ​មន្ទីរ​សាធារណការ និង​ដឹក ជញ្ជូន​រាជធានី ខេត្ត ក្នុងការ​លើកដាក់​ទំនិញ​និង​បង់ថ្លៃ​ឈ្នួល​កន្លែង​ទុកដាក់​ថែទាំ​ទំនិញ និង​យានជំនិះ ដោយ​ខ្លួនឯង រហូត​មានការ​សម្រេច​ជាថ្មី​។​

៤- ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ និង​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ដែល​រង​នូវ​ការ ពិន័យ​អន្តរការណ៍ និង​ការឃាត់ទុក​យានជំនិះ ដូច​មានចែង​ក្នុង​ចំណុច​ទី ២ ខាងលើ អាចមាន​សិទ្ធិ ប្តឹងតវ៉ា ស្របតាម​នីតិវិធី​ដូច​មានចែង​ក្នុង​បទ​ប្បញ្ញត្តិ​មាត្រា​៤៧ នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់​។​

៥- ចំពោះ​មន្ត្រី​មាន​សមត្ថកិច្ច​(​ស្ថានីយ​ជ​ញ្ចឹ​ង​អចល័ត និង​ជញ្ជីង​ចល័ត​ក្រោម​ឱវាទ​ក្រសួង​សា​ធា រណការ និង​ដឹកជញ្ជូន​) ដែល​អនុញ្ញាតឱ្យ​រថយន្ត​ផ្ទុក​លើស​ទម្ងន់​កម្រិត​កំណត់​ដូច​មានចែង​ក្នុង​ចំណុច ទី​២ ខាងលើ ធ្វើ​ចរាចរណ៍​លើ​បណ្តាញ​ផ្លូវថ្នល់ នឹងត្រូវ​ទទួល​ទណ្ឌកម្ម​វិន័យ​ដូច​មានចែង​ក្នុង​ច្បាប់​ស្តីពី សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល និង​អនុក្រឹត្យ​លេខ​១០ អនក្រ​.​បក ចុះ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​១៩៩៧ ស្តីពី​នីតិវិធី​នៃ​ការអនុវត្ត​វិន័យ​ចំពោះ​មន្ត្រីរាជការ​ស៊ីវិល ឬ​ករ​ណ៏​ធ្វើឱ្យ​ផ្លូវថ្នល់ ស្ពាន សំណង់​សិល្ប​ការ្យ ផ្លូវថ្នល់​ខូចខាត​ធ្ងន់ធ្ងរ ត្រូវ​ផ្តន្ទាទោស​ដូច​មានចែង​ក្នុង​កថាខណ្ឌ​ទី​២ មាត្រា​៧៥ នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់​។​

៦- សេចក្តី​ជូន​នេះ​មាន​ប្រសិទ្ធភាព​អនុវត្ត​ចាប់ពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​តទៅ​។ ដោយឡែក ចំពោះ​លិខិត​លេខ ២៨៣៩ សក​/​តតល​ទ ចុះ​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០២០ ត្រូវអស់​សុពលភាព​អនុវត្ត ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​ផងដែរ​។​

​ទទួលបាន​សេចក្តីជូនដំណឹង​នេះ គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស ទម្ងន់​កម្រិត​កំណត់ សង្ឃឹម​នឹង​ជឿជាក់ថា សមាគម​ដឹកជញ្ជូន​ទំនិញ​ផ្លូវគោក សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ កម្ពុជា ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចូលរួម​អនុ​វត្តបទ​ប្បញ្ញត្តិ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ទាំងអស់គ្នា ដើម្បី​ធានា ការពារ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ផ្លូវថ្នល់ ស្ពាន និង​សំណង់​សិល្ប​ការ្យ​ផ្លូវថ្នល់​ឱ្យបាន​រឹងមាំ ស្ថិតស្ថេរ គង់វង្ស និង​ធន់​ជាប់​តាម អាយុកាល​បច្ចេកទេស​សាងសង់ ព្រមទាំង​ចូលរួមចំណែក​កាត់បន្ថយ​ថវិកាជាតិ ក្នុងការ​ជួសជុល​ថែទាំ ផ្លូវថ្នល់ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×