Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងស្រី ២ នាក់​លង់ទឹក​ស្រះ ស្លាប់​ម្នាក់ ម្នាក់ទៀត​ជួយសង្គ្រោះ​ទាន់​

spot_img

​ស្ទឹងត្រែង​៖ ហេតុការណ៍​គួរឱ្យ​សង្វេគ​ណាស់​ក្មេងស្រី ២ នាក់ បាន​លង់​ទឹកស្រះ​បណ្ដាល​ឲ្យ​ម្នាក់​ស្លាប់ រីឯ​ម្នាក់ទៀត​ត្រូវគេ​ឃើញ​ទាន់​ជួយសង្គ្រោះ​។​

​របាយការណ៍​របស់​អធិការនគរបាល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ បាប​បញ្ជាក់ថា ក្មេង​២​នាក់​លង់ទឹក បណ្ដាលឱ្យ​ស្លាប់​ម្នាក់ និង​ត្រូវបាន​គេ​ជួយសង្គ្រោះ​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ករណី​នោះបាន​កើតឡើង នៅ​ចំណុច​ស្រះ​ទឹក​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រមាណ ៣០ ម៉ែត្រ ទំហំ ១០ គុណ ២០​ម៉ែត្រ និង​ជម្រៅ​ប្រមាណ ៣​ម៉ែត្រ នៅ​ភូមិ​.​ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង ។​

​ក្មេងស្រី​លង់ទឹក ១.​ឈ្មោះ ធន់ ស្រី​ណា អាយុ ២​ឆ្នាំ សង្គ្រោះ​ដឹកយក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្ទឹងត្រែង ២.​ឈ្មោះ ស៊ុ លីដា អាយុ ៣​ឆ្នាំ លង់ទឹក​បណ្ដាល​ឲ្យ​ស្លាប់ អ្នក​ទាំងពីរ​រស់នៅ​ភូមិ​.​ឃុំ​កើតហេតុ​ខាងលើ ។
តាម​ប្រភពព័ត៌មាន​មួយ​បាន​ប្រាប់​ឲ្យ​ដឹងថា ក្មេងស្រី​ទាំង​២​នាក់ បាន​ទៅលេង​ទឹកស្រះ ខណៈពេល​ចេញទៅ​ធ្វើការ​ងារ​បាត់​ទៅផ្ទះ ហើយ​ត្រូវ​អ្នកភូមិ​ឃើញ​លង់ទឹក ក៏​ជួយ​ទាន់​សង្គ្រោះបាន​ម្នាក់​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​បញ្ជាក់ទៀតថា ក្រោយពី​បានទទួល​ព័ត៌មាន​កម្លាំង​ជំនាញ បាន​ចុះ​ដល់ទី​តាំង​កើតហេតុ ហើយ​បាន​បង្កើត​គណៈ​ករណី​ពិនិត្យ​សព ដោយមាន​ការចូលរួម​មន្ត្រី​ប៉ុស្តិ៍​ប៉ុស្តិ៍​អូរ​ស្វាយ គ្រូពេទ្យ​មន្ទីរពេទ្យបង្អែក​ខេត្តស្ទឹងត្រែង និង​លោក មេភូមិ​ឫទ្ធី​សែន​ជ័យ​មួយ ។ ដោយមាន​ការអនុញ្ញាត​ពី​លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង​ខេត្ត​។ ឆ្លងតាម​ការពិនិត្យ សព​ពុំមាន​ស្លាកស្នាម​អ្វី​ទេ ឃើញ​មានទឹក​ហូរ​ចេញ​តាម​ច្រមុះ ព្រមទាំង​ការបំភ្លឺ​របស់​សាក្សី និង​ការពិនិត្យ របស់​គ្រូពេទ្យ យើង​សន្និដ្ឋានថា ឈ្មោះ ស៊ុ លីដា ពិតជា​លង់ទឹក​បណ្ដាល​ឲ្យ​ស្លាប់​ពិតប្រាកដ​មែន ។ ដោយមាន​ការអនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញា យើង ក៏បាន​ប្រគល់​សាកសព​ជូន​សាច់ញាតិ​បងប្អូន​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ ដោយ​៖​សុខុម​

spot_img
×