Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល ឃាត់ខ្លួន​ពាណិជ្ជករ​និង​ជា​ពិធីករ​ទូរទស្សន៍​ ភោ សុផានិត តាម​ដីកា​ ព្រោះមិនចូលខ្លួនមកតុលាការចំនួន២លើក

spot_img

​ភ្នំពេញ​៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល នៃ​ស្ន​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ នៅ​ចំណុច​ហាង​កាហ្វេ​អា​ម៉ា​ហ្សូ​ន ផ្លូវ​ព្រះមុន្នីវង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ពីបទ មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​(​ចេញ​សែក​ស្អុយ​) ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០ តាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​លេខ​១៣០០«​ឃ​១»​ដ​.​ច​.​ន ចុះ​ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ​២០២០ ចេញ​ដោយ​លោក វ៉ាន់ សែន​វិសុទ្ធ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​១៩​នឹង​០០​នាទី​។​

​លោក​វរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកំ​រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៧ វិច្ឆិកា​នេះ​ថា ជនសង្ស័យ​ឈ្មោះ ភោ សុ​ផានិត ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ពាណិជ្ជករ និងជាពិធីករទូរទស្សន៍ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានី​ភ្នំពេញ​។​

ចៅក្រមស៊ើបសួរ វ៉ាន់ សែនវិសុទ្ធ បានបញ្ជាក់ក្នុងដីកាបង្គាប់ឲ្យនាំខ្លួនបានយល់ឃើញថា តាមដីកាបង្គាប់ឲ្យចូលខ្លួនចំនួន២លើក ដែលជនសង្ស័យបានគេចវេះ មិនចូលខ្លួន គឺដីកាលើកទី១ លេខ ៤៧០ “ឃ១” ព្រ.ទ ចុះថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ និងលើកទី២ លេខ៥២៥ “ឃ១” ព្រ.ទ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ របស់សាលាដំបូងរាជធានីភ្នំពេញ ជនត្រូវចោទពុំបានមកបង្ហាញខ្លួននៅចំពោះមុខតុលាការទាល់តែសោះ ហេតុដូច្នេះ តុលាការគប្បីនាំខ្លួនជនត្រូវចោទឈ្មោះ ភោ សុផានិត មកបង្ហាញខ្លួនចំពោះមុខតុលាការ។
​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ៕

ដោយ៖បញ្ញាស័ក្តិ


spot_img
×