Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹក​ហ្គាស​មួយ គ្រឿង​បើក​ក្នុង​លឿន​លឿន​ដាច់​ហ្វ្រាំង ជ្រុល​ទៅបុក​រះ​រថយន្ត​និង​ម៉ូតូ​ជាច្រើន​គ្រឿង ស្លាប់​ម្នាក់ និង​របួសធ្ងន់​២​នាក់​

spot_img

​ភ្នំពេញ ៖ រថយន្ត​ដឹក​ហ្គាស​មួយគ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុងប្រយ័ត្ន​ដាច់​ហ្វ្រាំង ក៏​ជ្រុល​ទៅបុក​រះ​ម៉ូតូ​ជាច្រើន​គ្រឿង និង​រថយន្ត​គ្រឿង​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ និង​របួសធ្ងន់ ២ នាក់​បញ្ជូនទៅ​មន្ទីរពេទ្យ ។ ចំណែកឯ​ម្ចាស់​រថយន្ត​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់​បាន​។​

​ហេតុការណ៍​នេះដែរ​កើតឡើង​នៅវេលា​ម៉ោង ១០ និង ៤០ នាទី​ថ្ងៃ​អង្គា​រ៍​ទី ១៧ ខែវិច្ឆិកា​ឆ្នាំ ២០២០ នៅតាម​បណ្ដោយ​ផ្លូវ​ហាណូយ ក្នុង​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​ជនរងគ្រោះ​ទាំងអស់ ឈប់​ចាំ​លក់​ម្ជូ និង​ពងមាន់​អាំង និង​លៀស​ហាល ចាំ​លក់​ឲ្យ​កម្មករ​រោងចក្រ ចំណែកឯ​ជនរងគ្រោះ​ដែល​បាន​បាត់បង់​ជីវិត ឈប់​ចាំ​ភ្លើងស្តុប ខណៈពេល​ភ្លាម​នោះដែរ ស្រាប់តែ​គេ​ឃើញ​រថយន្ត​ដឹក​ហ្គាស​មួយគ្រឿង ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 3E4913 បើកប​ក្នុងទិសដៅ​ពី​ជើង​មក​ត្បូង ក្នុង​ល្បឿន​លឿន មកដល់​ចំណុចកើតហេតុ ក៏​ដាច់​ហ្វ្រាំង​បុក​រះ ម៉ូតូ​អ្នកលក់ ៥​គ្រឿង និង​រថយន្ត​មួយគ្រឿង ថែមទាំង ស្លាប់​ម្នាក់ និង​របួសធ្ងន់​២​នាក់ ។​

​សព​មាន ឈ្មោះ យុន មេន អាយុ ៤០ ឆ្នាំ ជាង​មាន​ទីលំនៅ ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន សហការគ្នាជាមួយ​ជំនាញ​ទាក់ទង ទៅខាង​ចរាចរណ៍​ក្រុង ឱ្យ​ចុះមក​វាស់វែង និង​ធ្វើ​កំណត់ហេតុ​យក​រថយន្ត​និង​ម៉ូតូ ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​។ ចំណែក​សព ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ដោយ​៖ សា មេ​ត​

spot_img
×