Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្តបាត់ដំបង ធ្វើ​អនាម័យ​លាង​សម្អាត នៅតាម​ដងផ្លូវ​និង​ស្ពាន សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍​

spot_img

​បាត់ដំបង ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាត គឹម​សាន ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ដឹកនាំ​កងកម្លាំង​នគរបាល​ជាង​២០០​នាក់ បាន​ចុះ​ធ្វើ​អនាម័យ​លាង​សម្អាត នៅលើ​កំណាត់​ដងផ្លូវ​អម​សងខាង​តាម​ដងស្ទឹង និង​ស្ពានថ្ម​ឆ្លងស្ទឹង​សង្កែ​ក្នុងភូមិ​សាស្ត្រ ក្រុង​បាត់ដំបង ក្នុង​គោលបំណង ដើម្បី​រួមចំណែក​ក្នុងការ​រក្សា​អនាម័យ និង​សម្អាត​នៅតាម​ដងផ្លូវ​សំខាន់ៗ ក្នុង​ទីប្រជុំជន​ក្រុង​បាត់ដំបង សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍ កាលពី​ព្រឹក​ថ្ងៃទី​១៧​ខែវិច្ឆិកា​២០២០​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាត គឹម​សាន ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា ការដឹកនាំ​កងកម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ចំនួន​ជាង​២០០​នាក់ ដើម្បី​ចុះ​ធ្វើការ​អនាម័យ​លាង​សម្អាត នៅតាម​ដងផ្លូវ​និង​ស្ពាន​ខាងលើនេះ គឺ​ក្នុង​គោលបំណង ដើម្បី​រួមចំណែក​ជាមួយ​រដ្ឋបាលខេត្ត ក្នុងការ​រក្សា​អនាម័យ​និង​សម្អាត នៅតាម​ដងផ្លូវ​សំខាន់ៗ​នៃ​ទីប្រជុំជន​ក្រុង​-​ខេត្តបាត់ដំបង ឲ្យ​មាន​អនាម័យ បរិស្ថាន​ល្អ សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ជាតិ​អន្តរជាតិ ដែល​ធ្វើដំណើរ​ឆ្លងកាត់​ទៅមក កាត់​តាម​ទីប្រជុំជន​ទីក្រុង​នេះ និង​ចង់​ថែរក្សា​កំណាត់​ផ្លូវ​នានា ក្នុង​ក្រុង​បាត់ដំបង ឲ្យ​មាន​អនាម័យ​ល្អ ប្រកបដោយ​បរិស្ថាន​ល្អ​នៅតាម​ផ្លូវ​ទាំងនោះ ដោយ​គ្មាន​ធូលី​ដី​កកស្ទះ នៅលើ​ផ្លូវ និង​ហុយ​ពេល​ខ្យល់​បក់បោក​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាត គឹម​សាន បានបញ្ជាក់​បន្ថែមថា នេះ​គឺជា​ចំណុច​ចាប់ផ្តើម ដែល​លោក​បាន​ដឹកនាំ កងកម្លាំង​ក្នុង​ការចុះ​សម្អាត​នៅលើ​ដងផ្លូវ​ក្នុង​ទីប្រជុំជន​ក្រុង​សំខាន់ៗ ដែល​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត និង​ដើម្បី​លើកកម្ពស់​នូវ​បរិស្ថាន​តាម​ដងផ្លូវ​ទាំងនោះ ឲ្យ​កាន់​តែមាន​ភាព​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​បាន​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត ហើយ​ការដឹកនាំ​កម្លាំង​ស្នងការដ្ឋាន​ចុះ​លាង​សម្អាត​ផ្លូវ​ទាំងនេះ ធ្វើជា​បន្តបន្ទាប់​តាម​ពេលវេលា​សមស្រប​ណាមួយ សម្រាប់​ថ្ងៃ​ខាងមុខ​ផងដែរ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សាត គឹម​សាន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូម​បើកបរ​យានជំនិះ និង​ធ្វើ​ចរាចរណ៍​នៅលើ​ដងផ្លូវ​សូម​នាំគ្នា​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ពាក់មួក​សុវត្ថិភាព​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​រក្សា​អាយុជីវិត​ខ្លួនឯង​និង​អ្នកដទៃ​៕ ដោយ ៖ អ៊ុង​សា​រុំ​

spot_img
×