Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គិភ័យ​ឆាបឆេះ​រោង​តូចៗ​ចំនួន ៥​រោង ស្ថិតក្នុង​ដី​ឡូ​តិ៍​មួយកន្លែង ភូមិ​សន្សំ​កុសល​២

spot_img

​ភ្នំពេញ​៖​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​រោង​តូចៗ​ចំនួន​៥​រោង ទាំងស្រុង​ស្ថិតក្នុង​ដី​ឡូ​តិ៍​មួយកន្លែង ក្រុមទី​១ ភូមិ​សន្សំ​កុសល​៦ សង្កាត់​បឹងទំពន់​ទី​១ ខណ្ឌមានជ័យ ដែលមាន​ម្ចាស់​ដី​ឈ្មោះ អ៉ឹ​ម សារឿន ជួល​ទៅ​ឲ្យ​ឈ្មោះ ឆាង​ហួ ភេទ​ប្រុស អាយុ ៥២​ឆ្នាំ ប្រក​បរបរ រើស​អេតចាយ ។​

​នៅក្នុង​ហេតុការណ៍​អគ្គិភ័យ​នេះដែរ ក៏មាន​វត្តមាន​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ កម្លាំង សមត្ថកិច្ច​ចម្រុះ​បាន​ចុះមក​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​ភ្លាមៗ​ផងដែរ ហើយ​ក៏មាន​រថយន្ត​ពន្លត់​អគ្គិភ័យ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំនួន ៦​គ្រឿង រថយន្ត​ពន្លត់​អគ្គិភ័យ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចំនួន ៣ គ្រឿង បាន​ចុះ​មកជួយ​អន្តរាគមន៍​បាញ់​ទឹក​ទប់ស្កាត់​ករណី​អគ្គិភ័យ​នេះ​ផងដែរ ដោយបាន​រលត់​ជា​ស្ថាពរ នៅវេលា​ម៉ោង ១៣​និង​០០ នាទី​នា​ថ្ងៃខែ​ឆ្នាំ​ដដែល ដោយ​ប្រើប្រាស់​រយៈពេល ១​ម៉ោង ក្នុងការ​អន្តរាគមន៍​ផងដែរ​។​

​ក្នុង​ការចុះ​អន្តរាគមន៍​នេះដែរ បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ អស់​ចំនួន ៣​គ្រឿង ប្រើ​ទឹក​អស់ ១២ ម៉ែត្រគូប ។​

​ក្នុងនោះដែរ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន ពេលចេញ​ក្រៅ​ផ្ទះ កុំ​ភ្លេច​បិទ​ប៉ា​រ៉ែត​ភ្លើង​ពន្លត់ភ្លើង​ធូប ភ្លើងទៀន​ជាមុនសិន​ទើប​អាច​ចេញពីផ្ទះ​ទៅបាន ដោយ​មិន​មានការ​ព្រួយ​បារ​ម្មណ៍​រឿង​អគ្គិភ័យ​នេះ​តទៅទៀត ៕​ដោយ​៖​មី​ដា ផាន់​ណា​

 

spot_img
×