Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈាម​ស្រែក​ស្បែក​ហៅ ចាប់​ជន​ទំនើង​ពីរ​នាក់ វាយបំផ្លាញ​រូបសំណាក​ស្ត្រី​គ្រប់​ល​ក្ខ័​ណ៍​នៅ​ភ្នំ​បា​សិទ្ធ​ត្រៃ​យ​ត្រឹ​ង្ស

spot_img

​កណ្តាល​៖ មាន​ជន​អគតិ ទំនង​ដូចជា​ខ្មោច​ចូល បាន​ចូលមក​អុកឡុក​វាយបំផ្លាញ​រូបសំណាក នៅក្នុង​ប្រាសាទ​មាតា​គ្រប់​ល័ក្ខណ៍ (​ស្រី​គ្រប់​ល័ក្ខណ៍​) នៅលើ​ភ្នំ​បា​សិទ្ធ ខូចខាត​សឹង​ទាំងអស់​នៅវេលា​ម៉ោង ៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២០​។​

​បើតាម​របាយការណ៍​ន​គ​របាល​មូលដ្ឋាន​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ឈ្វាំង បាន​ឲ្យ​ដឹងថា មាន​ករណី​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា (​នូវ​បូជនីយដ្ឋាន​សាសនា ឬ បូជនីយដ្ឋាន​វត្ថុ​ក្នុង​ព្រះពុទ្ធសាសនា កើតហេតុ​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅ​ចំណុច​លើ​ភ្នំ​បា​សិទ្ធ ក្នុង​បរិវេណ​វត្ត​បា​សិទ្ធ​ត្រៃ​យ​ត្រឹ​ង្ស ភូមិ​តា​ពិ​ជ ឃុំ ឈ្វាំង ស្រុក ពញាឮ ខេត្ត កណ្តាល​។​

​ជនសង្ស័យ​២​នាក់ ត្រូវ​នគរបាល​ឃាត់ខ្លួន ១.​ឈ្មោះ គង់ សំណាង ភេទ ប្រុស អាយុ​៣៩​ឆ្នាំ​ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ស្រុកកំណើត​ភូមិ​បាក់​រនាស់ ឃុំ​សង្ឃ័រ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ទីលំនៅ​បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ព្រៃ​ពង្រ សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ជា​ជនដៃដល់ ។ ២.​ឈ្មោះ​ប៊ិន សុភា ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ​ជនជាតិ ខ្មែរ មុខរបរ រត់​តាក់ស៊ី មាន​ទីលំនៅ​ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លៀង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (​អ្នកបើកបរ​)​។​

​សម្ភារ​ចាប់យក​៖ រថយន្ត​ម៉ាក LEXUS ពណ៌ ប្រផេះ​ផលិត​ឆ្នាំ​២០០៣ ផ្លាកលេខ​2AV.9545 សោ​រថយន្ត​១ កូនសោ​២ ទូរស័ព្ទ​១​គ្រឿង​ម៉ាក iPhone ។​

​ការខូចខាត ៖ ១-​រូបសំណាក់​ព្រះ​នាង​គ្រប់​ល​ក្ខ័​ណ៍ ១ , ២-​រូបសំណាក់​ព្រះ​នាង​ពៅ ១ , ៣-​រូបសំណាក់​កុមារ​ពេជ្រ ១, ៤-​រូបសំណាក់​ព្រះអង្គ​ចេក ១ , ៥-​ព្រះ​ក្លស្ស ៣, ៦- ផើងផ្កា ១, ៧- ពាង ២, ៨- បង្គោល​សូ​ឡា ១, ៩- គ្រឿង​សក្ការៈ ដូចជា​បាយសី​ផ្កា​ភ្ញី​មួយចំនួន​, ១០- រូបសំណាក់​ព្រះ​នាង​ទេពប្រណម្យ​៤, ១១- រូបសំណាក​ក្បាល​នាគ ២, ១២- អាស្រម​អ្នកតា ១, ១៣- របា​ដែក​ទ្វា​ព្រះវិហារ ២ ។​

​ប្រភព​ដដែល​បានបញ្ជាក់​ពីស​ភាព​រឿងហេតុ​នេះ​ថា នៅ​ថ្ងៃ ខែ ឆ្នាំ វេលា​ម៉ោង​កើតហេតុ​ខាងលើ មានឈ្មោះ សូត្រ ស៊ីម ភេទ ប្រុស អាយុ ៦៦ ឆ្នាំ មុខងារ ជា​មន្ត្រី​វប្បធម៌ អភិរក្ស​ភ្នំ​បា​សិទ្ធ បាន​តេ​ទូរស័ព្ទ​រាយការណ៍ មក​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ឈ្វាំង​ថា​៖ មាន​ជនសង្ស័យ​២​នាក់ បាន​ជិះ​រថយន្ត​ម៉ាក LUXUS ពណ៌ ប្រផេះ ផលិត​ឆ្នាំ ២០០៣ ពាក់​ផ្លាកលេខ ភ្នំពេញ 2AV9845 មក​ឈប់​លើ​ភ្នំ​បា​សិទ្ធ​ត្រៃ​យ​ត្រឹ​ង្ស ត្រង់​បរិវេណ​វត្ត ហើយ​ក្នុងនោះ​មាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​គង់ សំណាង​បាន​បើកទ្វារ​ចេញពី​ក្នុង​រថយន្ត​រត់​សំដៅ​ទៅលើ​ព្រះវិហារ លើ​ភ្នំ​វត្ត​បា​សិទ្ធ​ត្រៃ​យ​ត្រឹ​ង្ស រួច​ធ្វើ​សកម្មភាព ធាក់​ទ្វារ​ព្រះវិហារ បណ្តាល​ឲ្យ​បាក់​របា​ទ្វារ បន្ទាប់មក​ជនសង្ស័យ បាន​រត់​ចុះ​ពីលើ​ព្រះវិហារ មក​ធ្វើ​សកម្មភាព វាយ​បំផ្លិចបំផ្លាញ​រូបសំណាក់ ព្រះ​នាង​ទេពប្រណម្យ​(៤) និង ខ្ទម​អ្នកតា (១ )​រួច​ចុះ​តាម​ជណ្តើរ​ទាញ​បំបាក់​បង្គោល​សូ​ឡា និង ធាក់​ក្បាល​នាគ​(២) បំបាក់​ចោល បន្ទាប់មក​ជនសង្ស័យ​បាន​រត់​ចូលទៅក្នុង​ប្រាសាទ​ស្រី​គ្រប់​ល​ក្ខ័​ណ៍ វាយ​បំផ្លិចបំផ្លាញ​រូបសំណាក់​ក្នុង​ប្រាសាទ​រួមមាន​៖ រូបសំណាក​ស្រី​គ្រប់​ល​ក្ខ័​ណ៍ (១) រូបសំណាក​ព្រះ​នាង​ពៅ (១) រួប​សំណាក​កុមារ​ពេជ្រ​(១) រូបសំណាក​ព្រះអង្គ​ចេក​(១ )​និង​គ្រឿង​សក្ការៈ ដូចជា​បាយសី​ផ្កា​ភ្ញី បោះបោក​ចោល​ហើយ​ជនសង្ស័យ បាន​វាយ​ផើងផ្កា និង ពាងទឹក​បែក​អស់​(២) ដែល​នៅក្បែរ​ប្រាសាទ ។ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ភ្លាម កម្លាំង​ប៉ុស្តិ៍នគរបាល​ឈ្វាំង សហការ​ជាមួយ​កម្លាំង​ផ្នែក​នគរបាល​យុត្តិធម៌ ចុះទៅ​កន្លែងកើតហេតុ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ និង​មធ្យោបាយ​ធ្វើដំណើរ​រថយន្ត បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ដើម្បី​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×