Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ដោះលែង អតីត​ពិធីករ​ទូរទស្សន៍និង​ជា​ពាណិជ្ជករម្នាក់ ឲ្យ​មាន​សេរីភាព​វិញ​នា​ព្រលប់​នេះ​

spot_img

​ភ្នំពេញ​៖​មកដល់​ព្រលប់​ថ្ងៃទី​១៧​ខែវិច្ឆិកា​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​មិន​ឃុំខ្លួន​អតីត​ពិធីករ​ទូរទស្សន៍​និង​ជា​ពាណិជ្ជករ​ម្នាក់ ពាក់ព័ន្ធ​បទល្មើស ចេញ​សែក​គ្មាន​ប្រាក់​ឲ្យ​ម្ចាស់បំណុល រួច​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ ។​

​សមត្ថកិច្ច​ចាប់ខ្លួន​អតីត​ពិធីករ​រូបនេះ​នៅ​យប់​ថ្ងៃទី​១៦​ខែវិច្ឆិកា​ឆ្នាំ​២០២០ នៅ​ចំណុច​ហាង​កាហ្វេ​អា​ម៉ា​ហ្សូ​ន ផ្លូវ​ព្រះ​មុនី​ង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ពីបទ មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៦ ខែមិថុនា​ឆ្នាំ​២០២០ តាម​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​លេខ​១៣០០ «​ឃ​១»​ដ​.​ច​.​ន ចុះ​ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ​២០២០ ចេញ​ដោយ​លោក វ៉ាន់ សែន​វិសុទ្ធ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​អតីត​ពិធីករ​ដែល​ត្រូវបាន​ចាប់ខ្លួន​មានឈ្មោះ ភោ សុ​ផានិត ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ មុខរបរ​ពាណិជ្ជករ ទីលំនៅ​បច្ចុប្បន្ន​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×