Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាវិទ្យាល័យ​សភា​ពាណិជ្ជ​សាស្ត្រ​ថៃ UTCC គ្រោង​បើក​សាខា​នៅ​កម្ពុជា និង​ផ្តល់​អាហា​រូបកណ៍​ដល់​និស្សិត​ខ្មែរ​

spot_img

​ភ្នំ​ពេ​ញ​៖​ស្ថានទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ថៃ បានចេញផ្សាយព័ត៌មានថា ប្រតិភូ​មហាវិទ្យាល័យ​ស​ភា​ពាណិជ្ជ​សាស្ត្រ​ថៃ (UTCC) គ្រោង​នឹង​បើក​សាខា​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​បន្ថែម​ជម្រើស​សិក្សា​ដល់​និស្សិត​ដែល​ចង់​បន្ត​សិក្សា​ក្នុងប្រទេស​សមាជិក​អាស៊ាន និង​ផ្តល់​អាហារូបករណ៍​បន្ថែម​ដល់​និស្សិត​កម្ពុជា ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ធនធានមនុស្ស​លើ​វិស័យ​ធុរកិច្ច និង​ពាណិជ្ជកម្ម​។​

​គម្រោង​ខាងលើ ត្រូវបាន​បង្ហើប​នៅក្នុង​ជំនួប​ពិភាក្សា​រវាង ឯកឧត្តម អ៊ូ​ក សោភ័ណ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ថៃ និង​លោក​បណ្ឌិត ចាក់​គ្រី​ន ស្រ៊ី​មូ​ន (Jakarin Srimoon) អនុប្រធាន UTCC ទទួលបន្ទុក​កិច្ចការ​អន្តរជាតិ ដែល​បាន​ដឹកនាំ​ប្រតិភូ​មក​សម្តែង​ការគួរសម កាលពី​រសៀល​ថ្ងៃ​អង្គា​រ៍ ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ជាការ​ឆ្លើយតប ឯកឧត្តម អ៊ូ​ក សោភ័ណ បាន​ស្វាគមន៍​គម្រោង​ខាងលើ និង​បានស្នើ​ប្រតិភូ UTCC សិក្សា​អំពី​លទ្ធភាព​ពង្រីក​សាខា​ដំបូង​ទៅកាន់​ខេត្តសៀមរាប និង​សហការ​ជាមួយ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែលមាន​ដេ​ប៉ាត់​ម៉​ង់​ភាសា​ថៃ ព្រមទាំង​វិទ្យាស្ថាន​បណ្តុះបណ្តាល​ពាណិជ្ជកម្ម និង​ស្រាវជ្រាវ ដែល​ស្ថិតនៅក្រោម​ក្រសួងពាណិជ្ជកម្ម​។​

​ឯកឧត្តម​ឯកអគ្គរាជទូត ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​លើ​វិស័យ​អប់រំ​រវាង​ប្រទេស​ទាំងពីរ និង​បាន​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​ថៃ ដែល​កន្លងមក​បានផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា មក​បន្ត​ការសិក្សា​នៅក្នុង​ប្រទេស​ថៃ ក្រោម​គម្រោង​ព្រះរាជ​ឧបត្ថម្ភ​របស់​ព្រះអង្គម្ចាស់​ក្ស​ត្រី​យ៍ម​ហា​ចក្រី​សិរិ​ន​ថន​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×