Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការក្រុង នឹង​បន្ត​បើក​កាត់ទោស​ក្រុមចោរ​៧​នាក់ លួច​ប្រា​ក់ជាង​២​លាន​៤​សែន​ដុល្លារ នៅ​ថ្ងៃ​២៣​វិច្ឆិកា​

spot_img

​ភ្នំពេញ​៖​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បានកំណត់​យក​ថ្ងៃទី​២៣​ខែវិច្ឆិកា​ខាងមុខ ដើម្បី​បន្ត​កាត់ទោស​ក្រុមចោរ​ចំនួន​៧​នាក់​បន្តទៀត លើ​សំណុំរឿង​ប្លន់​ប្រាក់​២​លាន ៤​សែន​ដុល្លារ​អាមេរិក ក្នុងចំណោម​ប្រាក់​ចំនួន​៥​លាន​ដុល្លារ ដែល​បើក​ចេញពី​ធនាគារ​CBI កាលពី​ឆ្នាំ​២ ០១៩​មក បើកសវនាការ​លើ​សួរដេញដោល​លើ​អង្គសេចក្តី​ចំពោះមុខ​ជនជាប់ចោទ បន្ទាប់ពី​បាន​ជំនុំជម្រះ​នៅ​ព្រឹក​ថ្ងៃទី​១៧​ខែវិច្ឆិកា​២០២០​មិនទាន់​ចប់​។​

​ជន​ត្រូវ​ចោទ​ដែល​តុលាការ​កាត់ទោស​ក្នុង​សំណុំ រឿងនេះ​មាន​៧​នាក់ រួមមាន ៖១ ឈ្មោះ វ៉ា សុខ អាយុ​៣៧​ឆ្នាំ​ជា​អ្នកបើកបរ​រថយន្ត​ដឹក​ប្រាក់​ចេញ ពី​ធនាគារ និង​ជា​អតីត​ចោរប្លន់​ដែល​ទើប​ចេញពី​ពន្ធនាគារ​។​២​ឈ្មោះ​មាស សំណាង អាយុ ៣៨​ឆ្នាំ ជា​អតីត​ចោរប្លន់​ដែល​ជាប់ពន្ធនាគារ​៨​ឆ្នាំ ទើប​ចេញពី​គុក​។​៣.​ឈ្មោះ​អៀម សំអន​អាយុ​៣៧​ឆ្នាំ​ជា​អតីត​ចោរប្លន់​ទើប​ចេញពី​ពន្ធនាគារ និង​ជា​អង្គរ័ក្ស​។​៤​ឈ្មោះ​វ៉ា ស្រ៊ី​ម ភេទ​ស្រី អាយុ​៣១​ឆ្នាំ​។​៥​ឈ្មោះ​លី អ៊ិន ជា​នគរបាល​ចរាចរ​ផ្លូវគោក​រាជា​នី​ភ្នំពេញ ។​៦.​ឈ្មោះ លឹម រតនៈ ភេទ​ប្រុស ។​៧. ឈ្មោះ លឹម រតនា ភេទ​ប្រុស ។​
​តុលាការ​បាន​ចោទប្រកាន់​លើ​ក្រុម​ជនជាប់ចោទ​ពីបទ លួច​មាន​ស្ថាន​ទំងន់ទោស បទ​សមគំនិត​លួច និង​បទ​ទទួលផល​ចោរកម្ម ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១៦​ខែ​កក្ដ​ដា ឆ្នាំ​២០១៩ នៅក្នុង​ខណ្ឌចម្ការមន​រាជ ធានី​ភ្នំពេញ​។​ក្នុង​សវនាការ ជនជាប់ចោទ​ដែល​ផ្ដើមគំនិត​ប្លន់​យកប្រាក់​បាន​ឆ្លើយ​សារភាពថា នៅ​រសៀល​ថ្ងៃទី​១៦​ខែ​កក្ដ​ដា​ឆ្នាំ​២០១៩ ឈ្មោះ​នី សំអាត ជា​ប្រធាន​រដ្ឋបាល​ក្រុមហ៊ុន ឆាយ វ៉ាន់ បាន​ហៅ​ខ្លួន​អោយ​បើកឡាន​ជូនទៅ​ធនាគារ ស៊ី​ប៊ី​អាយ ដើម្បី​បើក ប្រាក់​ចំនួន​៥​លាន​ដុល្លារ ដោយ​ប្រាក់​ទាំងនោះ​ដាក់​ក្នុង​សាក់​កាដូ​ចំនួន​២​និង​ថង់​ក្រណាត់​ខ្មៅ​មួយ ដាក់​នៅ​បាំង​ខាងក្រោយ​រថយន្ត ហើយ​ខ្លួន​ក៏បាន​បើករថយន្ត​ទៅយក​បុគ្គ​លឹក​ក្រុមហ៊ុន​ម្នាក់​នៅ​កាស៊ីណូ​ណាហ្គា ។​

​ជនជាប់ចោទ​បន្តថា​បន្ទាប់មក​បាន​ដឹក​បុគ្គលិក​នោះ​ទៅ​ផ្លូវ​ត្រសក់ផ្អែម ក៏​ចុះ​នោះ​ទីនោះ ។ បន្ទាប់ មក​ខ្លួន​ក៏​បើកឡាន​ដឹក​លុយ​មកដល់​ផ្លូវ​លេខ ៣១០ ក្នុង​សង្កាត់​បឹង​កេង កង ខ្លួន​ក៏​ឈប់​ឡាន​ចុះ​ទិញ​ទឹក​ផឹក ហើយក៏​ឆ្លៀត​ទូរស័ព្ទ​ឲ្យ​ឈ្មោះ មាស សំណាង មក​យក​ខ្លួន ពេលនោះ​ឃើញ​មាស សំណាង មកដល់​ខ្លួនគេ​ក៏​បើកទ្វារ​រថយន្ត​ខាងក្រោយ​ហើយ​និយាយប្រាប់​ឈ្មោះ នី សំអាត ដែល​អង្គុយ​ខាងមុខ​ថា ខ្ញុំ​យកប្រាក់​មួយ​សាក់​កាដូ​ហើយ ហើយក៏​រត់​មក​ឡើង​ជិះ​ម៉ូតូ មាស សំណាង ដែល​អង្គុយ​រងចាំ​ជិះ​មកដល់​ផ្សារ​ស៊ីលឹប​ក៏​ឈប់​ទិញ​ស្បោង​ខ្មៅ​យកប្រាក់​ចំនួន​៧០​ម៉ឺន​ដុល្លារ​ដាក់​ស្បោង​ផ្ញើ​ឲ្យ​មាស សំណាង ទុក​ឲ្យ​ខ្លួន​ដោយ​ប្រាប់ថា ២ ឬ ៣​ថ្ងៃ​ទៀត​ខ្លួន​មក​យក​វិញ ហើយក៏​ជិះ​ផាស់​ស្អាប់​មក​សាលា​ចតុមុខ ។​
​ពេលមកដល់​សាលា​ចតុមុខ​ខ្លួន​ក៏​ទូរស័ព្ទ​រក​ឈ្មោះ វ៉ា ស្រ៊ី​ម ជា​ក្មួយ​ស្រី ហើយក៏​បាន​ផ្ញើ​ប្រាក់​ចំនួន​៩៦​ម៉ឺន​ដុល្លារ​ដាក់​ក្នុង​ឡាន​ក្មួយ​។ បន្ទាប់មក​ខ្លួនគេ​ក៏បាន​ជិះ​ផាស់​អាប់​មកជួប​ឈ្មោះ អៀម សំអន ជា​អង្គរក្ស ហើយក៏​បាន​ផ្ញើ​លុយ​ចំនួន​២៥​ម៉ឺន​ដុល្លារ និង​ឲ្យ​លុយ​ចាយ​ថែម​២ ០០០​ដុល្លារ​ទៀត ហើយ​ខ្លួនគេ​ក៏បាន​ទិញ​រថយន្ត​ឡិច​ស៊ី​ស Ntx200 មួយគ្រឿង​តម្លៃ​ជាង​៦​ម៉ឺន​ដុល្លារ និង​សល់​លុយ​ជាប់​ខ្លួន​១៥​ម៉ឺន​ដុល្លារ​នៅជាប់​ខ្លួន ក៏​ចេញទៅ​កាស៊ីណូ​ស្វាយរៀង​ពេលទៅដល់​ថ្ងៃទី ១៩​ខែកក្កដា​២០១៩ ក៏ត្រូវ​ប៉ូលិស​ចាប់ខ្លួន​តែម្ដង ។​

​ចំណែក​ឈ្មោះ​មាស សំណាង បាន​សារភាពថា ខ្លួន​ពិតជា​បានទទួល​លុយ​បញ្ញើ​ចំនួន​៧០​ម៉ឺន​ដុល្លារ​មែន ហើយ​លុយ​នោះ​ខ្លួន​បាន​ដក​ទុក​៧​ម៉ឺន​ដុល្លារ យកមក​ទិញ​រថយន្ត​ឡិច​ស៊ី​ស និង​សល់​៦៣​ម៉ឺន​ដុល្លារ​ទៀត​បាន​យកទៅ​ផ្ញើ​នៅ​ឈ្មោះ លឹម រតនៈ និង​លឹម រតនា ទិញ​ផ្ទះ​ចំនួន​៣​ល្វែង ។​
​ឈ្មោះ​អៀម សំអន ជា​អង្គរក្ស បាន​សារភាពថា ខ្លួន​ពិតជា​បានទទួល​លុយ​ចំនួន​២៥​ម៉ឺន​ដុល្លារ​ពី​ឈ្មោះ​វ៉ា សុខ ដែល​ផ្ញើទុក​និង​ឲ្យ​ខ្លួន​ចាយ​ចំនួន​២០០០​ដុល្លារ​ទៀត លុះដល់​ថ្ងៃទី ១៩​ខែកក្កដា​២០១៩ ក៏ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ដកហូត​លុយ​មកវិញ​ទាំងអស់ ។​
​ចំណែក​ឈ្មោះ វ៉ា ស្រ៊ី​ម បាន​សារភាពថា នៅ​ល្ងាច​ថ្ងៃទី ១៦​កក្កដា នាង​បាន​ជួប​ពូ​ឈ្មោះ វ៉ា សុខ ហើយ​គាត់​បាន​ផ្ញើ​លុយ​ចំនួន​៩៦​ម៉ឺន​ដុល្លារ ដោយ​វ៉ា សុខ ប្រាប់ថា​ជា​លុយ​គក់​ជេរ​ដី​បាន ។ ពេល​វ៉ា សុខ ចេញផុត នាង​ក៏បាន​ទាក់ទង​មក​ឈ្មោះ លី អ៊ិន ជា​ប៉ូលិស ចរាចរណ៍​នៅ​ក្បាលថ្នល់​ផ្ញើ​លុយ​ចំនួន​៩៦​ម៉ឺន​ដុល្លារ​ទុក​ឲ្យ វ៉ា សុខ លុះដល់​ថ្ងៃទី​១៩​ខែកក្កដា ឆ្នាំ​២០១៩ ក៏ត្រូវ​ប៉ូលិស​ចាប់បាន តែម្ដង​៕ ដោយ​៖CEN​

spot_img
×