Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ជិន​ម៉ា​លីន​៖៣​ចំណុច ប្រៀបធៀប​អំពី​ទិដ្ឋភាព​ច្បាប់ និង​ការអនុវត្ត​សិទ្ធិសេរីភាព តាមបែប​ប្រជាធិបតេយ្យ នៅ​អាមេរិក​និង​កម្ពុជា​

spot_img

​ភ្នំពេញ​៖​លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ នៃ​ក្រសួងយុត្តិធម៌​បាន​សរសេរ​សារ នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី 17 ខែវិច្ឆិកា​ឆ្នាំ 2020 នេះ​ថា ៣​ចំណុច ប្រៀបធៀប​អំពី​ទិដ្ឋភាព​ច្បាប់​និង​ការអនុវត្ត​សិទ្ធិសេរីភាព តាមបែប​ប្រជាធិបតេយ្យ​នៅ​អាមេរិក​និង​កម្ពុជា​។​

​លោកអ្នក​នាំពាក្យ​បានបញ្ជាក់​ទៀតថា ជាគោលការណ៍​ច្បាប់​ទាំង​នៅ​អាមេរិក​និង​កម្ពុជា បុគ្គល​គ្រប់រូប​មាន​សិទ្ធិ​តាមដាន​និង​ឃ្លាំមើល​ដំណើរការ​នីតិវិធីតុលាការ​និង​ដំណើរការ​ប្រព្រឹត្តទៅ​នៃ​សវនាការ​ដែល​ធ្វើជា​សាធារណៈ តែ​មិន​ត្រូវធ្វើ​សកម្មភាព​ទាំងឡាយណា​ដែលជា​ការជ្រៀតជ្រែក និង​ដាក់​សម្ពាធ​ដល់​តុលាការ​ដែលជា​ស្ថាប័ន​ឯករាជ្យ​នោះទេ​

​លោក​ជិន​ម៉ា​លីន​បានលើកឡើង​ទៀតថា ក្នុងសង្គម​ប្រជាធិបតេយ្យ​នីតិរដ្ឋ ទាំង​នៅ​អាមេរិក​និង​កម្ពុជា ជា​កត្តា​សត្យានុម័ត តែ​កាលណា​មាន​អំពើ​ល្មើសច្បា់ប់​និង​បទល្មើស​កើនឡើង សំណុំរឿង​បញ្ជូនទៅ​តុលាការ ក៏​វា​កើនឡើង​ទៅតាម​នោះដែរ ដែលនាំឱ្យ​មាន​លំហូរ​និង​ដំណើរការ​នីតិវិធីតុលាការ​ជាប់​ជាប្រចាំ ដូចជា​ការចេញ​ដីការ និង​នីតិវិធី​នៃ​ការចោទប្រកាន់​និង​ស៊ើបសួរ ជាដើម ។​ល​។​

“​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុ​ជា​ក៏ដូចជា​អាមេរិក គឺមាន​ការធានា​នូវ​សិទ្ធិសេរីភាព​នៃ​ការជួបជុំ តវ៉ា និង​សម្តែង​មតិ តែ​ក៏បាន​បញ្ញត្តិ​ដូចគ្នា​ផងដែរ​ថា ការអនុវត្ត​សិទ្ធិសេរីភាព​ទាំងនោះ​គឺ​ត្រូវ​ស្ថិតក្នុង​ក្របខណ្ឌ​ច្បាប់​។ ទាំង​នៅ​អាមេរិក​និង​កម្ពុជា សកម្មភាព​ដែលជា​ការបំពានច្បាប់ បំពាន​សិទ្ធិសេរីភាព​អ្នក​ដ៏​ទៃ និង​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម និង​សណ្តាប់ធ្នាប់​សាធារណៈ មិនមែនជា​ការអនុវត្ត​សិទ្ធិសេរីភាព​តាមបែប​ប្រជាធិបតេយ្យ​និង​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នោះទេ តែ​វា​ជា​អំពើ​ល្មើសច្បាប់ ដែល​អ្នកប្រព្រឹត្ត​ត្រូវ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់ ហើយ​ពួកគេ​មាន​សិទ្ធិ​ការពារ​ខ្លួន​តាមផ្លូវ​ច្បាប់ ក្នុង​ដំណើរការ​នីតិវិធី​របស់​តុលាការ មិនមែន​ធ្វើការ​ជួបជុំគ្នា​តវ៉ា​ដាក់​សម្ពាធ​ដល់​តុលាការ ដែលជា​ស្ថាប័ន​ឯករាជ្យ​នោះទេ​” លោក​ជិន​ម៉ា​លីន​អ្នកនាំពាក្យ នៃ​ក្រសួងយុត្តិធម៌ បានបញ្ជាក់​យ៉ាង​ដូច្នេះ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×