Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​កំពង់ចាម ពិនិត្យ​សំណើសុំ​វិនិយោគ វា​រី​យ​វប្បកម្ម កន្លែង​ចិ​ញ្ជឹ​ម​ត្រី​ក្នុង​ខេត្ត​

spot_img

​ខេត្តកំពង់ចាម​៖ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ដឹកនាំ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រជុំពិភាក្សា​លើ​សំណើសុំ​វិនិយោគ​ធ្វើ​វា​រី​យ​វប្បកម្ម (​កន្លែង​ចិ​ញ្ជឹ​ម​ត្រី​) ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ចាម​។ ក្នុង​កិច្ចប្រជុំ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម អភិបាលរង​ខេត្ត លោកនាយក នាយករង​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អាជ្ញាធរ​ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើនរូប​នា​ព្រឹក​ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត បាន​ស្វាគមន៍​សម្រាប់​គម្រោង​ស្នើសុំ​វិនិយោគ​ធ្វើ​វា​រី​យ​វប្បកម្ម ក្នុង​ខេត្តកំពង់ចាម ដើម្បី​ចូលរួម​ផ្គត់ផ្គង់​ប្រភព​សាច់​ត្រី ជូន​ដល់ទី​ផ្សារ​កម្ពុជា​ដែល​កំពុងតែ​ខ្វះខាត​ត្រី​នាពេល​បច្ចុប្បន្ននេះ​។​

ម្យ៉ាងវិញទៀត​ក៏​នឹង​ជួយ​អភិវឌ្ឍន៍​នៅតាម​តំបន់​ធ្វើ​វារីវប្បកម្ម​ឱ្យក្លាយ​ជា​តំបន់​ទេសចរណ៍​ដ៏​ទាក់ទាញ​នាពេល​អនាគត​ផងដែរ​។ ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​មន្ត្រី​ពាក់ព័ន្ធ ត្រូវធ្វើ​ការសិក្សា​បន្ថែម​លើ​ទិដ្ឋភាព​ច្បាប់ និង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​សិក្សា​អំពី​ផលប៉ះពាល់ លើ​គម្រោង​វារីវប្បកម្ម​នីមួយៗ​បន្ថែមទៀត ដើម្បី​បង្កើន​ជំនឿ​ទុកចិត្ត​អ្នកវិនិយោគ​ដែលមាន​បំណង​មក​បោះទុន​វិនិយោគ​នៅក្នុង​ខេត្ត ក្នុង​ធ្វើ​វារីវប្បកម្ម ក៏ដូចជា​ដើម្បី​ជៀសវាង​ឱ្យបាន​ជា​អប្បបរមា នូវ​ផលប៉ះពាល់​លើ​គម្រោង​វិនិយោគ​វារីវប្បកម្ម ទៅលើ​សហគមន៍ និង​ប្រជាពលរដ្ឋ​ដែល​កំពុង​អាស្រ័យ​ផល​នៅក្នុង​តំបន់​នេះ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×