Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CAMSOC បន្ត​ពិ​ភា​ក្ស​លើ​គម្រោង​នៃ​ពិធី​បើក​-​បិទ ស៊ី​ហ្គេម ២០២៣

spot_img

​ភ្នំពេញ​៖ ឯកឧត្តម​បណ្ឌិត ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់ គ​.​ជ​.​ប​.​អ (CAMSOC) បាន​ដឹកនាំ​កិច្ចប្រជុំ​លើ​ផ្នែក​ប​ច្ច​កេ​ទេស ជាមួយ​គណៈកម្មការ​វប្បធម៌ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​សម្រួច​គោលដៅ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ ឲ្យ​ទទួលបាន​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​។​

​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC បានផ្តល់​ខ្លឹមសារ​រួម​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​នេះ​ថា នេះ​ជា​កិច្ចប្រជុំ​ចង្អៀត​ដោយ​ផ្តោតលើ​ផ្នែក​បច្ចេកទេស​ជាមួយ​ព្រឹទ្ធាចារ្យ​វប្បធម៌ ដើម្បី​ពិនិត្យ និង​ឆ្លុះបញ្ចាំង​នូវ​នីតិវិធី​ទស្សនីយភាព សម្រាប់​ពិធី​បើក​-​បិទ​នៃ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ក៏ដូចជា​ត្រៀម​ទទួល​ក្រុមការងារ​បច្ចេកទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​នឹង​អញ្ជើញ​មក​កម្ពុជា នា​ខែធ្នូ ឆ្នាំ​២០២០ ក្នុង​គោលបំណង​ដើម្បី​បន្ស៊ី​គ្នា​រវាង​វប្បធម៌​យើង និង​រវាង​បច្ចេកវិទ្យា​ទំនើប ពីព្រោះថា តាម​ការអនុម័ត នៅក្នុង​អង្គប្រជុំ​ប្រចាំត្រីមាស​ទី​៣ ឆ្នាំ​២០២០ នៅ​វិមាន មិត្តភាព ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា ប្រធាន CAMSOC បាន​ឯកភាព​ឲ្យ​គណៈកម្មការ​វប្បធម៌​នៃ CAMSOC ធ្វើការ​ជាមួយ​ភាគី​ចិន ដែលជា​ដៃគូ ក្នុង​ការជួយជ្រោមជ្រែង​ដល់​ការរៀបចំ​ពិធី​បើក​-​បិទ​ស៊ី​ហ្គេម​នេះ​។​

​ឯកឧត្តម​អគ្គលេខាធិការ​បន្ថែមថា អង្គប្រជុំ​ព្រឹក​នេះ ឯកឧត្តម​បណ្ឌិត ថោង ខុន អនុប្រធាន​អចិន្ត្រយ៍ CAMSOC បាន​ឲ្យ​យើង​ផ្តោត​សំខាន់​លើ​កម្មវិធី​លម្អិត​នីមួយៗ ក៏ដូចជា​កម្មវិធី​មុន កម្មវិធី​ផ្លូវការ​ពិធី​បើក ដែល​មហាជន​នឹង​មក​មុន​១​ម៉ោង ឬ​មុន​២​ម៉ោង ដែល​យើង​ត្រូវ​បង្ហាញ​អ្វីខ្លះ ដើម្បី​ឲ្យ​មហាជន យុវជន​ទទួលបាន​ភាព​រីករាយ និង​រំភើប​ផ្តល់​ការគាំទ្រ​ដល់​ពិធី​នេះ ដែល​នេះ​នឹង​រៀបចំ​ផែនការ​មួយ​ដែរ មុន​ពិធី​បើក​ជា​ផ្លូវការ​។ ជាមួយគ្នា​នោះ អង្គប្រជុំ ក៏បាន​ពិនិត្យមើល​លើ​របៀបរបប​នៃ​ពិធី​បើក​បិទ​នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម កីឡា​អាស៊ី អូឡាំពិក​ហ្គេម​ជាដើម​ផងដែរ ដោយសារ​កម្ពុជា​ទើបនឹង​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​លើកដំបូង ក្រោយ​រង់ចាំ​អស់​រយៈពេល​៦៤​ឆ្នាំ ដោយ​កម្ពុជា​ចង់​ប្រារព្ធ​ពិធី​បើក​បិទ​នេះ​នឹង​ផ្ទុះឡើង​នូវ​ភាព​អស្ចារ្យ​មួយ ដែល​បណ្តា​ប្រទេស​ធ្លាប់ធ្វើ​ស៊ី​ហ្គេម កន្លងមក​មិន​ធ្លាប់​បានឃើញ​នូវ​មូលដ្ឋានគ្រឹះ​នៃ​ខឿនវប្បធម៌​ដ៏​អស្ចារ្យ​របស់​ខ្មែរ​យើង ដែលមាន​វ័យ​ចំណាស់​មួយ ដើម្បី​បញ្ជ្រាប​ការផ្សព្វផ្សាយ នៅក្នុង​ស្រុក​ផង ក៏ដូចជា​អាស៊ីអាគ្នេយ៍ អាស៊ី និង​ពិភពលោក​ទាំងមូល​ផងដែរ​។​

​ឯកឧត្តម វ៉ា​ត់ ចំរើន សង្កត់ធ្ងន់ថា នៅ​ដើមឆ្នាំ​២០២១ យើង​នឹង​រៀបចំ​ប្លង់​លម្អិត នៃ​ការហ្វឹកហាត់​សម្តែង ហើយ​នៅក្នុង​អំឡុង​ពាក់កណ្តាល​ឆ្នាំ​២០២១ ការហ្វឹកហាត់​ទ្រង់ទ្រាយ​ធំ​នឹង​បន្ត​ជាប់​រហូតដល់​ឆ្នាំ​២០២៣​តែង​ម្តង ហើយ​ការហ្វឹកហាត់​សម្តែង​នេះ​គឺ​ត្រូវការ​មនុស្ស​ច្រើន ដែល​យើង​ត្រូវតែ​រៀបចំ​ផែនការ​លម្អិត​ច្បាស់លាស់ ដើម្បី​ទាក់ទាញ​នៃ​ពិធី​បើក​បិទ​ឲ្យ​កាន់តែ​អស្ចារ្យ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×