Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជីប ម៉ុង លែ​ន កំពុង​ចូលរួម​លើកកម្ពស់​មុខមាត់ និង​ជំរុញ​សេដ្ឋកិច្ច​ខណ្ឌ​សែន​សុខ​

spot_img

​ជីប ម៉ុង លែ​ន ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​ឈានមុខ​គេ​នៅ​កម្ពុជា កំពុង​ចូលរួម​កែប្រែ​មុខមាត់ និង សេដ្ឋកិច្ច​ក្នុង​តំបន់​ខណ្ឌ​សែន​សុខ យ៉ាងសំខាន់​។​

​ជីប ម៉ុង លែ​ន កំពុង​ព​ន្លឿ​ន​ការអភិវឌ្ឍ​គម្រោង ហ្គ្រេ​ន ភ្នំពេញ ស៊ី​ធី ដែលមាន​ផ្ទៃដី​សរុប​ប្រមាណ​ជាង​២៦០​ហិកតា ដូចជា​កែលម្អ​ទីលាន​វាយ​កូន​ហ្គោល​ឲ្យ​ក្លាយ​ទីលាន​វាយ​កូន​ហ្គោល​ប្រណិត​ដំបូង​គេ​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​គម្រោង​លំនៅឋាន និង​ព​ន្លឿ​ន​ការសាងសង់​លំនៅឋាន​ដើម្បី​ប្រគល់ជូន​អតិថិជន​អោយទាន់​ពេលវេលា​។
​លើសពីនេះ ជីប ម៉ុង លែ​ន ក៏​កំពុង​អភិវឌ្ឍ​គម្រោង ហ្គ្រេ​ន ភ្នំពេញ ស៊ី​ធី ឲ្យ​ក្លាយជា​គម្រោង​លំនៅឋាន​បៃតង​ដ៏​ធំ​មួយ​ក្នុង​តំបន់​មួយ​នេះ តាមរយៈ​ការបង្កើត Central Park ការពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​គម្រោង ជាពិសេស​ការរៀបចំ​សួន និង​ដើមឈើ​ធំៗ​អប​តា​មដង​វិថី​ក្នុង​គម្រោង​។​

​ជីប ម៉ុង លែ​ន បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ពង្រីក​ផ្លូវ ហេ​ដ្ឋា​រចនា​ស​ម័​ន្ធ​ជុំវិញ​ដូចជា​ការចូលរួម​បដិភាគ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ស្ថាបនា​មហាវិថី​អង្គរ ដែលមាន​ទ​ទឺង​៣០​ម៉ែត និង​បណ្តោយ​ប្រមាណ​ជិត​៥,៨៦​គីឡូម៉ែត្រ ដើម្បី​ផ្តល់​ភាពងាយស្រួល ធ្វើដំណើរ​ទៅកាន់​តំបន់​សំខាន់ៗ ដែលមាន​ដូចជា​ផ្សារ​ទំនើប អ៊ី​អន ២ ផ្សារ​គ្លូ​ប​ល​ហៅ​ស៍ រង្វង់​មូល​កាំ​កូ ផ្លូវជាតិ​លេខ​៥ ស្ពាន​ព្រែក​ព្នៅ ជាដើម​។​

​សម្រាប់​គម្រោង ផាក លែ​ន ៥៩៨ ដែល​ស្ថិតនៅក្នុង​តំបន់​ជាមួយគ្នា​នឹង ហ្គ្រេ​ន ភ្នំពេញ ស៊ី​ធី របស់ ជីប ម៉ុង លែ​ន កំពុង​ព​ន្លឿ​ន​ការសាងសង់​មណ្ឌល​ផ្សារ​ទំនើប ជីប ម៉ុង ៥៩៨ សម្រាប់​គម្រោង​លំនៅឋាន​របស់ខ្លួន​ក្នុង​តំបន់​នេះ​ផងដែរ​។

​ជីប ម៉ុង លែ​ន ក៏​ធ្លាប់​បានប្រកាស​ពី ម្រោ​ង​អភិវឌ្ឍ ចម្រុះ​នៅ​ហ្គ្រេ​ន​ភ្នំពេញ​ផងដែរ ដែល​រួមមាន​អគារ​រាជរដ្ឋាភិបាល អគារ​ពាណិជ្ជកម្ម​ចម្រុះ មណ្ឌល​ផ្សារ​ទំនើប​របស់ ជីប ម៉ុង រី​ថែ​ល និង​ខុន​ដូ​ជាដើម​។​

​ការអភិវឌ្ឍ​ដ៏​សំខាន់ៗ​ទាំងអស់នេះ​របស់ ជីប ម៉ុង លែ​ន កាន់តែ​លើកកម្ពស់​សក្តានុពល​ខ​ណ្ឌ​សែន​សុខ​ឲ្យ​កាន់តែ​លេចធ្លោ​មួយកម្រិត​ថែមទៀត និង​កំពុង​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​តំបន់​ឲ្យ​កាន់តែ​សកម្ម​ផងដែរ​៕
​ដោយ​៖CEN

spot_img
×