Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លេង​អីចឹងៗ​គាំងបេះដូង​ស្លាប់​ហើយ​! ជី ដេវីត អន់ចង់ ក្រោយ​សុខៗ ទេព បូ​ព្រឹក្ស ប្រាប់ថា​មានកូន​

spot_img

​នៅមុននេះ​បន្តិច​តារាចម្រៀង ទេព បូ​ព្រឹក្ស បាន​បង្ហោះ​វីដេអូ​ពញ្ញាក់​អារម្មណ៍​មួយ​ទៅកាន់​លោក ជី ដេវីត ដោយ​កុហកថា​ខ្លួន​មានកូន បានធ្វើ​ឲ្យ​លោក ជី ដេវីត ខំ​ត្រេកអរ​ញញឹម​អៀនប្រៀន​បិទមាត់​មិន​ជិត តែ​ចុងក្រោយ​ក៏​ប្រាប់ថា​ជាការ prank ធ្វើ​ឲ្យ​លោក ជី ដេវីត អស់សង្ឃឹម​មិន​ស្ទើរ​ទម្លាក់​ទឹកមុខ​ស្ងួត​ចែស​។​

​តាមរយៈ​វីដេអូ​នោះ ទេព បូ​ព្រឹក្ស បាន​យក​ប្រដាប់​ធ្វើតេស្ត​ទឹកនោម​មួយ​មក​គូស​ប៉ិច​ក្រហម​ឲ្យ​ចេញ​ជា​២​ឆ្នូត​ធ្វើ​ដូចជា​ខ្លួន​មាន​ទំងន់​មែនទែន ហើយក៏​បាន​យក​វា​ឲ្យ​លោក ជី ដេវីត មើល​។ ក្រោយពី​មើល​រួច លោក ជី ដេវីត បានបង្ហាញ​អារម្មណ៍​ជឿរ​បន្តិច​អត់​បន្តិច ហាក់បីដូចជា​ត្រៀមខ្លួន​មិនទាន់​ជាមួយនិង​ដំណឹង​នេះ តែ​ក៏​ញញឹម​បិទមាត់​មិន​ជិត​រួច​ហក់​ទៅ​អោប ទេព បូ​ព្រឹក្ស តែម្តង ព្រោះ​ពិតជា​ចង់បាន​កូន​និង​គេ​ដែរ​។ បន្ទាប់ពី​ជឿរ​ស្លុង​ថា​វា​ជា​ការពិត ស្រាប់តែ ទេព បូ​ព្រឹក្ស ប្រាប់ថា​នាង​គ្រាន់តែ​ធ្វើ​លេង​ទេ​មិនបាន​មានកូន​មែនទែន​នោះទេ ធ្វើ​ឲ្យ​លោក ជី ដេវីត ខកចិត្ត​ជាខ្លាំង​ទម្លាក់​ទឹកមុខ​ភ្លាមៗ​ហាក់​អស់សង្ឃឹម​រលីង​តែម្តង​។ និយាយ​ពី ទេព បូ​ព្រឹក្ស ក្រោយពី​បោក​គូស្នេហ៍​បានសម្រេច បាន​សើច​ក្អាកក្អាយ​ហាក់​គ្មាន​យល់​អារម្មណ៍​លោក ជី ដេវីត បន្តិច​សោះ ហើយក៏​សួរ​ឌឺ​ទៀតថា បើ​មានកូន​មែន តើ​លោក ជី ដេវីត មាន​អារម្មណ៍​បែបណា​!! ស្រាប់តែ លោក ជី​ដេវីត ឆ្លើយ​ទាំង​ញញឹម​ស្ងួត​ថា​អាយុ​ជិត​៣០​ហើយ បើ​មាន​មាន​ឲ្យ​ហើយ​ទៅ​កុំ​ចាំ​ដល់​អាយុ​៣០​ទាន់​។ យ៉ាងណាក៏ដោយ​មិន​ត្រឹមតែ​លោក ជី ដេវីត ទេ ដែល​ភ្ញាក់ផ្អើល​និង​ការ prank នេះ សូម្បីតែ​អ្នកគាំទ្រ​តារា​ទាំង​២ ក៏​ហួសចិត្ត​និង​អាណិត​លោក ជី ដេវីត ដែរ ដែល​មក​ត្រូវ ទេព បូ​ព្រឹក្ស កុហក​ឡើង​ដាច់​ចង្កេះ​បែបនេះ​។​

​គួរ​បញ្ជាក់ថា ទេព បូ​ព្រឹក្ស និង​ជី ដេវីត បាន​ទាក់ទង​ស្រឡាញ់គ្នា​ដូចជា​ប្តី​ប្រពន្ធ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ និង​បាន​ចាប់ដៃគ្នា​ដើរ​លើ​វិថី​សី​ល្បៈ​ព្រមទាំង​បើកមុខ​ជំនួញ​ជាមួយគ្នា​រហូត​ជោគជ័យ​សល់​មាសប្រាក់​លុយ​កាក់ និង​ទិញ​រថយន្ត​សេរី​ទំនើបៗ​តម្លៃ​រាប់ម៉ឺន​ដុល្លារ មាន​ទាំង Mercedes និង Rollroy ជាដើម ហើយ​ថ្មីៗ​នេះ​ក៏​បង្ហើប​ពី​វីឡា​ដែល​កំពុង​សាងសង់​ជិត​រួច​ផងដែរ តែ​ទោះបីជា​ជោគជ័យ​បែបនេះ​ក៏ដោយ​ក៏​អ្នក​ទាំង​២​មិនទាន់​បង្ហើប​ពី​គម្រោង​រៀបការ​ពេលណា​ដែរ​៕ ដោយ​៖ កូ​លាប ក្រហម​

spot_img
×