Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ហិង្សា​ក្នុង​គ្រួសារ ជនបង្ក​ជា​ឪពុកមា ត្រូវបាន​នគរបាល​ឃាត់ខ្លួន ចំណែក​ក្មេងប្រុស​រងគ្រោះ​ដែលជា​ក្មួយ​មាន​របួស​ពេញ​ខ្លួន កំពុង​ព្យាបាល​

spot_img

​ភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​បាន​សូម​ធ្វើការ​បំភ្លឺ​ជូន​សារ​ធារ​ណ​ជន ជុំវិញ​ករណី​ហិង្សា​ក្នុង​គ្រួសារ ជនបង្ក​ជា​ឪពុកមា ត្រូវបាន​នគរបាល​ឃាត់ខ្លួន ចំណែក​ក្មេងប្រុស​រងគ្រោះ​ដែលជា​ក្មួយ មាន​អាយុ​៣​ឆ្នាំ កំពុង​ត្រូវបាន​ព្យាបាល​។​

​បើតាម​របាយការណ៍រ​បស់​នគរបាល​ខេត្តក្រចេះ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹងថា ករណីនេះ​ជនបង្ក​ជា​ឪពុកមា ត្រូវបាន​នគរបាល​ឃាត់ខ្លួន ចំនែក​ក្មេងប្រុស​រងគ្រោះ​ដែលជា​ក្មួយ មាន​អាយុ​៣​ឆ្នាំ កំពុង​ត្រូវបាន​ព្យាបាល​។ រឿងហេតុ​មាន​ដូចខាងក្រោម ៖ នៅ​ថ្ងៃ​អង្គារ ទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​១៨​និង​៣០​នាទី មាន​ករណី​ហិង្សា​ក្នុង​គ្រួសារ (​ឪពុកមា​វាយ​ក្មួយ​) មួយ​កើតឡើង នៅ​ភូមិ​កសាង ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​

​ជនរងគ្រោះ​ឈ្មោះ ខៃ ម៉េង​ហ៊ាង អាយុ ៣​ឆ្នាំ (​ក្នុងបន្ទុក​) មាន​ឪពុក​ឈ្មោះ​យ៉យ សុខ​ខៃ អាយុ​២៨​ឆ្នាំ និង​ម្ដាយ​ឈ្មោះ​អុំ ចាន់​បូរី អាយុ​៣១​ឆ្នាំ ជា​កសិករ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ​រិ​ន ហ៊ាន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​កសិករ​។ អ្នក​ទាំងពីរ​រស់នៅ​ភូមិ ឃុំ កើតហេតុ​ជាមួយគ្នា ។​

​នគរបាល​បញ្ជាក់​ពី​រឿងហេតុ​នេះ​ថា ឪពុកម្ដាយ​របស់​កុមារា​ឈ្មោះ​ខៃ ម៉េង​ហ៊ាង លែងលះគ្នា​តាំងពី​ឆ្នាំ​២០១៨ ហើយក៏​បានចេញ​ទៅរក​ការងារ​ធ្វើ​នៅឯ​ខេត្ត​ផ្សេងៗ​គ្នា​, ចំណែក​ឈ្មោះ​រិ​ន ហ៊ា ត្រូវជា​ឪពុកមា ក៏បាន​យក​កុមារា (​ម៉េង​ហ៊ាង​) មក​ចិញ្ចឹម​នៅក្នុង​បន្ទុក​របស់ខ្លួន​។ នៅ​ថ្ងៃកើតហេតុ​ខាងលើ កុមារា​ឈ្មោះ​ម៉េង ហ៊ាង វា​យំ​ពុំ​ដឹង​មូលហេតុ នោម​ដាក់​ចានបាយ​និង​ចាន​សម្ល ឈ្មោះ​រិ​ន ហ៊ា លួងលោម​ពី​ស្ដាប់ ក៏​យក​ស្មា​សម្រាប់​ហាល​ខោ អាវ វាយ​ចំនួន​ពីរ​ស្មា​ខោអាវ បណ្ដាល​ឲ្យ​មាន​ស្នាម​ជាំ​លើ​ខ្លួនប្រាណ​។​

​ក្រោយ​ទទួលបាន​ព័ត៌មាន​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋ​បាលច​ង្ក្រ​ង់ ចុះ​ដល់​កន្លែងកើតហេតុ ធ្វើការ​ស្រាវជ្រាវ និង​នាំខ្លួន​ជនសង្ស័យ​មក​ប៉ុស្តិ៍​រដ្ឋបាល កសាង​សំណុំរឿង​តាម​នីតិវិធី​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×