Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅចាំ​សេដ្ឋី​មាស​នេះ​ទេ​! ពេលនេះ​ទុក្ខ​ជាន់​លើ​ទុក្ខ មិន​ត្រឹម​ជាប់គុក​ច្រើន​ឆ្នាំ​ទេ តែ​ថែមទាំង​ធ្លាក់ខ្លួន​ដុនដាប​….

spot_img

​ជឿជាក់ថា​ប្រិយមិត្ត​មួយចំនួន ប្រាកដ​នៅចាំ​បាន​ហើយ ពី​បុរស​ម្នាក់​ដែល​គេ​ផ្តល់​រហស្សនាម​ថា សេដ្ឋី​មាស​ប្រចាំ​ប្រទេស​វៀតណាម​គឺ​លោក Phuc XO ដែល​តែង​បង្អួច​ពាក់​គ្រឿងអលង្ការ​ស្ទើរ​បាក់​ខ្លួន តាំងពី​ក្បាល​រហូតដល់​ចុងជើង និង​សូម្បី​របស់​ប្រើប្រាស់​រួមមាន​ម៉ូតូ​ធំៗ​ក៏​ស្រោបមាស​ផងដែរ​។ ចំណុច​ដែល​លេចធ្លោ​របស់​សេដ្ឋី Phuc XO គឺ​ខ្សែក​ច្រ​វ៉ា​ក់​ទំហំ​ដ៏​ធំ​សម្បើម ដែលមាន​បន្តោង​មាស​ទម្ងន់​រហូត ១៥ គីឡូក្រាម​។ ហើយ​ការពា​ក់មាស​ជ្រែក​ខ្លួន​បែបនេះ​របស់ Phuc XO ក៏​ព្រោះតែ​រូបគេ​ជឿ​តាម​ជំនឿ​ដ៏​ងប់​ង​ល់​របស់​គ្រូ​ហុងស៊ុយ ដែល​ប្រាប់ថា​ឲ្យ​តែមាន « បរិក្ខា មាស » ច្រើន​នៅក្បែរ ឬ​ជាប់​នឹង​ខ្លួន នោះ​សុខភាព លាភសក្ការៈ នឹង​ហូរ​ចូល​។​

​ប៉ុន្តែ ក្រោយពី​ល្បី​មិនយូរប៉ុន្មាន ក៏​ស្រាប់តែ​លេច​ធ្លាយ​ដំណឹង​ថា​សេដ្ឋី​មាស​ដ៏​ល្បីឈ្មោះ​រូបនេះ​ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន ដោយសារ​ជាប់​ពាក់ព័ន្ធ​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​សម្បើម កាលបី​អំឡុង​ខែមេសា ឆ្នាំ​២០១៩​។ ហើយ​អ្វីដែល​ហួសចិត្ត​ស្ទើរ​ដាច់​ផ្ងារ​នោះ គឺថា​គ្រឿងអលង្ការ​ដែល Phux XO ពាក់​បង្អួត​ទាំង​ប៉ុន្មាន​គឺ​សុទ្ធតែ​របស់​កាឡៃ និង​ពណ៌​មាស​ក្រូមេ​ប៉ុណ្ណោះ​។​

​សូម​បញ្ចា​ក់ថា ក្រោយ​ចូល​ឆែកឆេរ​នៅផ្ទះ និង​ក្លឹប​កម្សាន្ត​របស់ Phuc XO ប៉ូលីស​បាន​រកឃើញថា ការជួញដូរ​គ្រឿង​ត្រូវបាន​ធ្វើឡើង​ចំនួន ១៧ លើក​រួច​ម​ហើយ ដោយមាន​ចំនួន ៤២៥ ដុំ និង​ធ្វើតេស្ត​ពិនិត្យ​ទៅលើ​មនុស្ស ៨០ នាក់ រកឃើញ​ផ្ទុក​សារជាតិ​ថ្នាំញៀន ក្នុងនោះ មាន​អ្នកបំរើ ក្លឹប​ជាង ៣០ នាក់ ផងដែរ​។​

​ដោយឡែក នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា តុលាការ​ជាន់ខ្ពស់​ប្រជាជន​នៅ​ទីក្រុង​ហូជីមិញ ក៏បាន​បើកសវនាការ​ផ្តន្ទាទោស​អតីត​សេដ្ឋី​មាស​ក្លែងក្លាយ Phuc XO និង​បក្ខពួក​របស់គាត់ ក្នុងករណី​បាន​ប្រើប្រាស់​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ និង​កាន់កាប់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។

​ប៉ុន្តែ ដោយសារ​ហេតុផល Phuc XO បាន​ជួប​គ្រោះថ្នាក់​នៅក្នុង​ឆ្នាំ​២០១៧ បាន​បង្ក​ឲ្យ​របួស​រហូត​ស្វិត​សាច់ដុំ មិនអាច​ដើរ​បាន តុលាការ​បានសម្រេច​ផ្តន្ទាទោស​ពី ១២ ឆ្នាំ មក​ត្រឹម ១០ ឆ្នាំ​។ ហើយដោយ​ឡែក បក្ខពួក​ផ្សេងទៀត ត្រូវបាន​ផ្តន្ទាទោស​ពី ៧ ទៅ ៨ ឆ្នាំ ខណៈ​ជនជាប់ចោទ​ម្នាក់​ជាប់​ត្រឹម ៣ ខែ និង​៥​ថ្ងៃ​ប៉ុណ្ណោះ​៕ ដោយ​៖ លឹម ហុង​

spot_img
×