Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួនបុរសអនិកជនខ្មែរមកពីអាមេរិច ប្រព្រឹត្តហិង្សាដោយចេតនា វាយតប់គ្នារឿងផ្ញើម៉ូតូ

spot_img

កណ្តាល ៖ នគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ករណីហិង្សាដោយចេតនា វាយតប់គ្នារឿងផ្ញើម៉ូតូ នគរបាលចាប់ខ្លួនបុរសអនិកជនខ្មែរមកពីអាមេរិច នៅថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១៨ម៉ោង១៦និង៣០នាទី ចំណុច ផ្សារដឺលុច្យភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

ប្រភពដដែលបានបញ្ជាក់ថា ជនរងគ្រោះឈ្មោះហួ ឆៃរ៉ុង ភេទស្រី អាយុ២៥ឆ្នាំ ទីលំនៅភូមិ-សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ មុខរបរ ផ្ញើរ-ម៉ូតូ ។ ចំណែកជនល្មើសឈ្មោះប៉ៅ ចាន់ ហៅ តារា ជនជាតិខ្មែរ ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិដើមគរ សង្កាត់ដើម​មៀន ក្រុងតាខ្មៅមុខរបរនៅផ្ទះ ជាអនិកជនខ្មែរ មកពីអាមេរិច ត្រូវឃាត់ខ្លួន។ ក្នុងពេលឃាត់ខ្លួនជនសង្ស័យ នគរបាលបានធ្វើការដកហូតវត្ថុ ម៉ូតូ១គ្រឿងម៉ាកHonda wave RSX ពណ៌ ក្រហម ផ្លាកលេខ ភ្នំពេញ 1DC-7414 ។

កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះ បានកំពុងឈរកិបកង់ម៉ូតូឲ្យគេផ្សេងទៀតក្នុងកន្លែងផ្ញើកងម៉ូតូរបស់ខ្លួន ក៏ស្រាប់តែជនល្មើស បានជិះម៉ូតូចូលកន្លែងផ្ញើម៉ូតូ ដោយមិនបានផ្ញើម៉ូតូឡើយ ។ ពេលនោះខាងជនរងគ្រោះ បានទាមទារកិបក្រដាស តែជនល្មើសថាមិនបាច់កិបទេ សុំតែជិះឆ្លងកាត់ប៉ុណ្ណោះ នៅពេលជជែកគ្នា ចុះឡើង កកើតជាទំនាស់ឡើង ពេលនោះ ជនរងគ្រោះ ក៏បានស្ទុះមក​ក្រញ៉ៅ ជនល្មើសចំដៃខាងឆ្វេង បណ្តាលឲ្យមានរបួសស្នាម ទើបជនល្មើសខឹង ក៏បានទះជនរងគ្រោះ បីបួនដៃ បណ្តាលឲ្យដួលអុកគូទនៅលើដី ហើយក៏ត្រូវសមត្ថកិច្ច ចុះមកនាំខ្លួនយកមកសាកសួរដើម្បីចាត់ការតាមនីតិវិធី៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×