Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ខឹង​សុំ​លុយ​ម្តាយបង្កើត​ចំនួន ២០០០​រៀល​មិនបាន​រត់​មក​ចងក សម្លាប់​ខ្លន​ឯង​នៅ​ដើម​ពោធិ

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​ដោយសារតែ​សុំ​លុយ​ម្តាយ​ចំនួន​២០០០​រៀល​មិនបាន ខឹង​រត់​មក​ចងក សម្លាប់ខ្លួន​ទាំង​កណ្តាលយប់ លុះ​ព្រឹក​ឡើង​គេ​ប្រទះឃើញ​។​

ហេតុការណ៍​នេះ​ប្រទះឃើញ​សព​បុស​ចងក​នេះ​បង្ក​ភាព​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៧ ព្រឹក ថ្ងៃទី​១៨ ខែ​វិ​ថ្ឆិ​កា ឆ្នាំ​២០២០ ស្ថិត​ក្នុងភូមិ​គោក​រការ សង្កាត់​គោក​រការ ខណ្ឌ​ព្រៃ​ព្នៅ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា សព មានឈ្មោះ ញាន ដា ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ ជាង​ម៉ូតូ រស់នៅ​ក្នុងភូមិ​កើតហេតុ​។​

​តាម​ប្រភពព័ត៌មាន​ពី​ម្តាយ​ជនរងគ្រោះ​បាន​ប្រាប់​ឱ្យដឹងថា មុនពេល​កើតហេតុ នៅ​យប់​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ជនរងគ្រោះ​បាន​សុំ​លុយ​ម្តាយ​ចំនួន​២០០០​រៀល តែ​ម្តាយ​គាត់​មិន​ព្រមឱ្យ ទើប​ជនរងគ្រោះ​រត់​មក​ចង់​ក នៅលើ​ដើម​ពោធិ ទាំង​កណ្តាលយប់ ដោយ​មិនមាន​នរណាម្នាក់​ដឹង​នោះទេ​។ លើសពីនេះ​ទៀត ម្តាយ​ជនរងគ្រោះ បានបញ្ជាក់​ទៀតថា នៅ​យប់កើតហេតុ ជនរងគ្រោះ​ក្រោយពី​សុំ​លុយ​មិនបាន រួច​ក៏​បាត់​ខ្លួន ម្តាយ​ក៏​ប្រឹង​ស្វែងរក​ដែរ​តែ​មិនឃើញ តែ​នៅវេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ក៏បង្ក​ភាព​ភ្ញាក់ផ្អើល ដោយមាន​អ្នក​មក​ស្ទួ​ច​ត្រី​នៅ​កន្លែងកើតហេតុ​ក៏​ប្រទះឃើញ​សព​ជនរងគ្រោះ រហូត​ដឹង​រឿង​ដល់​ម្តាយ រួម​កម្លាំង​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​។​

ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន រួម​កម្លាំង​សមត្ថកិច្ច​ផ្នែក​ជំនាញ កោសល្យវិច័យ បាន​ចុះមក​ដល់ទី​តាំង និង​ត្រួតពិនិត្យ​សព ដើម្បី​ប្រគល់​សព​ឱ្យ​ក្រុម​គ្រូ​សារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ដោយ​៖​ផាន់​ណា​+​មី​ដា​

spot_img
×