Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះ​អី​ក៏​សម​ម្លេះ​! អូន​ម៉ាប់​ពេល​ស្លៀកពាក់​ឯកសណ្ឋាន​បែបនេះ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​គ្រាន់តែ​ឃើញ​សរសើរ​ព្រាត​ថា​….

spot_img

​រូបភាព​ប៉ុន្មាន​សន្លឹក​ក្នុង​ទម្រង់​ស្តាយ​ផ្សេងៗ​គ្នា របស់​ក្មេងប្រុស​អាយុ​ជាង ២ ឆ្នាំ ម្នាក់ បាន​កំពុង​ទទួល​ការចាប់អារម្មណ៍ និង​លាន់មាត់​ភ្ញាក់ផ្អើល​គ្រប់ៗ​គ្នា​តែម្តង ក្រោយពី​បានឃើញ​ក្មេងប្រុស​ដែលមាន​រូបរាង​ម៉ាប់ៗ​គួរ​ក្នាញ់​រូបនេះ ស្ថិតក្នុង​ឯកសណ្ឋាន​ប៉ូលិស ដែល​មើលទៅ​ពិតជា​សមសួន​ខ្លាំងណាស់ ពោលគឺ​មិន​ចាញ់​ពូៗ អ៊ុំៗ​សមត្ថកិច្ច​យើង​ប៉ុន្មាន​នោះទេ​។​

​នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Police Unique បាន​ភ្ជាប់​សារ​ថា​៖ «​ឃ្យូ​ត​ណាស់​កូនប្រុស​មាសម្តាយ​ស្រឡាញ់​ទេ​បងប្អូន​? ជូនពរ​ឲ្យ​កូន​មាន​សុខភាព​ល្អ និង​សំណាងល្អ​ពេញ​មួយជីវិត​ណា​»​។​

​ជាមួយគ្នានេះ​ផងដែរ ឃើញថា​មាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​យ៉ាងច្រើន​បាន​ចូលមក​ខ​មិន​ព្រោងព្រាត​ថា​៖ «​សូម​គោរព​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​!, សង្ហារ និង​គួរ​ឲ្យ​ស្រឡាញ់​ណាស់​!, ភ្នែក​លឹប​ថ្ពាល់​ធំ​ដូច​ណាស់​, សម្លៀកបំពាក់​សមជា​មួយ​នឹង​ក្បាលពោះ​ដល់​ហើយ​នៀក​»​។ រីឯ​ស្ត្រី​ជា​ម្តាយ​ខ្លះទៀត ព្រោះតែ​ពេញចិត្ត​ពេក​ក៏បាន​សួរថា​៖ «​ស្រឡាញ់​ឈុត​កូនក្មេង​ចឹ​ង នៅ​ណា​មាន​លក់​បង​?»៕ ដោយ​៖ លឹម ហុង​

spot_img
×