Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​- អង់គ្លេស ប្តេជ្ញា​បន្ត​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម និង​វិនិយោគ​ទៅវិញទៅមក

spot_img

​ភ្នំពេញ​៖ លោកជំទាវ Tina Redshaw ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ចក្រភព​អង់គ្លេស បាន​លើកឡើងថា ក្នុង​អា​ណិ​ត្ត​បំពេញភារកិច្ច​ការទូត​នៅ​កម្ពុជា​នេះ លោកជំទាវ​នឹង​បន្ត​ខិតខំ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស នឹង​បន្ត​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ឯកជន និង​សកម្មភាព​ពាណិជ្ជ​កម្មនា​នា ឲ្យ​កាន់តែ​រីកចំរើន​បន្ថែមទៀតរ​វាង​ប្រទេស​ទាំងពីរ​។​
​ការលើកឡើង​ដូចនេះ ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ ជាមួយ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នា​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​បន្ថែម​លើ​កិច្ចពិភាក្សា​លើ​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វ​ភាគី​, ភាគី​ទាំងពីរ ក៏បាន​ពិភាក្សា​ផ្លាស់ប្តូរ ទស្សនៈទាន​លើ​ឥទ្ធិពល​នៃ​ការប្រែប្រួល​អាកាសធាតុ​, លទ្ធផល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៧ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​កាលពី​សប្តាហ៍​កន្លងមក​ជាដើម និង​ប្តេជ្ញា នឹង​បន្ត​ជំរុញ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ស​កម្ម​ភាព​ពាណិជ្ជកម្ម និង​ជំរុញ​ការទាក់ទាញ​អ្នកវិនិយោគ​ទៅវិញទៅមក​ឲ្យ​បាន​ច្រើន​បន្ថែមទៀត​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​វត្តមាន​លោកជំទាវ Tina Redshaw ដែល​ទើប​ទទួលបាន​ភារកិច្ច​បំពេញ បេសកកម្ម​ការទូត​នៅ​កម្ពុជា​។ ជាមួយគ្នានេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏បាន ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ផងដែរ ចំពោះ​រដ្ឋាភិបាល​នៃ​ចក្រភព​អង់គ្លេស ដែល​តែងតែ​ជួយឧបត្ថម្ភ​គាំទ្រ ចូលរួមចំណែក​ជាមួយនឹង​បណ្តា​ដៃគូ​អភិវឌ្ឍន៍​នានា ផ្តល់នូវ​ជំនួយ​បច្ចេកទេស និង​ហិរញ្ញប្បទាន​ឥត​សំណង​ជា បន្តបន្ទាប់​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា ពិសេស ការអភិវឌ្ឍ​វិស័យ​អប់រំ តាមរយៈ​ការ​ផ្តល់នូវ​អាហារូបករណ៍​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​, ថ្នាក់​ក្រោយ​ឧ​ត្ត​មសិ​ក្សា​, និង​វគ្គ​បណ្តុះបណ្តាល​ដល់​មន្ត្រី​រាជការ និង​និស្សិត​កម្ពុជា ឱ្យទៅ​សិក្សា​នៅ​ចក្រភព​អង់គ្លេស ជាដើម​។

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​កិច្ចខិតខំ​របស់លោក​ជំទាវ​ឯកអគ្គរដ្ឋទូត និង​បាន​សង្កត់ធ្ងន់ថា បើទោះជា​ពិភពលោក​កំពុងស្ថិត​ក្នុងស្ថានភាព​ប្រឈម​ទៅនឹង​ជំងឺ Covid-19 ដែល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​អាយុជីវិត​, រំខាន​ដល់​សកម្មភាព​សេដ្ឋកិច្ច​-​ពាណិជ្ជកម្ម និង​ជីវភាព​រស់នៅ​, រាជរដ្ឋាភិបាល​កម្ពុជា ខិតខំ​និង​ត្រៀមលក្ខណៈ ក្នុងការ​ផ្តល់​កិច្ចសហការ​គាំទ្រ និង​បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ​នា​នា​បន្ថែមទៀត ដើម្បី​សម្រេចបាន​នូវ​សមិទ្ធផល​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ ទាំង​ក្នុង វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​ផងដែរ​៕
​ដោយ​៖CEN


spot_img
×