Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈបញ្ជាការ​ឯកភាព​ខណ្ឌទួលគោក ចាប់វាយ​ខ្នោះបុរស​ម្នាក់​ចត​រថយន្ត​ចំ​កណ្ដាលផ្លូវ ដោយ​ចោទ​ពីបទ​ ប្រឆាំងនឹង​អ្នករាជការ​សារ​ធារ​ណៈ​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​មក​ចត​ចំ​កណ្ដាល​ទ្រូងផ្លូវ​មិន​អាចឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរបាន ​ត្រូវ​អាជ្ញាធរ​ខណ្ឌទួលគោក​​ឃាត់ខ្លួន​ ហើយ​វាយខ្នោះ​ភ្លាមៗ​ដោយ​ចោទ​ពីបទ «​ប្រឆាំងនឹង​អ្នករាជការ​សារ​ធា​រណ​:» ខណៈ​ពេល​ក្រុម​ប្រតិបត្តិ​ការធ្វើ​ការណែនាំ​ឲ្យ​បើករថយន្ត​ចេញពី​ទ្រូងផ្លូវ បែរជា​បដិសេធ ហើយ​ពេល​ក្រុម​ប្រតិបត្តិ​ការយក​ខ្នោះ​ចាក់​កង់​រថយន្ត និង​ត្រៀមលក្ខណៈ​ស្ទូច​រថយន្តចេញ​ពីលើ​ទ្រូងផ្លូវ ក៏​ដណ្ដើមយក​ខ្នោះ​ពី​សមត្ថកិច្ច ដោយ​រារាំង​មិន​ឲ្យ​ចាក់​កង់​រថយន្ត ហើយ​យក​ខ្នោះ​កម្ទេចចោល​ហើយ​បោះ​ចូលទៅ​ក្នុងផ្ទះ​របស់ខ្លួន ទើប​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​តែម្តង​។​

អាជ្ញាធរ​ខណ្ឌទួលគោក​បាន​បញ្ជាក់ថា​៖ ករណី​ឃាត់ខ្លួន​នេះ ធ្វើឡើង​នៅ​ម៉ោង​ប្រហែល​៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ​កម្លាំង​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដោយមាន​ការអនុញ្ញាត​និង​បញ្ជា​ផ្ទាល់មាត់​ពី​លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក និង​ដឹកនាំ​ផ្ទាល់​ពី​លោក ទាវ សំអឿន អភិបាលរង​ខណ្ឌទួលគោក​និង ដោយមាន​កិច្ចសម្របសម្រួល​ពី​លោកស្រី សុង ឆ​វ័​ន្ត ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រុម​ប្រតិបត្តិការ​បានធ្វើ​ការឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ជាក់ស្ដែង​ពីបទ «​ប្រឆាំងនឹង​អ្នករាជការ​សារ​ធា​រណ​:» នៅ​ចំណុច​មុខផ្ទះ​លេខ​២០៣ ផ្លូវ​លេខ​១៣២ ក្រុមទី​២៣ ភូមិ​៧ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក​។​

​មន្ត្រី​អាជ្ញាធរ​បាន​ឲ្យ​ដឹងថា​៖ ជនសង្ស័យ​មានឈ្មោះ ជា លាង អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មើល​ការខុសត្រូវ​ផ្ទះជួល ស្នាក់​នៅផ្ទះ​លេខ​២០៣ ផ្លូវ​លេខ​១៣២ ក្រុមទី​២៣ ភូមិ​៧ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ។​

​ក្នុង​កិច្ចប្រតិបត្តិការ​នោះ រឹបអូស​រថយន្ត​ចំនួន​២​គ្រឿង​ម៉ាក VISTO កូរ៉េ ពណ៌​ទឹកប្រាក់ ពាក់​ផ្លាក​លេខ ភ្នំពេញ 2Q-8050 និង​រថយន្ត​ម៉ាក Camry ស៊េរី 2007 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-6830 (​ចាប់យក​នៅ​កន្លែងកើតហេតុ​)​។​

អាជ្ញាធរ​រៀបរាប់​ដំណើររឿងនេះថា ​មុន​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ នៅ​ថ្ងៃទី​១៧ ខែ វិច្ឆិកា ឆ្នាំ​២០២០ ម៉ោង​ប្រហែល​៤និង០០​នាទី​រសៀល​ថ្ងៃទី​១៧​វិច្ឆិកា​នេះ បុរស​ម្នាក់​ឈ្មោះ ជា លាង អាយុ​៤២​ឆ្នាំ ជនជាតិខ្មែរ បាន​បើករថយន្ត​ម៉ាក VISTO កូរ៉េ ពណ៌​ទឹកប្រាក់ ពាក់​ផ្លាក​លេខ ភ្នំពេញ 2Q-8050 និង​រថយន្ត​ម៉ាក Camry ស៊េរី 2007 ពណ៌​ស ពាក់​ផ្លាក​លេខ ភ្នំពេញ 2Z-6830 មក​ចត​ចំ​កណ្ដាល​ទ្រូងផ្លូវ​លេខ​១៣២ ក្រុមទី​២៣ ភូមិ​៧ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ដោយបាន​រំខាន និង​រារាំង​ប្រជាពលរដ្ឋធ្វើដំណើរ​តាមផ្លូវ​មិនអាច​ធ្វើដំណើរ​បាន ក្រុម​ប្រតិបត្តិការ​បានធ្វើ​ការណែនាំ​ឲ្យ​ម្ចាស់​រថយន្ត​ឈ្មោះ ជា លាង បើករថយន្ត​ចេញពី​ទ្រូងផ្លូវ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​បាន ប៉ុន្តែ​ឈ្មោះ ជា លាង បាន​បដិសេធ​មិន​ព្រម​បើកឡាន​ចេញ​ទេ ពេលនោះ​ក្រុម​ប្រតិបត្តិការ​បាន​យក​ខ្នោះ​ចាក់​កង់​រថយន្ត ដើម្បី​ចាក់​កង់​រថយន្ត​ត្រៀមលក្ខណៈ​ស្ទូច​រថយន្តចេញ​ពីលើ​ទ្រូងផ្លូវ តែ​ត្រូវបាន​ម្ចាស់​រថយន្ត​ឈ្មោះ ជា លាង ដណ្ដើមយក​ខ្នោះ​ពី​សមត្ថកិច្ច ដោយ​រារាំង​មិន​ឲ្យ​ចាក់​កង់​រថយន្ត ហើយ​យក​ខ្នោះ​កំទេចចោល​បោះ​ចូលទៅ​ក្នុងផ្ទះ​របស់ខ្លួន ពេលនោះ​សមត្ថកិច្ច​ក៏បាន​ទៅ​ហៅ​ឈ្មោះ ជា លាង មក​សួរនាំ ប៉ុន្តែ​ត្រូវបាន​ឈ្មោះ ជា លាង បាន​រុញច្រាន​សមត្ថកិច្ច ភ្លាមនោះ​សមត្ថកិច្ច​ក៏បាន​ធ្វើការ​ឃាត់ខ្លួន ឈ្មោះ ជា លាង ក្នុង​បទល្មើស​ជាក់ស្ដែង និង​ចាប់យក​រថយន្ត​ចំនួន​២​គ្រឿង​ខាងលើ រួច​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​តែម្ដង​។​

បច្ចុប្បន្ន​បុរស​រូបនោះ កំពុង​ឃាត់ខ្លួនជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ធ្វើការ​សារ​សួរ និង​បញ្ជូន​សំណុំរឿងទៅកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ដោយ៖បញ្ញាស័ក្តិ

spot_img
×