Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីការបរទេស និង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម អះអាងថា មិន​ឆ្លង​កូ​វីដ​១៩ ពី​ព្រឹត្តិការណ៍​៣ វិច្ឆិកា​ទេ​

spot_img

ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ​២០២០ លោក​ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ​និង​នេសាទ បាន​អះអាង​តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា មិន​ឆ្លង​កូ​វីដ​១៩ ពី​ព្រឹត្តិការណ៍​៣ វិច្ឆិកា​ទេ​។​

​លោក ប្រាក់ សុខុន បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​សួស្តី សហសេវិក សហការី មិត្តភក្តិ បងប្អូន​ទាំងអស់
​លទ្ធផល​នៃ​ការធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ លើក​ទី​៤ របស់ខ្ញុំ និង​ក្រុមគ្រួសារ​ខ្ញុំ គឺ​អវិជ្ជមាន​ទាំងអស់គ្នា​។
​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ក្រុមគ្រូពេទ្យ​ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​ធ្វើតេស្ត ជូន​ដល់​ក្រុមគ្រួសារ​ខ្ញុំ និង​ខ្ញុំ រួមទាំង​មន្ត្រី បុគ្គលិក របស់​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​ផងដែរ​។ ខ្ញុំ​សូម​ជូនពរ​ដល់​ក្រុមគ្រូពេទ្យ សហសេវិក សហការី មិត្តភក្តិ និង​បងប្អូន​ទាំងអស់ ទទួលបាន​សុខភាព​ល្អ​បរិបូណ៌ និង​ជៀស​ផុតពី​គ្រោះកាច​ទាំងឡាយ​”​។​

​ចំណែក​លោក​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បញ្ជាក់ថា លោក​មិន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ពី​ព្រឹ​តិ្ត​ការណ៍​៣​វិច្ឆិកា​នោះទេ ។ លោក វេ​ង សាខុន បាន​សរសេរ​សា​រលើ​បណ្តាញ​សង្គម​ថា ” ខ្ញុំ​ពិតជា​មាន​ក្តីរំភើប​រីករាយ​ជា​ពន់ពេក នៅ​រសៀល​ថ្ងៃនេះ ក្រោយពី​ទទួលបាន​ដំណឹង​ពី​ក្រសួងសុខាភិបាល​ថា​៖ លទ្ធផល​នៃ​ការធ្វើ​តេស្ត ទៅលើ​សំណាក​ដែល​បានផ្តល់​ជា​លើក​ទី​បួន នា​ព្រឹក​មិញ​នេះ របស់​យើងខ្ញុំ​ករុណា ខ្ញុំ គឺ​ទទួលបាន​លទ្ធផល អវិជ្ជមាន​មេរោគ​កូ​វីដ ១៩ ។ យើងខ្ញុំ​ករុណ ខ្ញុំ​សូម​យក​ឱកាស​នេះ ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ក្រសួងសុខាភិបាល និង​មន្ត្រី​វិទ្យាស្ថាន​ប៉ាស្ទ័រ​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​ការយក​សំណាក និង​ធ្វើ​ការវិភាគ​យ៉ាង​សុ​ក្រិត​បំផុត ទន្ទឹមនឹងនេះ យើងខ្ញុំ​ករុណា ខ្ញុំ​សូម អរ​ព្រះ​គុណ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ ព្រះ​តេជគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី និង​នាង​កញ្ញា ដែល​បាន​ផ្ញើរ​សារ​សំដែង​ការព្រួយបារម្ភ​ពី​សុខភាព​របស់​យើងខ្ញុំ​ករុណា ខ្ញុំ​”​។

​លោក​រដ្ឋមន្ត្រី​វេ​ង សាខុន បាន​បញ្ជាក់ថា លើសពីនេះ​ទៀត គឺ​បាន​ផ្ញើរ​សារ​ជូនពរ​មក​យើងខ្ញុំ​ករុណា ខ្ញុំ​ឲ្យ​រួច​ផុតពី​ការឆ្លង​មេរោគ​កូ​វីដ ១៩ ។ ស្ថិតក្នុង​ឱកាស​នេះ យើងខ្ញុំ​ករុណា ខ្ញុំ សូម​ប្រគេន​និង​ជូនពរ ព្រះ​តេជគុណ ឯកឧត្តម លោកជំទាវ លោក លោកស្រី និង​នាង​កញ្ញា សូម​ទទួលបាន​ពុទ្ធពរ​ទាំង​បួន​ប្រការ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×