Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុកមា​វាយ​ក្មួយ​សុះសាច់ ត្រូវ​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្តក្រចេះ​

spot_img

​ភ្នំពេញ​៖​ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ពិនិត្យឃើញថា កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Child Helpline Cambodia បានធ្វើ​ខ្លឹមសារ អម​ជាមួយ​រូបភាព បង្ហោះ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​ពាក់ព័ន្ធ​ជាមួយនឹង​អំពើហិង្សា​លើ​អនីតិជន​។

​អនុវត្តតាម​បទបញ្ជា​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោកជំទាវ នាយ​ឧ​ត្ត​ម​សេនីយ៍ យក់ សុខា អគ្គ​ស្នងការរង​ទទួល​ការងារ​ជំនាញ ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជីវ ផល្លី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​ចាត់តាំង​មន្ត្រី​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ប្រភព​ពិតប្រាកដ​នៃ​ករណី និង​អនុវត្ត​ជំនាញ​។​

​នាយកដ្ឋាន​ជំនាញ​បាន​ហ​ការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ​ស្រាវជ្រាវ​រកឃើញថា ករណី​ហិង្សា​នេះ​កើតហេតុ​នៅ​ភូមិ​កសាង ឃុំ​ច​ង្រ​ង់ ស្រុក​ចិត្ត​បុរី ខេត្តក្រចេះ និង​បាន​ចាត់តាំង​កម្លាំង​ជំនាញ​ចុះ​អន្តរាគមន៍ និង​ឈានដល់​កោះអញ្ជើញ​ជនសង្ស័យ​ឈ្មោះ រិ​ន ហ៊ា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​កសិករ ស្នាក់នៅ​មូលដ្ឋាន​កើតហេតុ​ខាងលើ មក​សាកសួរ​បំភ្លឺ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ច​ង្រ​ង់​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាពថា ពិតជា​បាន​ប្រព្រឹត្ត​អំពើហិង្សា​ដោយ​វាយ​ទៅលើ​កុមារា​ឈ្មោះ ម៉េង ហ៊ាង អាយុ ៣​ឆ្នាំ ត្រូវជា​ក្មួយបង្កើត​(​កូនចិញ្ចឹម​) មូលហេតុ​បណ្ដាលមកពី​ក្មេង​យំ​ពុំ​ដឹង​មូលហេតុ និង​នោម​ដាក់​ចានបាយ ចាន​សម្លរ​ទៀតផង​។ ជនសង្ស័យ​រូបនេះ​បានបញ្ជាក់​បន្ថែមថា ក្មេងប្រុស​ខាងលើ គាត់​បាន​យកមក​ចិញ្ចឹម​តាំងពី​កើតមក​ម្ល៉េះ ដោយសារតែ​ឪពុកម្ដាយ​បង្កើត​របស់​ក្មេង​នេះ​បាន​លែងលះគ្នា និង​បានធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការងារ​តាម​បណ្ដា​ខេត្ត​ផ្សេង​។​

​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជីវ ផល្លី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បញ្ជាក់ថា​ជនសង្ស័យ​ឈ្មោះ រិ​ន ហ៊ា ត្រូវបាន​កម្លាំង​ជំនាញ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្ត​បុរី ខេត្តក្រចេះ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តក្រចេះ​តាម​នីតិវិធី​។​

​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សាធារណជន បណ្ដាញ​ទំនាក់ទំនង​សង្គម ពិសេស​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ខាងលើ ដែល​បាន​សហការ​ផ្ដល់ព័ត៌មាន​ក្នុងការ​ចូលរួមចំណែក​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ក៏ដូចជា​ការចូលរួម​ចំណែក​គាំពារ​សិទ្ធិ​របស់​កុមារ​កម្ពុជា​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×