Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកតំណាង​សហគមន៍​ជាច្រើន ត្រូវបាន​តុលាការ​ដាក់ឱ្យ​នៅក្រោម​កា​រ​ត្រួតពិនិត្យ ខណៈពេល​សមាជិក​សហ​គម​ន៍​ប្រមូលផ្តុំ​គ្នា​នៅមុខ​តុលាការ​

spot_img

​ភ្នំពេញ​៖ អ្នកតំណាង​សហគមន៍​ចំនួន​ពីរ​នាក់​មកពី​ខេ​ត្រ​កោះកុង ត្រូវបាន​តុលាការ​ដាក់ឱ្យ​នៅក្រោម​កា​រ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ នៅ​ខណៈដែល​សមាជិក​សហគម​ន៍​របស់​អ្នក​ទាំងពីរ​ជាង ១០០ នាក់ មកពី​ស្រុក​ស្រែអំបិល បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​តុលាការខេត្ត ដើម្បី​គាំទ្រ​តំណាង​របស់​ពួកគេ និង​អំពាវនាវ​សុំឱ្យ​តុលាការ​ទម្លាក់ចោល បទ​ចោទ​លើ​អ្នកតំណាង​របស់​ពួកគេ ។ ស្ត្រី​ទាំងពីរ អាច​នឹង​ប្រឈមមុខ​នឹង​ពន្ធនាគារ​រហូតដល់ ២​ឆ្នាំ ប្រសិនបើ​អ្នក​ទាំងពីរ​ត្រូវបាន​តុលាការ​រកឃើញថា​មានទោស ។ នេះ​បើតាម​ការចេញផ្សាយ​ព័ត៌មាន របស់​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិមនុស្ស (LICADHO / លីកាដូ ) នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា​ឆ្នាំ​២០២០​។​

​អ្នកស្រី ផាវ ញ៉ើ​ង និង​អ្នកស្រី សេង លីន បានមក​ឆ្លើយបំភ្លឺ​នៅមុខ​ចៅក្រម​ស៊ើបសួរ ពីបទ​បរិហាកេរ្តិ៍ និង​ញុះញង់​បង្ក​ភាពវឹកវរ​ដល់​សង្គម ។ ស្ត្រី​ទាំងពីរ នឹងត្រូវ​បង្ហាញខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុកស្រែ​អំបិល​ជា​រៀងរាល់ខែ ត្រូវ​បង្ហាញខ្លួន​តាម​ដីកា​កោះហៅ​របស់​មន្ត្រី​តុលាការ និង​មិនត្រូវ​ផ្លាស់​ទីលំនៅ​ដោយ​មិនមាន​ការអនុញ្ញាត​ពី​តុលាការ​នោះទេ ។ អ្នក​ទាំងពីរ ជា​អ្នកតំណាង​ពលរដ្ឋ​ចំនួន​ជិត ២០០ គ្រួសារ ដែល​ដីស្រែ​ចំការ​រាប់រយ​ហិកតា​របស់​អ្នក​ទាំងនោះ ត្រូវបាន​រំលោភបំពាន​ដោយ​ក្រុមហ៊ុន​កសិឧស្សាហកម្មរ​ប​ស់លោក ឧកញ៉ា ហេង ហ៊ុយ ចាប់តាំងពី​ឆ្នាំ ២០០៨ ដើម្បី​យក​ដី​ធ្វើ​ចំការ​អំពៅ ។​

​អ្នកតំណាង​ទាំងពីរ​នាក់ ត្រូវបាន​ប្តឹង​ដោយ​បងប្រុស​របស់​អតីត​អ្នកតំណាង​សហគមន៍​ម្នាក់​ឈ្មោះ ឆាយ វី ដែល​លោក​ជា​អតីត​មេឃុំ និង​ជា​អ្នក​ដែល​ត្រូវបាន​ស្ត្រី​ទាំងពីរ ចោទប្រកាន់ថា​បាន​លួច​រំលោភ​យក​ដី​របស់​សមាជិក​សហគមន៍ សម្រាប់​ផលប្រយោជន៍​ផ្ទាល់ខ្លួន កាលពី​ឆ្នាំ ២០១៩ អំឡុងពេល​ជម្លោះដីធ្លី​នៅ​ទីនោះ មិនទាន់​ត្រូវបាន​ដោះស្រាយ ។ ស្ត្រី​ម្នាក់ទៀត អ្នកស្រី ខន ផុន ក៏ត្រូវ​បាន​កោះហៅ​សាកសួរ​ពីបទ​បរិហាកេរ្តិ៍​ផងដែរ ។ ប៉ុន្តែ​ក្នុងករណី​បទល្មើស​ខាងលើនេះ វិធានការ​ត្រួតពិនិត្យ​តាមផ្លូវ​តុលាការ មិនអាច​ត្រូវបាន​ដាក់​លើ​អ្នកស្រី​នោះទេ ។​

​ត្រឹមតែ​ពីរ​សប្តាហ៍​ចុងក្រោយ​ប៉ុណ្ណោះ អ្នកតំណាង​សហគមន៍​ចំនួន ១០ នាក់​ផ្សេងទៀត ក៏ត្រូវ​បាន​តុលាការ​ដាក់ឱ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​ផងដែរ ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​ជាមួយ​ឧកញ៉ា ហេង ហ៊ុយ ៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×