Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើក​ឡើងវិញ សារមន្ទីរ និង​រោងភាពយន្ត អនុញ្ញាតឱ្យ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍ បើក​សាលារៀន ពហុ​កីឡដ្ឋាន​ជាតិ​អូរ​ឡាំ​ពិ​ក តែ​ត្រូវអនុវត្ត​វិធាន​ណែនាំ​របស់​ក្រសួងសុខាភិបាល​

spot_img

​ភ្នំពេញ ៖ លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នៅ​យប់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​ជម្រាប​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ ពី​ការអនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​នូវ​សារមន្ទីរ និង​រោងភាពយន្ត​នៅ​ទូទាំងប្រទេស​។ ការបើក​ដំណើរ​ឡើងវិញ​នោះ យោងតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បាន​បញ្ជាក់ថា ជាគោលការណ៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អនុញ្ញាតិ​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​នូវ​រោងភាពយន្ត និង​សារមន្ទីរ​នានា នៅ​ទូទាំងប្រទេស ដោយ​អនុវត្ត​ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ និង​ត្រូវគោរព​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ ការពារ​ការចម្លង​មេរោគ​កូ​វីដ​១៩ ដែល​ក្រសួងសុខាភិបាល បាន​ណែនាំ​ឲ្យ​អនុវត្ត​កន្លងមក មុន​ព្រឹត្តិការណ៍ ០៣​វិច្ឆិកា​។​

​បើទោះបី​អនុញ្ញាតឱ្យ​បើក​ឡើងវិញ​យ៉ាងណាក្តី តែ​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក៏បាន​ជម្រាប​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង​អភិបាល​រាជធានី​-​ខេត្ត បន្ត​យកចិត្តទុកដាក់ និង​គោរព​តាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ​ការពារ​ការចម្លង​មេរោគ​កូ​វីដ​១៩​។​

​សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ឱ្យ​ផ្អាក​ដំណើរការ​ឡើងវិញ​នូវ​សកម្មភាព​នៅតាម​សារមន្ទីរ និង​រោងភាពយន្ត ក្រោយ​កើតមាន​ព្រឹត្តិការណ៍ «៣​វិច្ឆិកា​»​។ ព្រឹត្តិការណ៍​នេះ ត្រូវបាន​បិទ​បញ្ចប់​ហើយ បន្ទាប់ពី​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ក្នុង​ព្រឹត្តិការ​នេះ ១,៤២២​នាក់ ត្រូវបានធ្វើ​តេស្តរ​កមេ​រោគ​កូ​វីដ​១៩ ជា​លើក​ទី​៤ ហើយ​មិនមាន​នរណា​កើតមាន​ជំងឺ​នេះនោះ​ឡើយ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​យប់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បានចេញ​សារ​ពិសេស​ណែនាំ​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ រួមទាំង​អភិបាល​រាជធានី​-​ខេត្ត ដោយ​អនុញ្ញាតឱ្យ​បើក​ឡើងវិញ​សារមន្ទីរ និង​រោងភាពយន្ត​។​

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានអនុញ្ញាត​ឱ្យ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​, បើក​សាលារៀន​, បើក​ពហុ​កីឡដ្ឋាន​ជាតិ​អូរ​ឡាំ​ពិ​ក​, បើក​សារមន្ទីរ និង​រោងភាពយន្ត​ឡើងវិញ​ហើយ តែ​ត្រូវ​ប្រកាន់ខ្ជាប់​តាម​វិធាន​ណែនាំ​របស់​ក្រសួងសុខាភិបាល​ក្នុងការ​ទប់ស្កាត់​ការចម្លង និង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​ការអនុញ្ញាត​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើឡើង​តាមរយៈ​សារ​សំឡេង​ពិសេស​មួយ​នៅ​យប់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បន្ទាប់ពី​ព្រឹត្តិការណ៍ «៣​វិច្ឆិកា​» ត្រូវបាន​បិទ​បញ្ចប់​។​

​ការរៀបចំ​អាពាហ៍ពិពាហ៍​, សាលារៀន​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​, ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក សកម្មភាព​កីឡា​, សារមន្ទីរ និង​រោងភាពយន្ត ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​ផ្អាក និង​រឹតត្បិត​សកម្មភាព បន្ទាប់ពី​កើតមាន​ព្រឹត្តិការណ៍ «៣​វិច្ឆិកា​»​។​

​តែ​មកដល់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នា​២០២០​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា ព្រឹត្តិការណ៍ «៣​វិច្ឆិកា​» បាន​បិទ​បញ្ចប់​ហើយ បន្ទាប់ពី​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ប្រមាណ ១,៤២២​នាក់ ត្រូវបានធ្វើ​តេស្តរ​កមេ​រោគ​កូ​វីដ​១៩ ជា​លើក​ទី​៤ ហើយ​មិនមាន​នរណា​កើតមាន​ជំងឺ​នេះនោះ​ឡើយ​។​

​ក្នុង​សារ​ណែនាំ​ពិសេស​ទៅកាន់​អាជ្ញាធរ​ពាក់ព័ន្ធ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ «​ខ្ញុំ​សូម​ស្នើឱ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ គ្រប់​ខេត្ត រាជធានី ស្រុក ឃុំ សង្កាត់ ដែលមាន​ការរៀប​អាពាហ៍ពិពាហ៍ គឺ​អនុញ្ញាតឱ្យ​បងប្អូន​រៀបការ​ទៅ​។ ជា​ទម្លាប់​ប្រពៃណី​ខ្មែរ​របស់​យើង​ចាប់ពី​ខែ​នេះ រហូតដល់​ចូល​វស្សា ជាពិសេស​រដូវរំហើយ​នេះ មាន​រៀប​អាពាហ៍ពិពាហ៍​។ ដូច្នេះ​សូម​សម្រួល​ឱ្យមាន​ការរៀប​អាពាហ៍ពិពាហ៍ គ្រាន់តែ​ឱ្យ​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​ទាក់ទង​នឹង​ការ​អនាម័យ ទាក់ទង​នឹង​អ្វី​ជា​តម្រូវការ​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​តែប៉ុណ្ណោះ​»​។​

​សម្តេច​តេ​ជោ បាន​បន្ថែមថា «​ប្រយ័ត្ន​នៅតែ​ប្រយ័ត្ន ក៏ប៉ុន្តែ​យើង​មិនត្រូវ​បិទ​ដង្ហើម​សេដ្ឋកិច្ច និង​ចលនា​សេដ្ឋកិច្ចសង្គម​ផ្សេងទៀត​ដែរ​ទេ​។ ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​បញ្ហា​ហ្នឹង ពិនិត្យមើល​គ្រាន់តែ​ជួយ​សម្រួល ដើម្បី​រំលឹក​ឱ្យ​បងប្អូន​ជានិច្ចកាល​ឱ្យមាន​ការប្រុងប្រយ័ត្ន ដូចជា​ការ​វាស់​កម្តៅ ការ​លាងដៃ គម្លាត​សុវត្ថិភាព​ជាដើម​។ នេះ​ជា​តម្រូវការ​របស់​ប្រជាជន​យើង ដែល​ត្រូវការ​រៀបការ​»៕​

ដោយ៖បញ្ញាស័ក្តិ

spot_img
×