Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​ព្រហស្បតិ៍ ទី​ ១៩ ខែវិច្ឆិកា ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត​

រាសី​ល្អជា​មធ្យម​។

ការងារ ៖ ​​នៅថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ប៉ុន្មាន​ទេ ដូចនេះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បើ​ពុំនោះ​ផល​លំបាក​នឹង​រត់​ចូល​ទៀតហើយ​។​

ជំនួញ ៖ មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​រឿង​សៅហ្មង​ពិសេស​ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ព្យាបាទ​យាយី​ដោយ​ប្រការ​ណាមួយ​។​

ស្នេហា ៖ ​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​ក្នុង​ការចូល​និយាយ​ដល់​ចាស់ទុំ​បំផុត​៕

​ឆ្នាំឆ្លូវ​

​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​​​នៅថ្ងៃនេះ​មិន​ថា​ក្រុមគ្រួសារ​ឬ​ខ្លួន​អ្នកមាន​ភាពស្រស់​ស្រាយ​និ​មានការ​ជួបជុំ​យ៉ាង​សប្បាយរីករាយ​ផង​។

ជំនួញ ៖ មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ​ឯ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ជាទី​កក់ក្តៅ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​ជានិច្ច​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​បើ​លោកអ្នក​មិនទាន់មាន​គូគាប់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ពីព្រោះថា​អាច​ជួប​គូព្រេង​ពិត​ផង​៕

​ឆ្នាំខាល​

រាសី​ស្រុតចុះ​។

ការងារ ៖ ​​​​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​មិនល្អ​ប្រសើរ​ទេ​ពិសេស​ងាយ​ត្រូវ​ចៅហ្វាយនាយ​ចាប់​ថ្នាំងថ្នាក់​ឬ​ត្រូវ​មនុស្ស​ចាស់​ថា​ស្តីបន្ទោស​ផង​។​ការរស់នៅ​មានការ​ស្មុគស្មាញ​និង​លំបាក​ផ្លូវ​ចិត្តច្រើន​។

ជំនួញ ៖ ចំពោះ​លោកអ្នក​ដែល​ចង់​ពង្រីក​មុខរបរ​រកស៊ី​ជួញដូរ​ពុំ​សូវ​ទទួលផល​ប្រយោជន៍​ប៉ុន្មាន​ឡើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​

ស្នេហា ៖ កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើត​មានការ​រកាំរកូស​ព្រោះ​​តែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​៕

​ឆ្នាំថោះ​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​​​​​នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​តោង​តែមាន​ការប្រយ័ត្នប្រយែង​ពិសេស​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ងាយ​ទទួលរង​ការប៉ះទង្គិច​ជាមួយ​អ្នកដទៃ​ណាស់​។​ការប្រកប​ការងារ​រ​បស់​លោកអ្នក​មានការ​រីកលូតលាស់​ជា​សន្សឹមៗ​ទៅមុខ​ឥតមាន​ឧបសគ្គ​អ្វី​ធំដុំ​នាំ​ត្រូវ​រែកពន់​លំបាក​នោះឡើយ​។

ជំនួញ ៖ ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះ​លាភ​ច្រើន​បោល​ហួស​និង​ហោះ​រំលង​ជានិច្ច​។​

ស្នេហា ៖ ​​ប្រុស​ស្រី​កុំ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​កើត​ជម្លោះ​វិវាទ​ហើយ​មានតែ​រឿងរ៉ាវ​សៅហ្មង​ដាក់គ្នា​៕

​ឆ្នាំរោង​

រាសី​ស្រុតចុះ​។​

ការងារ ៖ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​មិនត្រូវ​បំបោល​មិន​មើលមុខ​ក្រោយ​ឡើយ​ពីព្រោះថា​ងាយ​កើត​បញ្ហា​នៅ​ចំពោះមុខ​ណាស់​។​ក្រៅពីនេះ​ចំពោះ​ការទំនាក់ទំនង​ការងារ​ការគ្រប់គ្រង​កិច្ចការ​អ្វីមួយ​តោង​តែ​ប្រយ័ត្នប្រយែង​ដូចគ្នា​ពីព្រោះថា​គ្រោះអាក្រក់​នៅ​យាយី​ច្រើនជាង​សព្វមួយដង​។

ជំនួញ ៖​ ​​ក្នុងថ្ងៃនេះ​ដែរ​ចំពោះ​លោកអ្នក​ដែល​ចង់​ពង្រីក​មុខរបរ​រកស៊ី​ជួញដូរ​ពុំ​សូវ​ទទួលផល​ប្រយោជន៍​ប៉ុន្មាន​ឡើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​

ស្នេហា ៖ ​​​​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើត​មានការ​រកាំរកូស​ព្រោះ​​តែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​លុកលុយ​៕

​ឆ្នាំម្សាញ់​

រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​​​នៅថ្ងៃនេះ​មានជោគ​សិរី ហើយ​ធ្វើ​អ្វី​ក៏​តែង​លូតលាស់​ទៅមុខ​គ្រាន់​កក់ក្តៅ​ដែរ​។​ទោះបីយ៉ាងណា​ការរស់នៅ​ទោះ​ដួង​រាសី​ឡើង​ខ្ពស់​ក៏​តោង​តែ​ប្រយ័ត្នប្រយែង​ដែរ​ពីព្រោះថា​ផល​មិនល្អ​ឃើញថា​មាន​ខ្ពស់ជាង​សព្វមួយដង​។​

ជំនួញ ៖ ថ្ងៃនេះអាច​ទាក់ទាញ​អតិថិជន​ចាស់​ថ្មី​ឱ្យ​ចូលមក​បាន​គួរ​ជាទី​ពេញចិត្ត​និង​ពិសេស​បើ​ចង់​ផ្លាស់​មុខរបរ​ថ្មី​ផង​តែង​សម​ដូច​ប្រកប​ជានិច្ច​។

ស្នេហា ៖ ​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​លោកអ្នក​ចង់​ផ្សំផ្គុំ​គ្រួសារ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

ឆ្នាំមមី​

រាសី​ល្អជា​មធ្យម​។

​ការងារ ៖ ​​ដួង​រាសី​ថ្ងៃនេះ​របស់លោក​អ្នក​មិនមាន​ចោទ​អ្វី​ជា​បញ្ហា​ធំដុំ​ទេ​គឺ​រាល់​ធ្វើ​អ្វី​តែង​ឆ្លើយតប​ភោគផល​ជា​សន្សឹមៗ​គ្រាន់​កក់ក្តៅ​ជានិច្ច​។​ការរស់នៅ​ចូរ​ប្រយ័ត្ន​កូនចៅ​និង​ចាស់ទុំ​កើតរោគ​ជំងឺ​ដោយ​ប្រការ​ណាមួយ​។

ជំនួញ ៖ ​​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​បន្តិច​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​ចំណូល​គ្រាន់ រស់​ស្រួលខ្លួន​។

ស្នេហា ៖ ប្រុស​ស្រី​ក្នុងថ្ងៃនេះ​កុំ​គប្បី​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​ណាស់ដែរ​៕

​ឆ្នាំមមែ​

​​​រាសី​ល្អជា​មធ្យម​។​

​ការងារ ៖ ​​​ក្នុងថ្ងៃនេះ​ការប្រកប​ការងារ​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ទៅមុខ​ប៉ុន្តែ​យ៉ាងណា​បើ​ចង់​ពឹងពាក់​អ្នកដទៃ​គប្បី​ប្រយ័ត្នប្រយែង​ពីព្រោះ​មិនសូវ​ដូច​គាប់​បំណង​នោះឡើយ​។

​ជំនួញ ៖ ក្នុងថ្ងៃនេះ​ដែរ​ជួប​បញ្ហាលំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ​ជិត​ឆ្ងាយ​ទៀតសោត​ជួបតែ​ភាព​រកាំរកូស​ច្រើន​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​យាយី​។​

​ស្នេហា ៖ ​​ប្រុស​ស្រី​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

​ឆ្នាំវក​

រាសី​ស្រុតចុះ​។

​ការងារ ៖ ​​​​នៅថ្ងៃនេះ​បើ​លោកអ្នក​ធ្វើ​អ្វីមួយ​ងាយ​ភ្លាំងភ្លាត់​និង​ជួប​បញ្ហា​ច្រើន​ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។

ជំនួញ ៖ បើ​លោកអ្នក​មានបំណង​ចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យ៉ឺន​ណាស់​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ឧប្បត្តិហេតុ​បន្តិចបន្តួច​យាយី​។​

ស្នេហា ៖ ប្រុស​ស្រី​មានដំណើរ​ប្រទាំង​ប្រទើស​ដែល​ងាយ​កើតរឿង​ជម្លោះ​វិវាទ​ចំពោះ​គ្នា​តែ​ក៏​ងាយ​ផ្អែមល្ហែម​ដែរ​៕

​ឆ្នាំរកា​

​​​​​​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ប្រកបការងារ​អ្វី​ឃើញថា​អាចឈាន​ទៅមុខ​មួយកម្រិត​ផង​។​ក្រៅពីនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​បញ្ហា​ប្រាក់កាស​ឬ​ការចុះ​ប្រកប​របរ​អ្វីមួយ​ថែមទៀត​។​

ជំនួញ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើកហាង​ថ្មី​ឬ​ធ្វើការ​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​តែងមាន​ភាព​សម​ដូច​ប្រកប​ច្រើន​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

ស្នេហា ៖ ​​​កំលោះ​ក្រមុំ​មានការ​ជឿនលឿន​ទៅមុខ​និង​មាន​ភាព​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

​ឆ្នាំច​

រាសី​ខ្ពស់ត្រដែត​។

​ការងារ ៖ ​​នៅថ្ងៃនេះ​បើ​លោកអ្នក​ចង់​ពង្រីក​មុខរបរ​ឬ​ចុះ​ទុន​អ្វីមួយ​តែង​ហុច​ជា​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។​ក្រៅពីនេះ​បើ​លោក​អ្នកមាន​គម្រោងការ​ចង់​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​គ្រាន់​ជាទី​ពេញចិត្ត​ផងដែរ​។

​ជំនួញ ៖ ​​​ក្នុងថ្ងៃនេះ​ដែរ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ដូច្នេះ​ជា​ឱកាសល្អ​ក្នុងការ​ផ្លាស់ប្តូរ​មុខរបរ​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​មួយចំនួន​ផង​។

​ស្នេហា ៖ ​​ស្នេហា​កំលោះ​ក្រមុំ​មានការ​លូតលាស់​និង​ផ្អែមល្ហែម​ប្រពៃ​៕

​ឆ្នាំកុរ​

រាសី​ស្រុតចុះ​។​

ការងារ ៖​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​បាន​ធ្លាក់​ស្រុតចុះ ហេតុនេះ​លោកអ្នក​គប្បី​ប្រយ័ត្នប្រយែង​ប​ញ្ហ​ឯកសារ​និង​ពិសេស​របស់​បញ្ញើ​ដែល​ងាយ​កើត​បញ្ហា​ចម្រូងចម្រាស​ណាស់​។​ក្រៅពីនេះ​ការប្រកប​ការងារ​ក៏​មិនអាច​ប្រមាថ​បានដែរ​បើ​ពុំនោះ​ក៏​ងាយ​ទទួលរង​ការខូចខាត​ឬ​បាត់បង់​ដូចគ្នា​។​

ជំនួញ ៖ មិន​ត្រូវយក​ភាព​ឈ្នានីស​ឬ​មាត់​ឌឺដង​ដល់​អ្នកដទៃ​ឡើយ​ ព្រោះ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់​ហើយ​ស្រួល​មិន​ស្រួល​កើតរឿង​រាវ​ប្រកាប់ប្រចាក់​គ្នា​ថែមទៀត​។

​ស្នេហា ៖ ​ប្រុស​ស្រី​មិនត្រូវ​ប្រកាន់​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​នាំ​តែ​ជួប​បញ្ហា​ល្អក់កករ​ឥតឈប់ឈរ​តែប៉ុណ្ណោះ​៕

spot_img
×