Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ឃុំខ្លួន​នាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត​កំពង់ធំ ចោទ​ពីបទ ប៉ុនប៉ង​ឃាតកម្ម​

spot_img

សៀមរាប ​៖​ លោក នូ វាសនា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តសៀមរាប នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ បានសម្រេច​ចោទ លោក ម៉ៅ ប៊ុន​ធូ នាយក​ទីចាត់ការ​អន្តរ​វិស័យ​នៃ​សាលាខេត្ត​កំពង់ធំ ពីបទ ប៉ុនប៉ង​ឃាតកម្ម តាម​មាត្រា​២៧​និង​មាត្រា​១៩៩​នៃ​ក្រមព្រហ្មទណ្ឌ ហើយ​សម្រេច​ចេញ​ដីកាឃុំខ្លួន ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ពាក់ព័ន្ធ​ករណី​យក​កាំបិត​ចាក់​បំពង់ក ប៉ុនប៉ង​ឃាតកម្ម លើ​លោក សាយ វាសនា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តកំពង់ធំ ។

​ហេតុការណ៍​នេះ ប្រព្រឹត្ត​នៅ​ចំណុច​ក្នុង​ភោជនីយដ្ឋាន​ជ្រោះ​ពេជ្រ​ចិន្តា ស្ថិតនៅ​ភូមិ​បល្ល័ង្ក​លិច សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​២១​និង​១៣​នាទី យប់ ។

លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បានសម្រេច​ផ្ទេរ​សមត្ថកិច្ច​សំណុំរឿង​ប៉ុនប៉ង​ឃាតកម្ម​នេះ ពី​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ ទៅ អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប វិញ ដើម្បី​ធានា​ប្រយោជន៍​សាធារណៈ និង ដំណើរ​ការល្អ​នៃ​យុត្តិធម៌​តុលាការ និង ដោយ​អនុវត្តតាម​មាត្រា​១៩ នៃ​ច្បាប់​ស្តីពី​ការរៀបចំ​អង្គការ​តុលាការ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×