Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បង្ក្រាបបាន​ករណី​ជួញដូរ​គ្រឿងញៀន​ជាង ១​គីឡូក្រាម នៅ​ខេត្តកណ្តាល​

spot_img

​ភ្នំពេញ​៖ អនុវត្តតាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត អគ្គស្នងការ​នគរបាល​ជាតិ និងឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គ​ស្នងការរង ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់ របស់ ឯកឧត្តម ឧត្ដម​សេនិយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​។​

​កាលពី​ថ្ងៃទី​១៦ ខែ វិច្ឆិកា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល​១៧និង៣០​នាទី កម្លាំង​ជំនាញ​(​ក​៤)​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដឹកនាំ​ដោយ​នាយករង ឃឹ​ង សារ៉ាត់ និង​កម្លាំង​ជំនាញ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ព្រមទាំង​មានការ​សម្របសម្រួល​ពី ឯកឧត្តម លា ស្រេង ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្តាល បាន​បើក​ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ នៅ​ចំណុច​តាម បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ​ដំណាក់​អំពិល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល​ខេត្តកណ្ដាល ។​

​ជា​លទ្ធផល​:​ឃាត់ខ្លួន​ជនសង្ស័យ ១​នាក់​:​ឈ្មោះ ម៉ៅ ធី​ម ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងផ្សារដែក បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ស្រះស្រង់ ឃុំ​សែន​ដី ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ វត្ថុតាង​ចាប់យក​បាន ៖ ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​សុទ្ធ ១១៦២.០២​ក្រាម ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×