Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​៣​វិច្ឆិកា នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា​ចំនួន ១៤២២​នាក់ ទទួលបាន​លទ្ធផល​តេស្ត អវិជ្ជមាន , នៅសល់​ចំនួន​៣​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​

spot_img

​ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​បានប្រកាសថា ចំនួន​អ្នកជំងឺ​កូ​វីដ​-១៩ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ៣​វិច្ឆិកា នៅសល់​ចំនួន​៣​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រីឯ​អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍ ៣​វិច្ឆិកា ផ្ទាល់ និង​ប្រយោល សរុប​ចំនួន ១៤២២​នាក់ ទទួលបាន​លទ្ធផល​តេស្ត​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ទាំងអស់ សម្រាប់​ការធ្វើ​តេស្ត​លើក​ទី​៤ នា​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។

នេះ​ជា​លទ្ធផល​ដ៏​ល្អ​មួយ​សម្រាប់​កម្ពុជា ដែល​ឈានទៅរក​ការបិទ​បញ្ចប់​ព្រឹត្តិការណ៍​៣​វិច្ឆិកា ស្របតាម​សេចក្តីប្រកាស​នៅក្នុង​ទំព័រ​ហ្វេ​ស​បុក​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រកបដោយ​ការគិត​គួរ​ខ្ពស់បំផុត​ដល់​សុខទុក្ខ និង​ការ រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ នា​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ហើយក៏​សម្រាប់​ការ​បាន​វិលត្រឡប់ ទៅរក​ការរស់នៅ​ធម្មតា​តាមបែប​គន្លង​ថ្មី​វិញ​ផងដែរ ដែល​សម្តេច​តេ​ជោ បានកំណត់​រួចហើយ​ថា ព្រឹត្តិការណ៍​៣​វិច្ឆិកា នឹងត្រូវ​បិទ​បញ្ចប់​ការធ្វើ ច​ត្តា​ឡី​ស័ក​។​

​លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បានឱ្យដឹងថា លទ្ធផល​នេះ ជា​ដំណឹង​ល្អ​បំផុត និង​បាន​ក្លាយជា​សញ្ញា​មួយ​ដែល​បញ្ជាក់​ប្រាប់ថា ព្រឹត្តិការណ៍​៣​វិច្ឆិកា ត្រូវបាន​បិទ​បញ្ចប់​នៅថ្ងៃនេះ ហើយ​អ្នក​ដែល​តម្រូវឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់ នឹង​អាច​ដើរហើរ​ជាធម្មតា​ឡើងវិញ​បាន ដោយ មិនមាន​ការព្រួយបារម្ភ​ដូច​មុន​ទៀត​ទេ​។​

​ការធ្វើ​តេស្ត​ជា​លើក​ទី​៤​នេះ មាន​ទាំង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​, លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋ​ម​មន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​, លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួមទាំង​ឥស្សរជន និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ដែល​លទ្ធផល​បាន​បង្ហាញថា អវិជ្ជមាន​។​

​លោកស្រី យក់ សម្បត្តិ បាន​ថ្លែងប្រាប់​ឲ្យ​ដឹងថា ការធ្វើ​តេស្ត​លើក​ទី​៤ ពិសេស​ចុងក្រោយ​ធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​គឺ​បញ្ចប់​តែម្តង​។ ក្រុមគ្រូពេទ្យ​ចាប់ផ្តើម​ពី​ម៉ោង​៧​ព្រឹក​រហូតដល់​អស់អ្នក​ធ្វើតេស្ត​។ ការធ្វើ​តេស្ត​រក​ជំងឺ​កូ​វីដ​១៩​នេះ ត្រូវបាន​រៀបចំ​ធ្វើ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី សម្រាប់​មន្ត្រីរាជការ និង​អ្នកសារព័ត៌មាន ដែល​បាន​ពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​។​

​ព្រឹត្តិការណ៍​៣​វិច្ឆិកា បានកើត​ឡើង​ចាប់តាំងពី​រដ្ឋមន្ត្រីក្រសួង​ការបរទេស និង​ពាណិជ្ជកម្ម​ហុង​គ្រី លោក ភី​ធើ ស៉ី​ចា​តូ (Péter Szijjártó) បាន​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។ លោក​ត្រូវបាន​ពិនិត្យឃើញ​មាន​ផ្ទុកមេរោគ​កូ​វីដ​១៩ ក្រោយពេល​ចាកចេញ​ពី​ប្រទេស​កម្ពុជា ទៅដល់​ទីក្រុង​បាងកក ប្រទេស​ថៃ​។​

​ដើម្បី​ធានាបាន​ថា មេរោគ​កូ​វីដ​១៩ មិនត្រូវ​បាន​រីក​សាយភាយ​ក្នុង​សហគមន៍​នោះ អ្នក​ប៉ះពាល់​ដោយផ្ទាល់ និង​ប្រយោល​នេះ ត្រូវបាន​តម្រូវឱ្យ​ដាក់ខ្លួន​ដាច់ដោយឡែក (​ធ្វើ​ច​ត្តា​ឡី​ស័ក​) រយៈពេល ១៤​ថ្ងៃ និង​តេស្ត​សុខភាព​រក​មេរោគ​ចំនួន​៤​លើក ហើយ​ក្នុងចំណោម​នោះ ក្រសួងសុខាភិបាល បាន​រកឃើញ​មាន​មនុស្ស​៤​នាក់ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ពី​លោក​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ប៉ុ​ន្តែ្ក​ក្នុងនោះ​ក៏មាន​ឥស្សរជន​មួយរូប​ផងដែរ ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ឡើងវិញ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×