Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹក​អ្នកដំណើរ​វី​អាយ​ភី​មួយគ្រឿង​បើក​ក្នុង​ល្បឿន​លឿន​ទៅបុក​ពីក្រោយ​រថយន្តស្ទូច​ពេញទំហឹង​ណ្ដា​ល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល ៤​នាក់​

spot_img

​ភ្នំពេញ​÷​រថយន្ត​ដឹក​អ្នកដំណើរ​វី​អាយ​ភី​មួយគ្រឿង​ បាន​បើកបរ​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​ពីក្រោយ​រថយន្តស្ទូច​ពេញទំហឹង​បណ្ដាល​ឲ្យ​គាប​ជាប់​មនុស្ស​រងរបួស​ធ្ងន់​ស្រាល ៤​នាក់​បញ្ជូន​យកទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១១ និង ៣០ នាទី​យប់ ថ្ងៃ​ពុធ​ទី​១៨ ខែវិច្ឆិកា​ឆ្នាំ ២០២០ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៦A ក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្តស្ទូច​មួយគ្រឿង​អត់​ផ្លាកលេខ ធ្វើដំណើរ​ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​លឿន​ពេលមកដល់​ចំណុចកើតហេតុ​គេ​ឃើញ​រថយន្ត​ដឹក​អ្នកដំណើរ វី​អាយ​ភី​មួយគ្រឿង​ទៀត​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 2AC 0590 ធ្វើដំណើរ​ពីក្រោយ​ស្រប​ទិស​គ្នា​ពី​កើតមក​លិច មកដល់​ចំណុចកើតហេតុ​ក៏​អក​ស្សឺ​នឹង​រថយន្តស្ទូច​បម្រុង​នឹង​បត់​ចូល​បុរី​ក៏​ជ្រុល​ទៅបុក​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​ផ្ទប់​គាប​ជាប់​មនុស្ស​ប្រុស​ស្រី ៤ នាក់​ត្រូវ​ប្រជាពលរដ្ឋ និង​សមត្ថ កិច្ច​ជួយ​គាស់​យកចេញ​ទៅ​សង្គ្រោះបន្ទាន់​ភ្លាមៗ​។​

​ប្រភព​បន្ថែម​ពី​សមត្ថកិច្ច​បានបញ្ជាក់​ថា​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មិនមាន​អ្នក​បាត់បង់​ជីវិត​នោះទេ​គ្រាន់តែ​រងរបួស​ធ្ងន់​និង​ស្រាល មនុស្ស​៤ នាក់​តែប៉ុណ្ណោះ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​សហការ​ជាមួយនឹង​ជំនាញ​ចរាចរណ៍​ចុះមក​ដល់​ក៏​ទំនាក់ទំនង​ទៅខាង​ជំនាញ​ចរាចរណ៍​ក្រុង​ឱ្យ​ចុះមក​ធ្វើការ​វាស់វែង​និង​ធ្វើ​កំណត់ហេតុ​យក​រថយន្ត​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​ស្នងការ​ក្រុង​រង់ចាំ​ដំណោះស្រាយ​នៅពេល​ក្រោយ​៕ ​ដោយ​៖ សា មេ​ត​

spot_img
×