Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ​សម្ដេច​តេ​ជោ​ហ៊ុនសែន ចេញ​វាយកូនគោល​លើកដំបូង បន្ទាប់ពី​សម្រាក​ក្នុង​បន្ទប់​១៤​ថ្ងៃ​

spot_img

​ភ្នំពេញ​៖​សម្ដេច​តេ​ជោ​ហ៊ុនសែន​បាន​មានប្រសាសន៍ថា ​ថ្ងៃនេះ​ចេញ​វាយកូនគោល​លើកដំបូង​​ជាមួយ​សំភា​រៈថ្មី​ពិនិត្យឃើញថា​កម្លាំង​​វាយ​ហាក់​ខ្លាំង​ជាង​មុន​បន្ទាប់ពី​សម្រាក​​ក្នុង​បន្ទប់​១៤​ថ្ងៃ​។​

​តាមរយៈ​សារ​ដែល​ផ្សាយ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ថ្លែងថា “​ដោយសារ​ជាប់រវល់​​ពិសេស​ការដោះស្រាយ​ជួយ​ប្រជាជន​ដែល​​រងគ្រោះ​ដោយ​ទឹកជំនន់​បូក​បន្ថែម​ដោយ​​ការធ្វើ​ច​ត្តា​ឡី​ស​ក័​១៤​ថ្ងៃ ខ្ញុំ​មិនបាន​វាយ​
​កូនគោល​ឬ​ហាត់ប្រាណ​ជាង​មួយខែ​ហើយ​។​​ថ្ងៃនេះ​ចេញ​វាយកូនគោល​លើកដំបូង​​ជាមួយ​សំភា​រះ​ថ្មី​ពិនិត្យឃើញថា​កម្លាំង​​វាយ​ហាក់ខ្លាំង​ជាង​មុន​បន្ទាប់ពី​សម្រាក​​ក្នុង​បន្ទប់​១៤​ថ្ងៃ​។​អ្វីដែល​ប្លែក​គឺ​ក្បាល​​ពោះ​ដូច​ជាធំ​ជាង​មុន ដូចនេះ​ខ្ញុំ​ត្រូវ​ដើរ​​ឱ្យបាន​ពី​៨​ទៅ​១០​គីឡូម៉ែត្រ​នា​ថ្ងៃនេះ​”​។​

សម្តេច​ក៏​សូម​អភ័យទោស​ដែល​ខ្ញុំ​យក​ថ្ងៃ​ធ្វើការ​​មក​វាយកូនគោល​តែ​ខ្ញុំ​បាន​ពិនិត្យ​សម្រេច​និង​​ចុះ​ហ​ត្ត​លេខា​លើ​ឯកសារ​នាៗ​រួចហើយ​​និង​ពេល​ល្ងាច​ខ្ញុំ​បន្តការងារ​ដដែល​។​​មូលហេតុ​ដែល​ខ្ញុំ​ធ្វើ​ដូចនេះ​ក៏​ព្រោះតែ​​ចង់ដឹង​អំពី​សុខភាព​ក្រោយ​ការធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​តើ​មានការ​ប្រែប្រួល​យ៉ាងណា​?​។ ម្យ៉ាងទៀត​ទីលាន​វាយកូនគោល​​នៅជាប់​និង​របង​ផ្ទះ​មិនបាន​ចេញទៅ​វាយ​នៅ​ទីលាន​ឆ្ងាយ​ពី​ផ្ទះ​នោះទេ​។ លា​ហើយ​ព្រឹត្តិការណ៍​៣​វិច្ឆិកា​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×