Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទៀតហើយ​! ក្មេងស្រី​អាយុ ១៣ ឆ្នាំ ត្រូវបាន​បង្ខំ​រៀបការ​នឹង​បុរស​ប្រពន្ធ​៤​អាយុ ៤៨ ឆ្នាំ និង​ត្រូវ​មើលថែ​កូនៗ​ប្តី​ដែលមាន​អាយុ​ស្មើ​ខ្លួន​

spot_img

​ក្មេងស្រី​អាយុ ១៣ ឆ្នាំ ម្នាក់ ត្រូវបាន​បង្ខំ​រៀបការ​ជាមួយ​បុរស​អាយុ ៤៨ ឆ្នាំ នៅក្នុង​ប្រទេស​ហ្វីលីពីន និង​ត្រូវ​មើលថែ​កូនៗ​របស់​ប្តី​ដែល​កូន​ប្រពន្ធ​មុន ហើយ​ពួកគេ​ភាគច្រើន​គឺមាន​អាយុ​ស្របាលៗ​នាង​ទៀតផង​។​

​យោងតាម​កាសែត Harian Metro បាន​ចុះផ្សាយ​ឲ្យ​ដឹងថា ក្មេងស្រី​ជំទង់​ម្នាក់​ឈ្មោះ Asnaira Pamansag Mugaling អាយុ ១៣ ឆ្នាំ ត្រូវបាន​បង្ខំ​រៀបការ​ជាមួយ​កសិករ​ម្នាក់​ឈ្មោះ Abdukrzak Ampatuan នៅក្នុង​ទីប្រជុំ​មួយ​នៃ​ខេត្ត ម៉ា​ហ្គី​ន​ដា​ណាវ (Maguindanao)​។ ហើយ​បណ្តា​រូបថត​នៃ​អាពាហ៍ពិពាហ៍​របស់​អ្នក​ទាំងពីរ ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ ក៏បាន​ល្បី​សុះសាយ​នៅលើ​អ៊ី​ន​ធើរ​ណិ​ត​ចាប់តាំងពី​ពេល​នោះមក​។​

​បើតាម​ការ​ឲ្យ​ដឹង​ពី​អ្នកភូមិ​នៅ​តំបន់​នោះបាន​ប្រាប់ថា តាមពិតទៅ នាង Asnaira គឺជា​ប្រពន្ធ​ទី​៥​ហើយ​របស់លោក Abdukrzak ដែល​បាន​និយាយថា គាត់​មិនមែន​ការសោកស្តាយ​ទេ ដែល​បាន​រៀបការ​ជាមួយ​ប្រពន្ធ​ក្រោយនេះ បើទោះជា​នាង​មាន​អាយុ​ស្មើនឹង​កូនប្រុស​របស់គាត់​ក៏ដោយ ហើយ​គ្រោង​នឹង​មានកូន​ជាមួយ​ប្រពន្ធ​ថ្មី​នៅពេល​នាង​មាន​អាយុ ២០ ឆ្នាំ​។​

​គាត់​បាន​និយាយថា​៖ «​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​បាន​ជួប​នាង និង​អាច​ចំណាយពេល​ពេញ​មួយជីវិត​ជាមួយ​នាង​។ ហើយ​នាង​នឹង​មើលថែ​កូនប្រុស​របស់ខ្ញុំ​»​។ គាត់​បន្ថែមថា ខណៈដែល​ពួកគាត់​ទាំងពីរ​មិនទាន់​មានកូន នោះ​គាត់​នឹង​បញ្ជូន​ភរិយា​របស់គាត់​ឲ្យ​រៀន​រហូត​ចង់​ថ្នាក់​ផងដែរ​។​

​ចំណែក នាង Asnaira វិញ​បាន​អះអាងថា នាង​មិន​ខ្លាច Abdulrzak ទេ ព្រោះ​គាត់​ជា​មនុស្ស​ល្អ​ចំពោះ​នាង​។ នាង​បន្តថា​៖ «​ខ្ញុំ​កំពុង​រៀន​ធ្វើ​ម្ហូប​ពីព្រោះ​ខ្ញុំ​មិន​ពូកែ​ទេ​។ ខ្ញុំ​ចង់​ធ្វើឱ្យ​ប្តី​របស់ខ្ញុំ​សប្បាយចិត្ត​»​។​

​សូម​បញ្ចា​ក់ថា អាពាហ៍ពិពាហ៍​បែបនេះ​ត្រូវបាន​អនុញ្ញាត​នៅតាម​កន្លែង​ជាក់លាក់​មួយចំនួន នៅក្នុង​ប្រទេស​ហ្វីលីពីន ជាពិសេស​នៅក្នុង​ខេត្ត ម៉ា​ហ្គី​ន​ដា​ណាវ ដែលមាន​ជនជាតិ​ម៉ូ​ស្លី​ម ដរាបណា​អនីតិជន​ឈានដល់​វ័យ​ពេញវ័យ​។​

​ទិន្នន័យ​ពី​មូលនិធិ​កុមារ​របស់​អង្គការសហប្រជាជាតិ (​យូ​នី​សេ​ហ្វ​) បង្ហាញថា​ប្រទេស​នេះ​មានកូន​ក្រមុំ​កុមារ​ខ្ពស់​ជាងគេ​ទី​១២ នៅលើ​ពិភពលោក ដែលមាន​ចំនួន ៧២៦.០០០ នាក់​។ ក្មេងស្រី ១៥ % បាន​រៀបការ​មុន​អាយុ ១៨ ឆ្នាំ ហើយ ២% ទៀត​បាន​រៀបការ​មុនពេល​ពួកគេ​ឈានដល់​អាយុ ១៥ ឆ្នាំ​៕ ដោយ​៖ លឹម ហុង​

spot_img
×