Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណាង​មើលមិនឃើញ​មែន​! បុរស​ម្នាក់​ក្លាយជា​សេដ្ឋី​មួយ​រំពេច ព្រោះតែ​សំណាង​មួយ​នេះ​ធ្លាក់​ពីលើ​មេឃ ចំ​ដំបូលផ្ទះ លក់បាន​ក្នុងតម្លៃ​រហូតដល់​….

spot_img

​ពាក្យ​ថា​សេដ្ឋី​មួយ​ម៉ាត់ គឺ​មិនមែន​អ្នកណាៗ​ចេះតែ​ធ្វើបាន​នោះទេ ខណៈ​មនុស្ស​ភាគច្រើន​ធ្វើការ​រកស៊ី​រាប់​ឆ្នាំ និង​ស្ទើរ​ពេញ​មួយជីវិត សឹង​មិន​ចង់​សល់​លុយ​ផង​។ តែ​ក៏មាន​អ្នកខ្លះ បាន​ឈានដល់​គោលដៅ​យ៉ាង​ឆាប់ ដោយសារតែ​ឱកាស​មានបាន​មួយ​រំពេច ឬ កក្តា​ផ្សេងទៀត​។​

​ជាក់ស្តែង ដូច​បុរស​ម្នាក់នេះ​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី បាន​ក្លាយជា​សេដ្ឋី​មួយ​រំពេច បន្ទាប់ពី «​សំណាង​» មួយ​បាន​ធ្លាក់​ពីលើ​មេឃ ចំ​ពីលើផ្ទះ​របស់គាត់​។​

​នេះ​បើ​យោងតាម Tribun News បាន​ឲ្យ​ដឹងថា បុរស​ម្នាក់​ឈ្មោះ Josua Hutagalung អាយុ ៣៣ ឆ្នាំ មកពី North Sumatera បាន​ក្លាយជា​សេដ្ឋី បន្ទាប់ពី​គាត់​បាន​លក់​អាច​ម៌​ផ្កាយ​១​ដុំ ដែល​ធ្លាក់​មកលើ​ផ្ទះ​របស់គាត់​ក្នុង​តំ​ម្លៃ ៧,៦ លាន​វី​ង​ហ្គី​ដ (​ស្មើនឹង​ប្រហែល ២ លាន​ដុល្លារ​) ទៅ​ឲ្យ​អ្នកឯកទេស​ផ្នែក​ឧតុនិយម​នៅ​កោះ​បាលី​ឈ្មោះ Jared Collins​។

Josua បាន​ប្រាប់ថា អាច​ម៌​ផ្កាយ​ដ៏​មានតម្លៃ​នេះ បាន​ធ្លាក់​តាម​ដំបូលផ្ទះ​របស់គាត់ ហើយ​បា​ចុះចត​ចម្ងាយ ១៥ សង់ទីម៉ែត្រ នៅ​លើដី​ជាប់​ផ្ទះ​របស់គាត់​។​

​អាចម៍ផ្កាយ​នេះ​ត្រូវបាន​គេ​និយាយថា មាន​អាយុកាល​ប្រហែល​ជាង ៤ កោដិ​ឆ្នាំ ហើយ​ត្រូវបាន​គេ​ចាត់ថ្នាក់​ជា​ស៊ីណុស​ស៊ីន​ដ្រី​ត​ដែលជា​ប្រភេទ​ថ្ម​កម្រ​រកឃើញ​។ អាស្រ័យ​លើ​ទំហំ​របស់​វា​វា អាច​លក់បាន​រហូតដល់ ៧.៥៩ លាន​រីង​ហ្គី​ត ឬ ៣.៥១៤ រីង​ហ្គី​ត ក្នុង​មួយ​ក្រាម​។ ហើយ​អាចម៍ផ្កាយ​មាន​លោហធាតុ​ពី​លំហ​ដែល​អាច​លក់បាន​ក្នុងតម្លៃ ៤,១០៥ រីង​ហ្គី​ដ​ក្នុង​មួយ​ក្រាម​។​

​លោក Josua បាន​ចែករំលែក​ថា អាចម៍ផ្កាយ​ដែល​គាត់​បាន​រកឃើញ​នេះ គឺមាន​ទំងន់ ២,១ គីឡូក្រាម វា​នៅ​ល្អ​ស្អាត និង​នៅតែ​ក្តៅ​ជាប់ ហើយក៏​របក​ផងដែរ​នៅពេល​ប៉ះ​៕ ដោយ​៖ លឹម ហុង​

spot_img
×